Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិ ប្រទេសចិន ដើរតួជាមហាអំណាចវិទ្យា​សាស្ត្រនិង​បច្ចេកវិទ្យានាំមុខអាមេរិក

 ប្រទេសចិន ដើរតួជាមហាអំណាចវិទ្យា​សាស្ត្រនិង​បច្ចេកវិទ្យានាំមុខអាមេរិក

ការសិក្សារបស់វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនកំពុងនាំមុខគេលើពិភពលោក ក្នុងវិស័យបច្ចេកវិទ្យាចំនួន៣៧ក្នុងចំណោម​បច្ចេកវិទ្យាសំខាន់ៗ​ទាំង៤៤ ។ យោងតាមសារព័ត៌មានសន្តិសុខThink Tank បានអោយដឹងថា ទីក្រុងប៉េកាំងបានដាក់ខ្លួនជាមហា​អំណាចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក។

ការសិក្សាដែលត្រូវបានផ្តល់មូលនិធិដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានរកឃើញថាសហរដ្ឋអា​មេរិក​តែង​តែ​ជាប់ចំណាត់ថ្នាក់លេខ ២ក្នុងការប្រកួតប្រជែងនេះបើទោះជាវាបានដឹកនាំ​ការស្រាវជ្រាវជាសាកលក្នុង​ការប្រើប្រាស់កុំព្យូទ័រដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់គណនាបរិមាណ និងវ៉ាក់សាំងក៏ដោយ។ ទិន្នន័យ​បង្ហាញ​ថាមានគម្លាតធំរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសនាំមុខគេទាំងពីរ និងប្រទេស​ដទៃទៀត។

កម្មវិធីតាមដានបច្ចេកវិជ្ជាសំខាន់របស់ ASPI បានធ្វើការស្រាវជ្រាវលើវិស័យសំខាន់ៗជាច្រើនដែល​រួមមានវិស័យ​ការពារជាតិ អវកាស មនុស្សយន្ត ថាមពល បរិស្ថាន បច្ចេកវិទ្យាជីវសាស្រ្ត បញ្ញាសិប្បនិម្មិត (AI) សម្ភារៈទំនើបៗ និងផ្នែកបច្ចេកវិទ្យាQuantumសំខាន់ៗ។ របាយការណ៍នេះបានចង្អុលបង្ហាញថានៅក្នុងវិស័យមួយចំនួន ស្ថាប័ន​ស្រាវជ្រាវកំពូលទាំង ១០ របស់ពិភពលោកមានមូលដ្ឋាននៅក្នុងប្រទេសចិន។

ការស្រាវជ្រាវក៏បានរកឃើញផងដែរថា ផ្នែកសំខាន់ដែលចិនពូកែគឺបច្ចេកវិទ្យាការពារជាតិ និងអវកាស។ចិនមានការបោះជំហានរបស់ចិនក្នុងការផលិតមីស៊ីលល្បឿនលឿនជាងសំឡេងដែលមានសមត្ថភាពនុយក្លេអ៊ែរ ។ សេចក្តីរាយការណ៍នេះបានធ្វើឱ្យការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកភ្ញាក់ផ្អើលនៅក្នុងខែសីហា ឆ្នាំ២០២១។វាបានបង្ហាញថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើតឯកសារស្រាវ​ជ្រាវដែល​មានឥទ្ធិពលខ្ពស់លើពិភពលោកចំនួន៤៨,៤៩%ទៅក្នុងម៉ាស៊ីនយន្តហោះទំនើបៗរួមទាំងយន្តហោះ​ល្បឿនលឿន​ជាងសំឡេងផងដែរ៕

RELATED ARTICLES