ភ្នំពេញ៖សឹម ស្រីនិច្ច ត្រូវបានជ្រើសជាតួអង្គពិសេស១ក្នុងរឿង”អប្សរា មហាអង្គរ”ហើយស្រីស្អាតរូបនេះបានលះបង់គ្រប់បែបយ៉ាងក្នុងការធ្វើទៅតាមអ្នកដឹកនាំរឿងលោកហ្វៃ សំអាង ចង់បានក្នុងនោះមានដូចជានាងត្រូវចំណាយពេលហាត់របាំជាច្រើនខែ និងសម្រកទម្ងន់ឲ្យសាកសមទៅតាមតួនាងត្រូវសម្ដែងជាដើម។អ្វីដែលស្រីនិច្ច មិនធ្លាប់ជួបប្រទះនោះគឺនាងមិនធ្លាប់លេងរឿងបុរាណពីមុនមកទេ ហើយស្រាប់តែលើកនេះឆក់បានតំណែងតួសំខាន់ត្រូវសម្ដែងតួដល់ទៅ៣ម្នាក់ឯងក្នុងរឿងតែ១មួយទៅវិញ។



តើស្រីស្អាតសឹម ស្រីនិច្ច ធ្វើយ៉ាងណាទៅទើបអាចលេងតួ៣ម្នាក់ឯងបានក្នុងភាពយន្ដតែ១បែបនេះ?
តារាសម្ដែងសឹម ស្រីនិច្ច បានឲ្យដឹងថានាងពិតជាត្រូវបានអ្នកដឹកនាំរឿងលោកហ្វៃ សំអាង ឲ្យលេងតួអង្គដល់ទៅ៣ ក្នុងរឿងតែ១មែននោះគឺតួអង្គទី១នោះជាព្រះជាយាទី២ ព្រះនាម ពនិតា ជាព្រះជាយាព្រះអង្គវរនន ហើយពេលបាត់បង់ជីវិតទៅក្លាយជាព្រលឹងអប្សរាសួគ័ា និងតួអង្គទី២ គឺជាតួអង្គអប្សដែលត្រូវជាកូនព្រះជាយាទី២ របស់ព្រះជាយាពនិតា និងតួអង្គទី៣ជាតួអង្គអប្សតែ១ទេ តែនាងលេងជាមនុស្សប្រុសសុទ្ធសាធតែម្ដង ។នាងថាទាំងចឬកនិងរូបរាងកាយជាមនុសប្រុសបែបនោះគឺដោយសារតែនាងត្រូវធ្វើតំណើរឆ្ពោះទៅកាន់ការប្រលងយកឈ្នះតួអប្សរាសួ័គា ដើម្បីតំណាងទៅរាំថ្វាយព្រះបាទជ័យវរ្ម័នទី៧។


ស្រីនិច្ច បានឆ្លើយតបសំណួរពីFan របស់នាងដែលថាម៉េចបានអ្នកដឹកនាំរឿងមិនរើសតួ៣ផ្សេងគ្នា តែបែជាដាក់នាងតែម្នាក់ឲ្យលេងដល់ទៅ៣តួទៅវិញនោះថាដោយសារតែតួអង្គព្រះជាយាទី២ និងតួអង្គអប្ស គាត់មានត្រេមុខតែ១ហើយ ប្រទាក់ក្រឡាជាមួយសាច់រឿង។នាងថាលោកគ្រូ(ហ្វៃ សំអាង)មិនមែនគាត់ចង់ឲ្យនាងដើរតួដល់ទៅ៣តួអង្គម្នាក់ឯងដោយគ្មានមូលហេតុនោះឡើយ។

ឆ្លើយតបសំណួរថានាងតែម្នាក់លេងតួដល់ទៅ៣ ក្នុង១រឿងបែបនេះស្រីនិច្ច ជួបផលវិបាកបំផុតត្រង់ណានោះស្រីស្រស់ថាគឺពិតជាពិបាកនៅពេលគ្រងឈុតអប្សារាសួ័គា ដោយសារតែ នាងមានគីឡូដល់ទៅ៦៣ គីឡូ អីចឹងត្រូវសម្រកគីឡូសល់ត្រឹមជាង៥០គីឡូវិញដើម្បីឲ្យនាងគ្រងឈុតអប្សរាសួគ័ា ឲ្យសាកសមទៅនិងអប្សរាសួគ័ារបស់ខ្មែរ។

មុនចាប់ផ្ដើមថតរឿង”អប្សរា មហាអង្គរ”នេះសឹម ស្រីនិច្ច បានឲ្យដឹងថានាងមានមោទនភាពខ្លាំងដែលមានឱកាសបានលេងភាពយន្ដបុរាណដ៍ធំមួយនេះ។យ៉ាងណាស្រីនិច្ច មិនប្រាប់ពីតម្លៃខ្លួនដែលនាងទទួលបានពីការថតតួដល់ទៅ៣ម្នាក់ឯងក្នុងរឿងតែ១នេះឡើយ។ដោយឡែកលោកហ្វៃ សំអាង វិញបានអះអាងថាគ្រាន់តែថ្ងៃបើកកាមេរ៉ាចេញថតនោះរឿងនេះចាយអស់ជាង២០ម៉ឺនដុល្លារ បាត់ទៅហើយ អីចឹងលោកថាការប្រើពេលថតដល់ទៅរយៈពេល១ឆ្នាំកន្លះទើបចប់នោះប្រាកដជាប្រើទុនអស់ច្រើនណាស់ ព្រោះរឿងនេះមានតួអង្គទាំងអស់ជាង១០០នាក់ ហើយគ្រាន់តែក្នុងតួអង្គ១ត្រូវប្រើគ្រឿងអលង្ការនោះចំណាយជាង៥០០ដុល្លារបាត់ទៅហើយ។

សឹម ស្រីនិច្ច ធ្លាប់ផ្អាកការសម្ដែងអស់រយៈពេលជាង១ឆ្នាំកាលពីឆ្នាំមុនព្រោះតែនាងមមាញឹកច្រើនទៅលើការរកស៊ីផ្នែកអចលនវត្ថុ តែពេលនេះនាងបានងាកមកប្រឡូកសិល្បៈពេញទំហ៊ឹងវិញ ខណៈក្រុមហ៊ុននាងនៅតែតំណើរការធម្មតា ព្រោះមានអ្នកធ្វើការជំនួសនាង។តារាបង្ហាញម៉ូដក្លាយទៅជាអ្នកសម្ដែងភាពយន្ដអាជីពដ៍លេចធ្លោរូបនេះធ្លាប់បានថតភាពយន្ដខ្ទង់៥០រឿងមកហើយក្នុងអាជីពរបស់នាងមុនឆក់បានតួសំខាន់ម្នាក់ក្នុងរឿង”អប្សរា មហាអង្គរ”ដែលនេះជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់រូបនាងក្នុងការលេងរឿងបុរាណ។គេជឿរថាស្រីនិច្ច នឹងល្បីថែមទៀតជាមិនខាននៅពេលដែលភាពយន្ដមួយនេះនឹងដាក់បញ្ចាំងនៅចុងឆ្នាំ២០២៤ ខាងមុខ ខណៈរឿងបេះដូងវិញកន្លងមកស្រីស្អាតធ្លាប់បង្ហើបថានាងកំពុងតែពិសោធន៍ចិត្តទៅលើបុរសជាអ្នកជំនួញម្នាក់ តែនាងមិនកំណត់ថាថ្ងៃខែឆ្នាំណា ទើបគិតគូរចង់ចូលរោងការឡើយ៕
