កាលពីថ្ងៃអាទិត្យទី១២ខែកុម្ភៈឆ្នាំ ២០២៣ ប្រធានាធិបតីហ្វីលីពីន លោក ហ្វីឌីណាន់ម៉ាកូសបានសម្តែងសុទិដ្ឋិនិយម ចំពោះកិច្ចព្រមព្រៀងផ្លាស់ប្តូរទស្សនកិច្ចកម្លាំងទ័ពគ្នាទៅវិញទៅមក (VFA) ។ លោកម៉ាកូសបាននិយាយថាគ្មានហេតុផលអ្វីដែលហ្វីលីពីន មិនទទួលយកកិច្ចព្រមព្រៀង VFA ជាមួយជប៉ុនឡើយ ប្រសិនវាជួយពង្រឹងសន្តិសុខដែនទឹកនិងបង្កើនការការពារលើអ្នកនេសាទហ្វីលីពីន។

លោកម៉ាកូសបានប្រាប់អ្នកយកព័ត៌មានមុននឹងត្រឡប់មកផ្ទះវិញថាប្រសិនបើវានឹងផ្តល់ជំនួយដល់ប្រទេសហ្វីលីពីនទាក់ទងនឹងការការពារ ជាឧទាហរណ៍អ្នកនេសាទរបស់យើង ការការពារដែនសមុទ្ររបស់យើង … ខ្ញុំមើលមិនឃើញថាហេតុអ្វីបានជាយើងមិនគួរទទួលយកវា (VFA)” ។ នេះបើតាមការចុះផ្សាយជាផ្លូវការកាលពីថ្ងៃអាទិត្យ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីហ្វីលីពីនក៏បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងអនុវត្តដោយយកចិត្តទុកដាក់ក្នុងការបន្តកិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយទីក្រុងតូក្យូពីព្រោះយើងមិនចង់បង្ហាញការបង្កហេតុ។នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកម៉ាកូស ទៅកាន់ប្រទេសជប៉ុនចាប់តាំងពីការឡើងកាន់តំណែង។

ទាក់ទងទៅនឹងវិស័យយោធានេះដែរលោកបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាបន្ថែមនៅក្នុងប្រទេសហ្វីលីពីនក្រោមកិច្ចព្រមព្រៀងVFAដែលជាទង្វើមួយចិនបាននិយាយថាបានធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់ និងបង្កើនភាពតានតឹង។VFA គឺជាកិច្ចព្រមព្រៀងសម្រាប់ការចល័តកងទាហានអាមេរិករាប់ពាន់នាក់ទាំងក្នុង និងក្រៅហ្វីលីពីន សម្រាប់សមយុទ្ធ។
ឆ្មាំសមុទ្រហ្វីលីពីនចោទប្រកាន់ឆ្មាំសមុទ្រចិនបាញ់ឡាស៊ែរ

ឆ្មាំសមុទ្រហ្វីលីពីនបានចោទប្រកាន់កប៉ាល់ឆ្មាំសមុទ្រចិនបបាញ់ឡាស៊ែរកម្រិតយោធាមកលើក្រុមនាវិករបស់ខ្លួន ដោយធ្វើឱ្យពួកគេងងឹតភ្នែកជាបណ្តោះអាសន្ននៅលើកប៉ាល់មួយនៅក្នុងដែនទឹកមានជម្លោះសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានCNNកាលពីថ្ងៃចន្ទទី ១៣ ខែកុម្ភៈឆ្នាំ ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថាថាឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី ៦ ខែកុម្ភៈចម្ងាយជិត២០គីឡូម៉ែត្រពី Second Thomas Shoal ក្នុងកោះ Spratly ជាកន្លែងដែលកងម៉ារីនហ្វីលីពីនឈរជើង។
ឆ្មាំសមុទ្រហ្វីលីពីនបានចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនជាមួយនឹងរូបថតដែលបង្ហាញពីពន្លឺឡាស៊ែរពណ៌បៃតង តម្រង់មកនាវាហ្វីលីពីន។ជាមួយគ្នានេះដែរនាវាចិនក៏បានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ក្នុងការចូលទៅជិតចម្ងាយ១៣៧ម៉ែត្រពីនាវាហ្វីលីពីន។
CNN បានស្វែងរកការអត្ថាធិប្បាយពីប្រទេសចិនលើការចោទប្រកាន់នេះ ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។
ប្រទេសចិនទាមទារអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើស្ទើរតែទាំងអស់នៃ ផ្ទៃដី៣,៣លានគីឡូម៉ែត្រាការ៉េនៃសមុទ្រចិនខាងត្បូង ក៏ដូចជាកោះភាគច្រើននៅក្នុងនោះ។នោះរាប់បញ្ចូលទាំងប្រជុំកោះ Spratlys ដែលជាប្រជុំកោះដែលមានកោះតូចៗចំនួន ១០០និងថ្មប៉ប្រះទឹកផងដែរដែលត្រូវបានទាមទារដោយហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់។
គួររំឭកថានេះមិនមែនជាករណីទីមួយទេប្រទេសចិនតែងតែធ្វើរឿងដដែលៗនេះមកលើប្រទេសជាច្រើននាពេលកន្លងមក។
កាលពីខែកុម្ភៈ ឆ្នាំ ២០២២ អូស្ត្រាលីបានចោទប្រកាន់ថា នាវាចម្បាំងកងទ័ពជើងទឹករំដោះប្រជាជនចិនបានបាញ់ឡាស៊ែរដាក់យន្តហោះ P-8A របស់អូស្ត្រាលី។
នៅក្នុងរបាយការណ៍មួយក្នុងខែមិថុនា ឆ្នាំ ២០១៨ មន្ត្រីយោធាអាមេរិកបានប្រាប់ CNN ថា យ៉ាងហោចណាស់មានឧប្បត្តិហេតុឡាស៊ែរចិនចំនួន ២០ដង ដែលសង្ស័យនៅប៉ាស៊ីហ្វិកភាគខាងកើតចាប់ពីខែកញ្ញា ២០១៧ដល់ខែមិថុនា ២០១៨៕