Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិហ្វីលីពីន ចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរ​កម្លាំងទ័ពជាមួយ​ជប៉ុន ខណៈចិន ​បន្តមហិច្ឆតាលេបត្របាក់​ដែនទឹក​របស់​ខ្លួន

ហ្វីលីពីន ចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរ​កម្លាំងទ័ពជាមួយ​ជប៉ុន ខណៈចិន ​បន្តមហិច្ឆតាលេបត្របាក់​ដែនទឹក​របស់​ខ្លួន

កាលពីថ្ងៃអាទិត្យទី១២ខែកុម្ភៈឆ្នាំ ២០២៣ ប្រធានាធិបតីហ្វីលីពីន លោក ហ្វីឌីណាន់ម៉ាកូសបានសម្តែង​សុទិដ្ឋិ​និ​យម ចំពោះកិច្ចព្រមព្រៀងផ្លាស់ប្តូរទស្សនកិច្ចកម្លាំងទ័ពគ្នាទៅវិញទៅមក (VFA) ។ លោកម៉ាកូសបាននិយាយ​ថាគ្មានហេតុផលអ្វីដែលហ្វីលីពីន មិនទទួលយកកិច្ចព្រមព្រៀង VFA ជាមួយជប៉ុនឡើយ ប្រសិនវាជួយពង្រឹង​សន្តិសុខដែនទឹកនិងបង្កើនការការពារលើអ្នកនេសាទហ្វីលីពីន។

លោកម៉ាកូសបានប្រាប់អ្នកយកព័ត៌មានមុននឹងត្រឡប់មកផ្ទះវិញថាប្រសិនបើវានឹងផ្តល់ជំនួយដល់ប្រទេសហ្វីលីពីនទាក់ទងនឹងការការពារ ជាឧទាហរណ៍អ្នកនេសាទរបស់យើង ការការពារដែនសមុទ្ររបស់យើង … ខ្ញុំមើល​មិនឃើញថាហេតុអ្វីបានជាយើងមិនគួរទទួលយកវា (VFA)” ។ នេះបើតាមការចុះផ្សាយ​ជាផ្លូវការកាល​ពីថ្ងៃអា​ទិត្យ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីហ្វីលីពីនក៏បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងអនុវត្តដោយ​យក​ចិត្តទុកដាក់ក្នុងការបន្តកិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយទីក្រុងតូក្យូពីព្រោះយើងមិនចង់បង្ហាញការបង្កហេតុ។នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកម៉ាកូស ទៅកាន់ប្រទេសជប៉ុនចាប់តាំងពីការ​ឡើងកាន់​តំណែង។

ទាក់ទងទៅនឹងវិស័យយោធានេះដែរលោកបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាបន្ថែមនៅក្នុងប្រទេសហ្វីលីពីនក្រោមកិច្ចព្រមព្រៀងVFAដែលជាទង្វើមួយចិនបាននិយាយ​ថាបានធ្វើឱ្យខូចដល់​ស្ថិរ​ភាព​​ក្នុងតំបន់ និងបង្កើនភាពតានតឹង។VFA គឺជាកិច្ចព្រមព្រៀងសម្រាប់ការចល័តកងទា​ហានអាមេរិករាប់ពាន់​នាក់​ទាំងក្នុង និងក្រៅហ្វីលីពីន សម្រាប់សមយុទ្ធ។

ឆ្មាំសមុទ្រហ្វីលីពីនចោទប្រកាន់ឆ្មាំសមុទ្រចិនបាញ់ឡាស៊ែរ

ឆ្មាំសមុទ្រហ្វីលីពីនបានចោទប្រកាន់កប៉ាល់ឆ្មាំសមុទ្រចិនបបាញ់ឡាស៊ែរកម្រិតយោធាមកលើក្រុមនាវិករបស់ខ្លួន ដោយធ្វើឱ្យពួកគេងងឹតភ្នែកជាបណ្តោះអាសន្ននៅលើកប៉ាល់មួយនៅក្នុងដែនទឹកមានជម្លោះសមុទ្រចិន​ខាង​ត្បូងកាលពីសប្តាហ៍មុន។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានCNNកាលពីថ្ងៃចន្ទទី ១៣ ខែកុម្ភៈឆ្នាំ ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថាថាឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី ៦ ខែកុម្ភៈចម្ងាយជិត២០គីឡូម៉ែត្រពី Second Thomas Shoal ក្នុងកោះ Spratly ជាកន្លែងដែលកង​ម៉ារីនហ្វីលីពីន​ឈរជើង។

ឆ្មាំសមុទ្រហ្វីលីពីនបានចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនជាមួយនឹងរូបថតដែលបង្ហាញពីពន្លឺឡាស៊ែរពណ៌បៃតង តម្រង់មកនាវាហ្វីលីពីន។ជាមួយ​គ្នានេះដែរ​នាវាចិនក៏បានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ក្នុងការចូលទៅជិតចម្ងាយ១៣៧ម៉ែត្រពីនាវាហ្វីលីពីន។

CNN បានស្វែងរកការអត្ថាធិប្បាយពីប្រទេសចិនលើការចោទប្រកាន់នេះ ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។

ប្រទេសចិនទាមទារអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើស្ទើរតែទាំងអស់នៃ ផ្ទៃដី​៣,៣លានគីឡូម៉ែត្រា​ការ៉េនៃសមុទ្រចិនខាងត្បូង ក៏ដូចជាកោះភាគច្រើននៅក្នុងនោះ។នោះរាប់បញ្ចូលទាំងប្រជុំកោះ Spratlys ដែល​ជាប្រជុំកោះដែលមានកោះតូចៗចំនួន ១០០និងថ្មប៉ប្រះទឹកផងដែរដែលត្រូវបានទាមទារដោយហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់។

គួររំឭកថានេះមិនមែនជាករណីទីមួយទេប្រទេសចិនតែងតែធ្វើរឿងដដែលៗនេះមកលើប្រទេសជាច្រើននាពេលកន្លងមក។

កាលពីខែកុម្ភៈ ឆ្នាំ ២០២២ អូស្ត្រាលីបានចោទប្រកាន់ថា នាវាចម្បាំងកងទ័ពជើងទឹករំដោះប្រជា​ជនចិនបានបាញ់​ឡា​ស៊ែរដាក់យន្តហោះ P-8A របស់អូស្ត្រាលី។

នៅក្នុងរបាយការណ៍មួយក្នុងខែមិថុនា ឆ្នាំ ២០១៨ មន្ត្រីយោធាអាមេរិកបានប្រាប់ CNN ថា យ៉ាងហោចណាស់​មាន​​​ឧប្បត្តិ​ហេតុឡាស៊ែរចិនចំនួន ២០ដង ដែលសង្ស័យនៅប៉ាស៊ីហ្វិកភាគខាងកើតចាប់ពីខែកញ្ញា ២០១៧ដល់ខែ​មិថុនា ២០១៨៕

RELATED ARTICLES