Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិប្រធានG20 អះអាងថា អភិបាលកិច្ចសកល​បរា​ជ័យ​ហើយ

ប្រធានG20 អះអាងថា អភិបាលកិច្ចសកល​បរា​ជ័យ​ហើយ

នាយករដ្ឋមន្ត្រីឥណ្ឌាលោកនរិន្ទ្រ  មូឌី ដែលជាម្ចាស់ផ្ទះ កិច្ចប្រជុំ G20បាននិយាយថា អភិបាលកិច្ចសកល​បាន​បរាជ័យហើយ។

នាយករដ្ឋមន្ត្រីឥណ្ឌា បានរិះគន់ស្ថាប័នពិភពលោកចំពោះការខកខាន​ក្នុងការដោះស្រាយបញ្ហា​ប្រឈមដ៏ធំ​បំផុត​របស់ពិភពលោក ដោយអំពាវនាវឱ្យប្រទេសនានាស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាបែកបាក់។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20)នៅទីក្រុងញូវដែលីកាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ូឌី បាននិយាយថា បណ្តាប្រទេសនានាគួរតែទទួលស្គាល់ថាបច្ចុប្បន្ន​លទ្ធិពហុភាគីនិយម​កំពុងស្ថិត​ក្នុង​វិបត្តិ។

លោកម៉ូឌីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានកត់ត្រាថា បទពិសោធន៍ប៉ុន្មានឆ្នាំចុងក្រោយនេះ – វិបត្តិហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ភេរវកម្ម និងសង្រ្គាម – បង្ហាញយ៉ាងច្បាស់​ថាអភិបាល​កិច្ចសកលបានបរាជ័យ ។

លោកបានបន្ថែមថាយើងមិនគួរអនុញ្ញាតឱ្យបញ្ហាដែលយើងមិនអាចដោះស្រាយរួមគ្នាមកតាមរបៀបដែលយើងចង់ដោះស្រាយនោះទេ។

ឥណ្ឌាកាន់តំណែងជាប្រធានG20 នៅឆ្នាំនេះ ប៉ុន្តែទំនាក់ទំនងសន្តិសុខដ៏យូរអង្វែងរបស់ទីក្រុងញូវដែលី​ជាមួយ​ទី​ក្រុងម៉ូស្គូបានធ្វើឱ្យម្ចាស់ផ្ទះនៃកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ស្ថិតក្នុងស្ថានភាពចម្លែកមួយ។

ឥណ្ឌា ដែលជាអ្នកទិញគ្រឿងសព្វាវុធ និងថាមពលដ៏ធំរបស់រុស្ស៊ីមិនបានថ្កោលទោសដោយផ្ទាល់ចំពោះ​ការ​លុក​លុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vinay Kwatra បាននិយាយថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថាជាចំណុចសំខាន់នៃការពិភាក្សានៅក្នុងកិច្ចប្រជុំ។

ទោះជាយ៉ាងណាក្តីទីក្រុងញូវដែលីក៏មានបំណងចង់ដឹកនាំកិច្ចពិភាក្សាឆ្ពោះទៅរកបញ្ហាដែលប៉ះពាល់ដល់សកលលោកខាងត្បូង ដូចជាការលុបបំបាត់ភាពក្រីក្រ និងការប្រែប្រួលអាកាសធាតុ៕

RELATED ARTICLES