Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិលោកហ្សេឡិនស្គី បញ្ជាឱ្យពង្រឹងតំបន់ Bakhmut

លោកហ្សេឡិនស្គី បញ្ជាឱ្យពង្រឹងតំបន់ Bakhmut

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបាននិយាយកាលពីថ្ងៃអង្គារថា លោកបានបញ្ជាឱ្យពង្រឹងកម្លាំង​កងទ័ព​ជួរមុខនៅក្នុងទីក្រុង Bakhmut ដោយពន្យល់ថាមិនមានផ្នែកណាមួយនៃទឹក​ដីអ៊ុយក្រែនដែលអាចត្រូវ​បានគេបោះបង់ចោលនោះទេ។លោកប្រធានាធិបតីបាននិយាយថាលោកបានធ្វើការ​សម្រេចចិត្តបន្ទាប់ពី​បាន​ពិគ្រោះជាមួយយោធា។លោកបានបន្តថាខ្ញុំបានប្រាប់នាយសេនាធិការឲ្យរកកម្លាំង​សមស្របដើម្បីជួយពួក​គេ​នៅជួរមុខ។ហ្សេឡិនស្គីបាននិយាយថាអ៊ុយក្រែននឹងការពារដីរបស់ខ្លួនគ្រប់សង្ទីម៉ែត្រនៃប្រទេសរបស់ខ្លួន។

លោកបានបន្ថែមថាយើងកំពុងការពារ ហើយនឹងបន្តការពារគ្រប់ផ្នែកទាំងអស់នៃអ៊ុយក្រែន។ នៅពេលដែល​ពេល​វេលាមកដល់ យើងនឹងរំដោះទីក្រុង និងភូមិទាំងអស់នៅក្នុងប្រទេសរបស់យើងហើយ​យើងនឹងផ្តល់​ចម្លើយ​ដល់​អ្នកកាន់កាប់សម្រាប់រាល់ការបាញ់ប្រឆាំងនឹងអ៊ុយក្រែន សម្រាប់រាល់ទង្វើអាក្រក់ប្រឆាំងនឹងអ៊ុយក្រែន។

គួររំឭកថាទីក្រុងBakhmutគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំមួយនៅភាគខាងកើត​នៃប្រទេសអ៊ុយក្រែនដែល​តាម​រយៈ​នោះទាហានអ៊ុយក្រែននៅតំបន់ Donbas ត្រូវបានផ្គត់ផ្គង់ដោយអាវុធ ឧបករណ៍យោធា និងគ្រាប់រំសេវ។ ទីក្រុងនេះគឺជាចំណុចក្តៅដ៏សំខាន់មួយនៅក្នុងជួរមុខរវាងទីក្រុងគៀវនិងទីក្រុងម៉ូស្គូដែលមានសង្រ្គាមអស់រយៈពេលជាងមួយឆ្នាំ៕

RELATED ARTICLES