ភ្នំពេញ៖អ្នកនាងសឿ សុធារ៉ា ដែលបានបង្ហាញកាវិការហាក់ភ្លេចការចងចាំ ឬវង្វេងភ័ន្រភាំងស្ទើតែមិនដឹងមុខក្រោយ បន្ទាប់ពីម្ដាយនាងឧបាសកណោ សុខន ទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដែលធ្វើឲ្យតារារួមអាជីព អ្នកដឹកនាំរឿងបារម្ភថាអតីតភរិយាលោកសាពួន មីដាដា រូបនេះអាចនឹងមិនអាចវិលមករកចាប់អាជីពដើមវិញបាននោះ ឥឡូវមន្ទិលសង្ស័យទាំងនោះ ត្រូវបានលាងជម្រះ ព្រោះតាមរយៈការបង្ហាញខ្លួនចូលរួមពិធីសម្ពោធភាពយន្ដថ្មីរឿង”ម្ចាស់កីតម្បាញ”កាលពីពេលថ្មីៗនេះសុធារ៉ា មានអាការៈធម្មតា។ក្រុមតារាសម្ដែងស្និតសុធារ៉ា បានធ្វើតេស្ដនាងតាមរយៈការសួរនាំនិងថតរូបជុំគ្នាជាមួយនាងហើយជាលទ្ធផលពួកគេឃើញថាតារាកូន២រូបនេះមានការចងចាំល្អដូចដើមវិញហើយ។

ប៉ុន្ដែយ៉ាងណាគេអាចដឹងថាទុក្ខសោករបស់សុធារ៉ា នាពេលនេះក្រោយបាត់បង់ម្ដាយជាង៤ខែគឺអារម្មណ៍នាងនៅតែដិតដាមដោយអឡោះអាល័យនិងស្រណោះម្ដាយនាងដែលទៅចោលនាងដោយគ្មានថ្ងៃត្រឡប់នោះនៅដក់ជាប់ចិត្តនាងដដែល។អ្វីដែលគូរឲ្យកត់សម្គាល់នោះសុធារ៉ា បានលើកទឹកចិត្តនិងគាំទ្រកូនស្រីច្បងរបស់នាងឈ្មោះសាពួន តារាវិមាន ដែលចូលសម្ដែងភាពយន្ដជាមួយនាងលើកដំបូង”ម្ចាស់កីតម្បាញ”នោះឲ្យបន្ដអាជីពសិល្បៈតទៅមុខទៀតដើម្បីស្នងតំណែងរបស់នាងនាពេលអនាគត។ដោយឡែកអតីតប្ដីសុធារ៉ា គឺលោកសាពួន មីដាដា វិញក្រោយពីមិនអាចឃាត់កូនស្រីរឿងចង់លេងសិល្បៈនោះឈ្នះចិត្តនាងបានពេលនេះលោកក៍បានសម្របខ្លួនតាមកូនរបស់លោកហើយថែមទាំងព្រមបង្ហាត់ជំនាញតន្រ្ដីដល់តារាពិមាន ដូចជាឲ្យនាងចេះលេងហ្គីតា និងច្រៀងជាដើមបន្ថែមពីលើការថតសម្ដែងភាពយន្ដ។

អ្វីដែលគូរឲ្យភ្ញាក់ផ្អើលបំផុតមុនសុធារ៉ា បង្ហាញការចងចាំបានល្អ និងទឹកមុខស្រស់ថ្លាឡើងវិញបន្ដិចម្ដងៗនេះ កាលពីចុងខែមករា ឆ្នាំ២០២៣ លោកមីដាដា បានទម្លាយរឿងលោកនិងអតីតភរិយាធ្លាប់ទទួលបានលុយមួយវ៉ាលី និងខ្សែកពេជ្រ ព្រមទាំងលុយសុទ្ធមួយចំនួនទៀតពីលោកនាយករដ្ឋមន្រ្ដីនិងលោកជំទាវទៀតផងដែលដំណឹងនេះពិតជាធ្វើកក្រើកពេញសែង្វៀនសិល្បៈនិងមជ្ឈដ្ឋានមហាជន តែអ្វីដែលជាចម្ងល់នោះថាហេតុអ្វីបានជាសុធារ៉ា និងអតីតប្ដីមិនក្លាយជាអ្នកមានដូចគេ ហើយបែជាធ្លាក់ខ្លួន១ប្រាវទៅវិញ?តែយ៉ាងណាពេលនេះសុធារ៉ា ហាក់មានជីវភាពល្អប្រសើរមួយកម្រិតឡើងវិញហើយក្រោយពីលោករដ្ឋមន្រ្ដីក្រសួងព័តមានបានទិញផ្ទះវីឡាទោលមួយខ្នងឲ្យនាង ខណៈដែលមានសប្បុរសជនមួយចំនួនក៍បានផ្ដល់ដីឡូតិ៍ដល់កូនស្រីនាងដែលលេងហ្គីតាហើយច្រៀងបទរបស់ឪពុកគេនោះដែរ។

ចំណែកម្ចាស់បំណុលមួយចំនួនដែលធ្លាប់ដាក់គំនាបដល់សុធារ៉ា រឿងជំពាក់លុយមិនព្រមសងនោះក៍ខ្លះបានលុបចោលបំណុលរាប់ម៉ឺនដុល្លារឯណ្ណោះ អំឡុងពេលគេឃើញនាងបាត់ការចងចាំនោះ ទើបធ្វើឲ្យតារារួមអាជីពខ្លះសាទរនាងជុំវិញការតាំងចិត្តវិលមកថតសម្ដែងភាពយន្ដជាថ្មីជាមួយកូនស្រីនាពេលបច្ចុប្បន្ន។ដោយឡែកលោកសាពួន មីដាដា វិញនៅតែមានការជួបជុំអតីតភរិយាលោកម្ដងម្កាលតែពួកគេគ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ មិនអាចវិលមករកត្រូវគ្នាដូចដើមបានជាដាច់ខាត។

មជ្ឈដ្ឋានមហាជនរងចាំមើលថាតើអ្នកនាងសឿ សុធារ៉ា និងលោកសាពួន មីដាដា មួយណានឹងមានគូស្នេហ៍ថ្មីមុនអំឡុងពេលដែលអ្នកនាងទាំងពីរលែងជាប្ដីប្រពន្ធគ្នាតទៅទៀតបែបនេះ?ការលើកឡើងបែបនេះដោយសារតែទាំងសុធារ៉ា និងមីដាដា សុទ្ធតែមានជម្រើសស្នេហ៍ថ្មីរៀងៗខ្លួនហើយអ្នកទាំងពីរមិនអាចបិតបេះដូងត្រឹមនេះបានឡើយ។តែចំពោះសុធារ៉ា វិញនាងត្រូវការពេលវេលាថែមទៀតដើម្បីឲ្យជីវិតនាងធូសា្រលពីទុក្ខសោកនៃវិបត្តិបាត់បង់ម្ដាយ ទើបគិតគូស្នេហ៍ថ្មី។ប៉ុន្ដែចំពោះលោកមីដាដា វិញគេជឿរថាអតីតតារាហង្សមាសដែលកំពុងជាប់ដៃប្រឡូករឿងនយោបាយលែងគិតរាំច្រៀងរូបនេះប្រាកដជាមិនទុកជីវិតពោះម៉ាយលោកឲ្យនៅយូថ្ងៃបានទៀតឡើយ ព្រោះមានព័តមានថានារីទាំងក្នុងនិងក្រៅសិល្បៈរងចាំស្អំរបួសបេះដូងអតីតអ្នកសារព័តមានរូបនេះឲ្យមានកំដៅឡើងវិញ៕

