Saturday, September 21, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖គិតយ៉ាងណាជាមួយលោកចន្ថា?

អ៊ីវ៉ា ៖គិតយ៉ាងណាជាមួយលោកចន្ថា?

ភ្នំពេញ៖អ្នកចម្រៀងស្បែកសខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា ដល់កិច្ចសន្យាជាមួយឪពុក​នាង​លោក​អ៊ូ វ៉ាវ ​ហើយ​នោះគឺត្រូវចូលរោងការនៅឆ្នាំ២០២៣ នេះដែលអាយុនាងគម្រប់​៣០​ឆ្នាំ ។ប៉ុន្ដែនៅពេលដល់កំណត់អ៊ីវ៉ា ថានឹង​បញ្ចប់ភាពនៅលីវត្រឹមគោលការណ៍​ដែលបានព្រម​ព្រៀងគ្នាជាមួយលោកវ៉ាវ នោះស្រីនាថ បែជាធ្វើឲ្យលោក ឈឺក្បាលទៅវិញនោះគឺនាងហាក់​ចង់អេះអុញខ្លាចមានប្ដីទៅធ្វើឲ្យអាជីពចម្រៀងចុះខ្សោយ ទើបស្រីស្អាត​ព្យា​យាមលើក​ហេតុ​ផល ផ្សេងៗទៅកាន់លោកវ៉ាវ ជាបន្ដបន្ទាប់ ។ប៉ុន្ដែសំណើរនោះមិនត្រូវបានឪពុក​នាង​យោ​គ​​​យល់ឬស្របតាមគោលគំនិតរបស់នាងទាំងស្រុងសារជាថ្មីឡើយ  ព្រោះលោក​ ចង់ឲ្យនាង​ការ​ប្ដីតាំងពី​អាយុ​២៥ឆ្នាំ ពោលគឺតាំងពី៥ឆ្នាំមុន ឬឆ្នាំ២០១៧ ម្លេះ ដោយសារ​តែ​លោកចង់​បាន​កូន​​​ប្រសារមករ៉ាប់រង​ការបើក​រថ​យន្ដជូន​នាងទៅច្រៀងតាមបណ្ដារ​ឆាកតន្រ្ដី​ទាំង​ឡាយ​ជំនួស​លោកដែលធ្លាប់ធ្វើការងារ​នេះអស់រយៈ​ពេលជាង​១០ឆ្នាំមកហើយ ។តែអ្វីដែលលោកវ៉ាវ ស្រ​ងាកចិត្តនោះគឺស្រីនាថ ហាក់នៅតែចង់អូសក្រឡាការប្ដីដដែល។

 សូមបញ្ជាក់ថាកាលពីដើមខែកុម្ភៈឆ្នាំ២០២៣ នេះស្រីស្អាតអ៊ីវ៉ា ធ្លាប់ត្រូវបានគេ​ប្រទះ​ឃើញ​នាង​មាន​បុរសម្នាក់​ព្យាយាមបង្ហាញភាពស្និតស្នេហ៍​នាងតាមនៅតំបន់ទេសចរណ៍មួយ​ចំនួនដែលធ្វើឲ្យគេសង្ស័យ​ថាប្រុសនោះ​ជា​គូស្នេហ៍របស់តារាសាន់ដេតែម្ដង ខណៈដែល​ស្រី​នាថ ធ្លាប់បាន​បង្ហើប​កា​ល​ពីខែមីនា ឆ្នាំ២០២២ ថានាង​មាន​ម្ចា​ស់​ចិត្តហើយដែលបុរស​នោះ​ជាអ្នកធ្វើ​ការក្នុងវិស័យ​កី​ឡា​ តែមិនបញ្ជាក់អត្តសញ្ញាណគូស្នេហ៍ថាជាអ្នកណា​ឡើយ​។

ដោយ​ឡែកនៅថ្ងៃបុណ្យទិវា​នៃ​ក្ដីស្រលាញ់(Valentine’s Day)កាលពីទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អ៊ីវ៉ា ក៍ទទួល​បាន​កាដូបាច់​ផ្កា​ពីគូស្នេហ៍ដែរ តែនាងនៅតែមិនព្រមបង្ហាញមុខម្ចាស់ចិត្តទៀត ទើប​ធ្វើ​ឲ្យប្រុសនោះមិន​សូវរីក​រាយ​នោះទេ ព្រោះលោកចង់ឲ្យស្រីនាថ បញ្ចេញមុខលោក​ជា​សង្សារ​នាងដើម្បីកុំឲ្យប្រុស​ផ្សេង​​តាមញ៉ែនាងទៀត។ចំណែកលោកវ៉ាវ វិញនៅតែរក្សារជំហ​ចាស់ដដែល​គឺលោកទុកសិទ្ធិ​ឲ្យ​កូន​ស្រីសម្រេចចិត្ត​ជ្រើសប្ដី​ដោយខ្លួន​ឯងដល់ទៅ៦០% ខណៈរូបលោកសុំតែត្រឹម៤០% មើលតាម​ក្រោយ​នាងប៉ុណ្ណោះ។លោកចន្ថា ធ្លាប់បញ្ជាក់ប្រាប់​អ្នកយកព័តមានយើងថាលោកមិនដែល​ចង់​​បានកូនប្រសារជាបុរសក្មេងស្ទាវ នោះទេ គឺចង់ឲ្យ​កូនស្រីយកស្វាមី​ជាបុរសចំណាស់ ព្រោះ​​មនុស្សប្រុសកាលណាវ័យចាស់បន្ដិច​គឺចាស់ទុំ​ទាំង​ចិត្តគំនិតហើយ។

 ក្រៅពីអ៊ីវ៉ា តារាដែលចង់រៀបការនៅអាយុ៣០ឆ្នាំដូចនាងដែរមានដូចជានាងគង់ វង្ស​យ៉ាទី តែពេលនេះស្ងាត់​ឈឹង និងខ្លះសង្ស័យថានាងមានកូន២ទៅវិញ ខណៈដែលនាងហ៊ិន ច័ន្ទនីរ័ត្ន ក៍ធ្លាប់ថាចង់លាភាពនៅ​លីវ​ត្រឹម​អាយុដូចគ្នានេះដែរ ប៉ុន្ដែឥឡូវឈាន​ចូល៣២ឆ្នាំ​ទៅ​ហើយនៅ​តែអត់ទាន់ដឹកដៃលោក​គ្រូពេទ្យ​សុវណ្ណារិទ្ធ ក្រាប​ផ្ទឹមទៀត។

សម្រាប់អ៊ីវ៉ា វិញការរា​រែក​ចិត្តរឿងយកប្ដីរបស់នាង គេជឿរថាក្រៅ​ពីបារម្ភ​ខ្លា​ច​​​មានស្វាមីទៅ ច្រៀង​លែងល្បីនោះ​ក៍​នាងពិបាកសម្រេចចិត្តក្នុងការជ្រើសរើសប្រុសៗដែលចូមមកព្រមគ្នាផងដែរ ព្រោះ​ស្រីស្រស់​រូបនេះមាន​ជម្រើ​ស​ច្រើនហើយនាងធ្លាប់ទទួលស្គាល់ថាមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្នេហា តែនាងថាអត់​ធ្លាប់ដែល​បាន​ភ្ជាប់ពាក្យជាមួយបុរសណា​ម្នាក់ម្ដងណា​ឡើយ​។អ្វីដែល​គូរឲ្យតក់សម្គាល់នោះស្រីនាថ គ្មានសញ្ញាផ្សះផ្សារ​ស្នេ​ហា​ចាស់ជាមួយលោកថៅ​កែ​”ប”ជាប្អូន​មន្រ្ដីធំផ្កាយ៣នោះទេ ក្រោយពួកគេដើរផ្លូវផ្សេងគ្នាកាលពីឆ្នាំ២០១៣មក។

 ទស្សនិកជនរងចាំមើលថាតើអ៊ីវ៉ា នឹងអាចគេចផុតពីការរៀបការប្ដីនៅឆ្នាំ២០២៣ នេះ​ទៀតដែរឬទេ បើគ្មានការ​យល់ព្រមពីឪពុកនាង?ដោយឡែកតារា​ដែលច្បាស់ថានឹងរៀប​ការ​នៅឆ្នាំនេះគឺមានពេជ្រ សោភា និងប៉ាច គីម​មួយ ជាដើម…៕

RELATED ARTICLES