Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តសេចក្តី​ព្រាង​ដំណោះស្រាយជំរុញឱ្យរុស្ស៊ី ដកទ័ព​ចេញពី អ៊ុយ​ក្រែន

មហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តសេចក្តី​ព្រាង​ដំណោះស្រាយជំរុញឱ្យរុស្ស៊ី ដកទ័ព​ចេញពី អ៊ុយ​ក្រែន

មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយមួយជាមួយ​នឹងសំឡេងគាំ​ទ្រភ្លូកទឹកភ្លូកដីដោយអំពាវនាវឱ្យរុស្ស៉ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែននិងបិទបញ្ចប់សង្រ្គាមដែលបានឈានចូលគម្រប់ខួបមួយឆ្នាំ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីព្រាងដំណោះស្រាយនេះត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ១៤១ក្នុងចំណោមប្រទេសនិងតំបន់ចំនួន១៩៣ ខណៈ៣២ប្រទេសបោះឆ្នោតអនុបវាទដែលក្នុងនោះមានចិននិងឥណ្ឌា។ចំណែកឯ ៦ប្រទេសផ្សេងទៀតរួមមាន បេឡារុស កូរ៉េខាងជើង អេរីត្រេ ម៉ាលី នីការ៉ាហ្កា និងស៊ីរី បានចូលរួមជាមួយរុស្ស៉ីបោះឆ្នោតជំទាស់។

ឯកសារកម្រាស់បីទំព័រទាមទារឱ្យរុស្ស៊ី ដកកងទ័ពទាំងអស់របស់ខ្លួនចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មាន​លក្ខខណ្ឌនិងបានថ្កោលទោសចំពោះការស្លាប់បាត់បង់ជីវិតជនស៊ីវិល រួមទាំងស្ត្រី និងកុមារ ចាប់តាំងពីការចាប់​ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំមុន។

សេចក្តីព្រាងច្បាប់ដំណោះស្រាយក៏បានថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផងដែរហើយបានអះអាង ជាថ្មីពីឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាជំរុញឱ្យមានកិច្ចចរចាស្វែងរកសន្តិភាពដែល​នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសន្តិភាព និងសន្តិសុខសកលលោក។

បន្ថែមពីនេះទៀតវាក៏បានទាមទារឱ្យមាន សន្តិភាព យុត្តិធម៌ និរន្តរភាព យូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ហើយ​ទាមទារឱ្យអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងជម្លោះត្រូវទទួលខុសត្រូវ។

ដំណោះស្រាយនេះក៏អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន និងការវាយប្រហារដោយចេតនាលើសំណង់ស៊ីវិល រួមទាំងលំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់អ្នកយកព័ត៌មានក្រោយការបោះឆ្នោតថា រដ្ឋជា​សមា​ជិករបស់អង្គការសហប្រជាជាតិ បានរំលឹកឡើងវិញនូវការគាំទ្រច្បាស់លាស់របស់ពួកគេ សម្រាប់បូរណ​ភាព​ទឹក​ដីនិងអធិបតេយ្យភាពរបស់អ៊ុយក្រែន។

ឆ្លើយតបទៅនឹងលទ្ធផលឆ្នោតនេះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោកស្រី Vassily Nebenzia បានហៅដំណោះស្រាយនេះថាប្រឆាំងនឹងរុស្ស៊ី ដ៏អាក្រក់បំផុត។

កាលពីខែតុលាសមាជិកចំនួន ១៤៣ប្រទេសបានបោះឆ្នោតគាំទ្រអ៊ុយក្រែនក្នុងមហាសន្និបាត​ដោយអនុម័តដំ​ណោះ​ស្រាយមួយដែលបានថ្កោលទោសការប្រកាសរបស់រុស្ស៊ីអំពីការបញ្ចូលតំបន់ចំនួនបួនរបស់អ៊ុយក្រែន៕

RELATED ARTICLES