ភ្នំពេញ៖តារាចម្រៀង ,តារាសម្ដែងនិងMCខ្លះ ដែលធ្លាប់ស្និតស្នេហ៍ស្វាមីឱក សុគន្ធកញ្ញា គឺលោកអ៊ឹង សុខលី មុនឆ្នាំ២០១៩ នោះមកដល់ពេលនេះមានរយៈពេលជាង៣ឆ្នាំទៅហើយដែលពួកគេបានដកខ្លួនថយចេញអស់ព្រមគ្នាតែម្ដងលែងហ៊ានឲ្យដៃប្អូនថៅកែហង្សមាសរូបនេះតទៅទៀត ដែលសកម្មភាពបែបនេះច្បាស់ណាស់ថាស្រីស្អាតទាំងនោះមិនចង់ប្រឈមជាមួយសុគន្ធកញ្ញា ដែលក្លាយទៅជាភរិយាស្របច្បាប់របស់លោកសុខលី បើទោះជានាងមិនដែលបង្ហាញសកម្មភាពប្រចណ្ឌ ឬហួងហែងប្ដីជាសាធារណៈម្ដងណាក៍ដោយ។ប៉ុន្ដែពួកគេខ្លះដែលជាមិត្តភក្ដិរបស់សុគន្ធកញ្ញា នោះបានដឹងច្បាស់ថាទោះជាកាលស្វាមីសុគន្ធកញ្ញា នៅលីវលោកធ្លាប់ពាក់ព័ន្ធស្នេហ៍ជាមួយតារាខ្លះមែន តែក្នុងចំណោមនោះមានតែសុគន្ធកញ្ញា ម្នាក់ប៉ុណ្ណោះ ដែលលោកសុខលី ជ្រើសជាភរិយា ហេតុនេះនារីផ្សេងៗទៀតទោះខ្លះធ្លាប់ជាសង្សារលោកក៍ដោយ ប៉ុន្ដែមិនអាចប្រជែងឬស្ថិតក្នុងកែវភ្នែកលោកសុខលី ជាដាច់ខាត។

ទាំងក្នុងនិងក្រៅសិល្បៈបានសរសើរសុគន្ធកញ្ញា ថានាងមានចំណុចល្អច្រើនទើបអាចចងចិត្តស្វាមីបានពីបុរសដែលធ្លាប់ល្បីមានសង្សារល្បីៗ តែក្រោយរៀបការហើយប្អូនថៅកែហង្សមាសរូបនេះមិនដែលពាក់ព័ន្ធឬលេចឭទាក់ទងជាមួយស្រីណាផ្សេងក្រៅពីប្រពន្ធលោកឡើយ។ប៉ុន្ដែផ្ទុយទៅវិញសុគន្ធកញ្ញា តែងតែទទួលបានភាពកក់ក្ដៅពីស្វាមីជាពិសេសនៅថ្ងៃខួបកំណើតរបស់នាង និងថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Valentine’s Day)ជាដើម ដែលលោកសុខលី បង្ហាញពីការស្រលាញ់និងយកចិត្តទុក្ខដាក់ដល់នាងជាមួយការរំលេចសារដូចជាលោកហៅភរិយាថាជា”ឧត្តមភរិយា” និងមាតាដៃ១០០ ជាដើម ដែលធ្វើឲ្យស្រីស្អាតខ្លះដែលធ្លាប់ម៉ៃថាចំណងស្នេហាសុគន្ធកញ្ញា និងលោកសុខលី មិនអាចរក្សារបានភាពយូអង្វែងដោយសម្អាងថាប្អូនថៅកែហង្សមាសមានស្រីដេញតោងស្នេហ៍ច្រើននោះគិតត្រឹមឆ្នាំ២០២៣ នេះពួកគេសន្និដ្ឋានមិនទាន់ត្រូវនោះទេ ព្រោះតាំងពីមានកូនប្រុស១អាយុជាង៣ឆ្នាំមកស្នេហាសុគន្ធកញ្ញា-សុខលី កាន់តែរឹងមាំ។សម្រាប់តារាដែលរួមទ្រនុំនៅហង្សមាស និងជិតដិតសុគន្ធកញ្ញា ពួកគេបានជម្រុញនាងឲ្យយកកូនថែម ព្រោះថាពេលនេះមានកូនត្រឹម១ ប្ដីថ្នមទ្វេដង បើប្រៀបធៀបស្នេហាគ្រាដំបូង ចុះបើមានកូន២ តើស្វាមីនាងនឹងលេបនាងចូលទៅក្នុងពោះឬយ៉ាងណា?

គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា មិនសូវលេចធ្លោក្នុងអាជីពចម្រៀងឡើយក្រោយមានប្ដីនិងកូន១នេះ ប៉ុន្ដែនាងរស់នៅដោយសុភមង្គលជាមួយស្វាមីនិងកូន ហើយនាងធ្លាប់និយាយថាបើដឹងមានកូនសប្បាយបែបនេះម្លេះនាងយកប្ដីតាំងពីយូហើយ។យ៉ាងណាតារាវ័យ៤៧ឆ្នាំរូបនេះនៅតែរកប្រាក់ចំណូលពីអាជីពសិល្បៈបានរាប់សែនដុល្លារក្នុងឆ្នាំៗដដែលតាមរយៈការត្រូវប៉ាន់ស្ពតពាណិជ្ជកម្មធំៗ ហើយស្វាមីនាងនៅពីក្រោយការក្តាប់តំណែងជាCoach និងJudge របស់នាងក្នុងកម្មវិធីប្រលងចម្រៀងធំៗនៅហង្សមាសជានិច្ចដែលសកម្មភាពទាំងនោះហើយទើបអ្នកជំនាញសិល្បៈបានលើកឡើងថាតារាកូន១រូបនេះនឹងមិនធ្លាក់ចុះនោះទេ ព្រោះកាល្បីឬចុះខ្សោយរបស់នាងនៅលើហង្សមាសជាអ្នកកំណត់។

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលអាជីពចម្រៀងលែងសូវលេចធ្លោខ្លាំងតែនៅត្រូវប៉ាន់ស្ពតមានដូចជាពេជ្រ សោភា ,មាស សុខសោភា និងសុគន្ធ និសា ជាដើម។ប៉ុន្ដែតារាស្រីដែលគេចាត់ទុកថាជោគជ័យទាំងស្នេហានិងអាជីពសិល្បៈព្រមគ្នានៅឆ្នាំ២០១៩-២០២២នោះគឺមានតែប្អូនថ្លៃលោកថៅកែហង្សមាសម្នាក់ប៉ុណ្ណោះ៕
