Sunday, September 22, 2024
Homeតារាខ្មែរទេព ពិសិដ្ឋ ៖និងកូនលោកឧកញ៉ាព្រាប សុវត្ថិ ប្ដូរយុទ្ធ​សាស្រ្ដថ្មីព្រមគ្នា ,ទៅមុខឬថយក្រោយ?

ទេព ពិសិដ្ឋ ៖និងកូនលោកឧកញ៉ាព្រាប សុវត្ថិ ប្ដូរយុទ្ធ​សាស្រ្ដថ្មីព្រមគ្នា ,ទៅមុខឬថយក្រោយ?

ភ្នំពេញ៖អតីតម្ចាស់ពានThe Voice Kids Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ ដែលស្ងប់ស្ងាត់​ពីឆាកតន្រ្ដី​និងអាក​ខានចេញបទថ្មីៗមួយរយៈធំនោះពេលនេះរូបគេបានចេញមុខមកវិញជាមួយការតុបតែងខ្លួននិងស្ទីលច្រៀងសម្ដែងគឺមានការផ្លាស់ប្ដូរស្ទើតែទាំងស្រុងហើយរូបរាងក៍ជិតពេញកំលោះផងដែរ។ពិសិដ្ឋ បានបង្ហាញម៉ូដសាក់​ជា​ច្រើនកន្លែងក្នុងMV ថ្មីហើយរូប​គេ​ដែល​ធ្លាប់តែច្រៀងបទមនោសញ្ចេតនានោះបែជាងាកមកច្រៀងបទរ៉េប វិញ​ម្ដងតាម​រយៈ​បទ​”Money”​ ដែលតារាវ័យក្មេងរូបនេះនិពន្ធដោយខ្លួនឯង​។

អ្វីដែលគូរឲ្យកត់​សម្គាល់​មុន​ចេញបទ​ថ្មីតារាចម្រៀងវ័យក្មេងរូបនេះបាននិយាយថាខ្លួន​មិនចង់ឡើងឆាក​ច្រៀង​បទ​របស់​គេ​នោះទេ តែចង់មានអ្វីថ្មី​និង​ប្លែក ដោយខ្លួនឯងយកទៅបញ្ចេញ ឥឡូវផែនការណ៍នោះបានសម្រេច​ហើយ​ព្រោះតាម​រយៈវីដេអូបទ​មួយនេះ​គ្រប់​គ្នាបានមើលឃើញថាហង្សមាស​មានការ​សម្រិត​សម្រាំងខ្លាំងណាស់ មិនមែនធ្វើលំៗឲ្យតែបាននោះទេ ទោះ​ជាពិសិដ្ឋ ជាតារាមិនទាន់​ពេញវ័យ​ក្ដី ខណៈដែល​មជ្ឈដ្ឋានមហាជន​សង្កេត​​ឃើញថាការ​ថតបទតារាវ័យក្មេង​មាន​ការ​ប្រិត​ព្រៀង​ខ្លាំងបែបនេះបន្ទាប់ពីហង្សមាសបានបាត់បង់តារា​សំខាន់របស់ខ្លួនដល់ទៅ២ដួងមកហើយ​ដែល​ធ្លាក់ក្នុងកណ្ដាប់ដៃGalaxy នោះគឺលោកព្រាប សុវត្ថិ និងខែម ប៊ុន​ថៃ ហេតុនេះផលិតកម្មធំ​មួយនេះហាក់​កំពុងតែ​ពង្រឹងគុណភាពនិងលើកតារាវ័យក្មេងរបស់ខ្លួន​ថែមទៀតដើម្បី​ទប់​ទល់​គូប្រជែង។ប៉ុន្ដែសម្រាប់ពិសិដ្ឋ វិញនេះ​មិន​មែន​ជាលើកទី១នោះទេ ដែលបុរសគេសង្ស័យថា​ជាគូស្នេហ៍​របស់​ស្រីស្រស់ឈូឈូ រូបនេះច្រៀងបទរ៉េប នោះ​ព្រោះកន្លងមករូបគេក៍ធ្លាប់ច្រៀង​បទប្រ​ភេទនេះជាញឹក​ញាប់​ផងដែរដូចជាបទ”ទេពអប្សរបន្លំ” និងបទ”​Different Way “ជា​ដើម​។

ទស្សនិកជនចាប់អារម្មណ៍ថាអំឡុងពេលដែលទេព ពិសិដ្ឋ ប្ដូរយុទ្ធសាស្រ្ដរបស់ខ្លួនពី​ច្រៀង​បទ​ស្លូវ មក​រ៉េប នេះ គឺស្របគ្នាទៅនិងកូនលោកឧកញ៉ាព្រាប សុវត្ថិ លោកសុវត្ថិ មុនី​វណ្ណ មុននេះក៍ផ្លាស់ប្ដូរស្ទីល​ច្រៀង​សម្ដែង​ពីបទ មនោសញ្ចេតនាមកជាបទរ៉េប ដូច​គ្នាដែរតាម​រយៈការចេញបទថ្មីបើកឆាកនៅGalaxy ”Don’t Compare” ធ្វើទី ផ្សារចង្វាក់រ៉េប ហាក់មាន​សន្ទុះ​ឡើងគូឲ្យចាប់អារម្មណ៍ ស្របពេលដែលមុននេះលោកព្រាប សុវត្ថិ ,ខែម ប៊ុន​ថៃ ,អ៊ីណូ និងតារារ៉េបល្បីឈ្មោះ២ដួងគឺលោកម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ដែលច្រៀងរ៉េប វាយ​បកគ្នាទៅវិញ ទៅមកបែកផ្សែងធ្វើឲ្យផ្អើលទស្សនិកពេញផ្ទៃប្រទេសនោះ ឥឡូវចង្វាក់មួយ​នេះមាន​តារា​កាន់តែច្រើនចាប់ផ្ដើម ប្រឡូកជាអាជីព។សម្រាប់ទេព ពិសិដ្ឋ និងសុវត្ថិ មុនីវណ្ណ វិញការ​ងាកមកច្រៀងរ៉េប  ព្រម​គ្នានេះគេមិនទាន់អាច សន្និដ្ឋានថាមួយណាធ្វើ​បានល្អជាង​នោះ​​ទេ ប៉ុ​ន្ដែFan ទាំងសងខាងបានការពារIdol របស់គេរៀងៗខ្លួន ហេតុនេះ មានតែអ្នក​ដែល​នៅ​កណ្ដា​ល​​ទេទើបអាចផ្ដល់ភាពយុត្តិធ័ម​លើសម្ថភាព​តារាទាំង​ពីរបាន ។

 ទេព ពិសិដ្ឋ ធ្លាប់មានព័តមានថារូបគេស្និតស្នាលគ្នាចម្លែកជាមួយតារាសម្ដែងឈូឈូ រហូតត្រូវបានគេសង្ស័យ​ថាតារាវ័យក្មេង១គូនេះជាគូសង្សារនិងគ្នាទៀតផង។ប៉ុន្ដែកន្លែងមកតារាសម្ដែងអ្នកស្រីផាភួង ម្ដាយរបស់ឈូឈូ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​កូនស្រីគាត់​គ្មាន​ទំនាក់​ទំនងស្នេហាជាមួយពិសិដ្ឋ ទេ គឺគ្រាន់តែរាប់អានគ្នាជា​មិត្តភក្ដិប៉ុណ្ណោះ។ដោយ​ឡែកសម្រាប់សុវត្ថិ មុនីវណ្ណ វិញបានស្ងប់ស្ងាត់ពីអាជីពចម្រៀងនៅហង្សមាសអស់២ឆ្នាំ ពោ​ល​គឺតាំងតែពីលោកព្រាប សុវត្ថិ ចេញទៅGalaxy នោះហង្សមាសលែងសូវធ្វើបទឲ្យច្រៀង ហើយទើបតែថ្មី​នេះមុនីវណ្ណ បានចាប់ផ្ដើមពង្រឹងអាជីពរបស់ខ្លួនជាថ្មីឡើងវិញ​តាមរយៈការ​ចូលច្រៀងនៅផលិតកម្ម​ជាមួយ​ឪពុក​ខ្លួន ប៉ុន្ដែថាជោគជ័យបានកម្រិតណានោះគឺមាន​តែ​ម​ហា​ជនទេទើបអាចវាយតម្លៃបាន។សុវត្ថិ មុនីវណ្ណ មានរូប​រាង​សង្ហារហេតុនេះមានស្រីក្មេង​ជា​ច្រើនចង់ធ្វើសង្សារកូនលោកឧកញ៉ាព្រាប សុវត្ថិ ហេតុនេះគេចាំមើលថា​រូប​គេនឹងយក​ប្រពន្ធ​ជា​តារាដូចគ្នាដែរ ឬជានារីពីនៅខាងក្រៅសង្វៀនសិល្បៈ?

 អ្នកជំនាញសិល្បៈបានលើកឡើងថាគិតត្រឹមឆ្នាំ២០២៣ នេះអ្នកចម្រៀងរ៉េប ដែល​ឈាន​​មុខគេគឺលោកវណ្ណដា និងដេវីត តែរលកក្រោយច្រាន រលកមុន ហេតុនេះហើយ​គេចាំ​មើលថាតារារ៉េប វ័យក្មេងរូបណាទៅដែល​អាចធ្វើ​ឲ្យចង្វាក់គ្មាន​ប្រភពច្បាស់លាស់​មួយនេះ​រង្គើរដល់តំណែងអតីតអ្នកកោសដូងលោកវណ្ណដា និងជាងជុសជុល​ទូរ​ស័ព្ទលោកដេវីត?

RELATED ARTICLES