Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិហ្វាំងឡង់​ ប្រទេសដំបូង គេនៅអឺរ៉ុប ផ្តល់ប្រាក់ខែ ឲ្យ​អ្នក​អត់ការងារ ធ្វើ​ជិត៦០០$

ហ្វាំងឡង់​ ប្រទេសដំបូង គេនៅអឺរ៉ុប ផ្តល់ប្រាក់ខែ ឲ្យ​អ្នក​អត់ការងារ ធ្វើ​ជិត៦០០$

ព័ត៌មានតំបន់​អឺរ៉ុប

ហ្វាំងឡង់៖ ហ្វាំង​ឡង់​​ បាន​ប្រែក្លាយ ​​​​ជាប្រទេស​ទី​១​ នៅក្នុង​តំបន់​ អឺរ៉ុប​​​​​ដែល ​​ផ្តល់​ប្រាក់​ខែ ​ដល់​ប្រជាជន ​អត់ការងារ ​ធ្វើ​​​នូវ​ចំណូល​មូលដ្ឋាន ប្រចាំខែ ​ចំនួន ​៥៨៧ដុល្លារ​ ដើម្បី​ដក ពិសោធន៍ ​នៅក្នុង​ ក្តី​រំពឹង​នៃ ការ​កាត់បន្ថយ​ភាព​ ស្មុគស្មាញ ​របស់​រដ្ឋាភិបាល ​ក៏ដូចជា​កាត់បន្ថយ​ភាព ក្រីក្រ​និង ​ជំរុញ​ការងារ​ ដល់​ ពលរដ្ឋរបស់ខ្លួន ។

មន្ត្រី​ទីភ្នាក់ងារ​ រដ្ឋាភិបាល​​ ហ្វាំងឡង់ KELA លោក Olli Kangas បា​នថ្លែងកាល ពីថ្ងៃច័ន្ទ​ថា​​ ការ​សាក​ល្បង ​រយៈ​ពេល​២ឆ្នាំ​ ជាមួយនិង​​ការ​ជ្រើសរើសយ ក​​ប្រជាជន​ ដោយ​ព្រាវៗ ​ចំនួន​២.០០០​នាក់​​ ដើម្បី​មក ​ទទួល ​​​ប្រាក់​ខែ ​សម្រាប់អ្នក អត់ការងារធ្វើ​ដែល ​ចាប់ផ្តើម​​ពី​ថ្ងៃ​ទី​១​មករា​តទៅ​។

​​​​​អ្ន​កអត់ការងារ​ធ្វើ​ ទាំង​២.០០០នាក់ ​ដែលបាន​ ជ្រើសរើស​​ នឹង​ទទួលបាន ​ប្រាក់​ខែ​៥៨៧​ដុល្លារ​ ជា​រៀង​រាល់​ខែ​​​ ដោយ​ពុំមាន​ តម្រូវឲ្យ​រាយការណ៍​ថា តើ​ពួកគេ​ ចំណាយ​វា​រ បៀបណា ​នោះឡើយ ។ បរិមាណ​នេះ​នឹង ត្រូវបាន ​​​​​ដកចេញពី​ គុណប្រយោជន៍ ​មួយចំនួន​ដែលពួកគេ​ ទទួលបាន​រួច មកហើយនោះ ។

​គួរបញ្ជាក់ថា​អត្រា​ អត់ការងារ​ ធ្វើ​​របស់​ហ្វាំង​ឡង់ ​ដែលជា ប្រជាជាតិ មានប្រជាជន​៥,៥លាននាក់ ​នេះ​ស្ថិតនៅកម្រិត​៨,១%​ក្នុងអំឡុង ខែវិច្ឆិកា ​ជាមួយនិង​ អ្នក​អត់ ការងារ​ធ្វើ​ ចំនួន ២១៣.០០០នាក់ ​ដែល ​មានកម្រិត​ ថេរ​ធៀប នឹង​ឆ្នាំទៅ ។

 

RELATED ARTICLES