ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ត្រូវបានអ្នកនៅលើបណ្ដាញសង្គមមួយចំនួនមិនចូលចិត្តនាយចាត់ទុកថាជា”ព្រាននារី” ដែលការផ្ដល់រហ័ស្សនាមបែបនេះលោកមេសា ពេលខ្លះប្រតិកម្ម និងជូនកាលចាក់បណ្ដោយ។យ៉ាងណាក្រោយពីនាយចឺម របូតអស់សង្សារជាស្រីស្អាតដល់ទៅ៤ដួងក្នុងវ័យត្រឹមតែ២៨ឆ្នាំនេះ អតីតអ្នកកំប្លែងCtn ដែលត្រូវបានគេដឹងថាញ៉ែបានៗរូបនេះមិនមែនចេះតែឆ្វាក់ដូចមុននោះទេ ព្រោះតែនាយធ្វើឲ្យនាងនាងអស់ជំនឿរចិត្ត និងស្រីស្អាតខ្លះថានាយជាបុរសសាវ៉ានោះទើបមានអ្នកខ្លះគេចពីលោកមេសា តែម្ដង។
ការធ្លាយរឿងបែបនេះក្រោយពីមានការលេចឭថានាយចឺម ឲ្យតែហៅតារាស្រីសាច់សខ្ចីរូបណាថតMV របស់ខ្លួននោះគឺនាយញ៉ែហើយកម្រមានអ្នកគេចពីអន្ទាក់ស្នេហ៍នាយរួចទើបម្ដាយតារាសម្ដែងស្រីស្អាតៗទាំងនោះរួមទាំងបុរសជាសង្សារតារាស្រីឲ្យតែដឹងថាកូនឬសង្សារខ្លួនថតជាមួយនាយចឺម ពួកគេមានការប្រុងប្រយ័ត្នខ្ពស់តែម្ដង។ប្រសិនបើចំនួនតារាស្រីស្អាតដែលមានការតឹងតែងចំពោះនាយចឺម បែបនេះកាន់តែច្រើនមានន័យថាលោកមេសា ដែលឲ្យតែហាមាត់ញ៉ែបានៗនោះនឹងលែងសូវមានប្រសិទ្ធភាពដូចមុនជាមិនខាន ហើយស្រីៗដែលចង់ចាប់ដៃថតជាមួយនាយចឺម នោះពួកគេខ្លះក៍នឹងពិចារណាជាមិនខានឡើយ។
គូរបញ្ជាក់ថាលោកសុខ មេសា ហៅនាយចឺម បានចែកផ្លូវសង្សារជាស្រីស្អាតដល់ទៅ៤នាក់គិតត្រឹមឆ្នាំ២០២៣ នេះក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច,ហ្វា ហ្វា ហៅស្រីយី និងសេង សុខឃីម ។តែនាយចឺម ធ្លាប់ប្រាប់ថានាយនឹងរៀបការប្រពន្ធនៅវ័យ២៩ឆ្នាំ ពោលគឺនៅឆ្នាំ២០២៤ ខាងមុខនេះហើយ ដែលអនាគតភរិយានាយគឺជាអ្នកនៅក្រៅរង្វង់សិល្បៈសុទ្ធសាធ ។គេមិនដឹងថាការតាំងចិត្តរបស់លោកមេសា បែបនេះមានការប្រែប្រួលដែរឬយ៉ាងណានោះទេ តែក្រោយរបូតសង្សារអស់ដល់ទៅ៤នាក់ធ្វើឲ្យនាយហាក់បាក់ស្បាត និងយល់ថាបើភ្ជាប់ស្នេហាជាតារាដូចគ្នាទៀតគឺច្បាស់ជាមិនអាចរក្សារចំណងស្នេហាឲ្យគង់វង្សយូអង្វែងបានទេ ហេតុនេះទើបនាយជ្រើសរើសយុទ្ធសាស្រ្ដផ្សេងវិញម្ដង។
ថ្វីត្បិតតែនាយចឺម ហាក់ត្រូវតារាស្រីៗខ្លះលែងសូវទុកចិត្តក្ដី ប៉ុន្ដែគេឃើញសុខ ពិសី ដែលជារៀមច្បងនាយនៅតែផ្ដល់ទំនុកចិត្តដល់លោកមេសា ដដែលតាមរយៈការធ្វើជាដៃគូច្រៀងនិងសម្ដែងដោយគ្មានខ្លាចនាយចឺម យកចំណេញដូចតារាស្រីក្មេងមួយចំនួនទៀតនោះទេ ខណៈដែលលោកមេសា វិញបែជាសុភាពនិងអត់ហ៊ានលេងដៃដល់លើពិសី ម្ដងណាឡើយ។តារាស្និតលោកមេសា បានលើកឡើងថានាយចឺម មានចំណុចពិសេសគឺពូកែនិយាយឲ្យស្រីៗជឿរទុកចិត្តលើនាយស្លុងតែម្ដង ដែលនោះហើយគេថាញ៉ែបានៗ តែបើស្រីៗឥឡូវយល់ថានាយចឺម ប្ដូរសង្សារដូចខោអាវនោះច្បាស់ជាពួកនាងនាងផ្អើលៗជាមួយលោកមេសា អីចឹងលែងដូចមុនទៀតហើយ។
ក្រៅពីនាយចឺម តារាដែលពូកែញ៉ែស្រីស្អាតកម្របរាជ័យនោះមានដូចជានាយពែកម៉ី ,នាយក្រូច និងលោកអ៊ីណូ ជាដើម។ចំពោះនាយចឺម វិញធ្លាប់អះអាងថាអតីតសង្សារនាយទាំងអស់បែកពីនាយគឺមិនដែលយកគ្នាជាសត្រូវនោះទេ ពោលគឺពេលជួបគ្នាមានតែសប្បាយរីករាយ ដែលចំណុចនេះលោកមេសា ថាបើនាយជាមនុស្សមិនល្អមិនមែនពួកគេនៅតែពេញចិត្តរាប់អាននាយគ្រប់គ្នាបែបនេះឡើយ។
គូររំលឹកថាក្នុងនាមជាបុរសសម្បូរមន្ដស្នេហ៍មិនធម្មតាម្នាក់ ឬគេហៅថាញ៉ែបានៗនោះនាយចឺម ក៍ធ្លាប់ភ្នាត់ស្នៀតធំរងភាពអាម៉ាសបំផុតក៍ដោយសារតែរឿងញ៉ែស្រីនេះម្ដងដែរព្រោះកាលពីថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩ នាយត្រូវជនសង្ស័យឈ្មោះង៉ែត លីទី ជាកីឡាករបាល់ទាត់ចោទតារាសាន់ដេរូបនេះញ៉ែសង្សារខ្លួននិងវាយក្បាលលោកមេសា ឲ្យរបួសដេរអស់៥ថ្នេរ។ពេលនោះនាយចឺម ហាក់ភ័យព្រួយពីសុវត្ថិភាព ពេលទៅច្រៀងសម្ដែងនៅតាមបណ្ដារខេត្ត តែឥឡូវក្រោយរឿងរ៉ាវនេះបានស្ងប់ស្ងាត់ហើយជនសង្ស័យត្រូវផ្ដន្ទាទោសតាមច្បាប់នោះលោកមេសា បែជារបូតសង្សារអស់ទៅវិញ។
ទស្សនិកជនរងចាំមើលថាតើនារីរូបណាទៅដែលនាយចឺម នឹងដឹកដៃចូលរោងការនៅឆ្នាំ២០២៣ ខាងមុខនេះ?