ព័ត៌មានតំបន់អឺរ៉ុប
ហ្វាំងឡង់៖ ហ្វាំងឡង់ បានប្រែក្លាយ ជាប្រទេសទី១ នៅក្នុងតំបន់ អឺរ៉ុបដែល ផ្តល់ប្រាក់ខែ ដល់ប្រជាជន អត់ការងារ ធ្វើនូវចំណូលមូលដ្ឋាន ប្រចាំខែ ចំនួន ៥៨៧ដុល្លារ ដើម្បីដក ពិសោធន៍ នៅក្នុង ក្តីរំពឹងនៃ ការកាត់បន្ថយភាព ស្មុគស្មាញ របស់រដ្ឋាភិបាល ក៏ដូចជាកាត់បន្ថយភាព ក្រីក្រនិង ជំរុញការងារ ដល់ ពលរដ្ឋរបស់ខ្លួន ។
មន្ត្រីទីភ្នាក់ងារ រដ្ឋាភិបាល ហ្វាំងឡង់ KELA លោក Olli Kangas បានថ្លែងកាល ពីថ្ងៃច័ន្ទថា ការសាកល្បង រយៈពេល២ឆ្នាំ ជាមួយនិងការជ្រើសរើសយ កប្រជាជន ដោយព្រាវៗ ចំនួន២.០០០នាក់ ដើម្បីមក ទទួល ប្រាក់ខែ សម្រាប់អ្នក អត់ការងារធ្វើដែល ចាប់ផ្តើមពីថ្ងៃទី១មករាតទៅ។
អ្នកអត់ការងារធ្វើ ទាំង២.០០០នាក់ ដែលបាន ជ្រើសរើស នឹងទទួលបាន ប្រាក់ខែ៥៨៧ដុល្លារ ជារៀងរាល់ខែ ដោយពុំមាន តម្រូវឲ្យរាយការណ៍ថា តើពួកគេ ចំណាយវារ បៀបណា នោះឡើយ ។ បរិមាណនេះនឹង ត្រូវបាន ដកចេញពី គុណប្រយោជន៍ មួយចំនួនដែលពួកគេ ទទួលបានរួច មកហើយនោះ ។
គួរបញ្ជាក់ថាអត្រា អត់ការងារ ធ្វើរបស់ហ្វាំងឡង់ ដែលជា ប្រជាជាតិ មានប្រជាជន៥,៥លាននាក់ នេះស្ថិតនៅកម្រិត៨,១%ក្នុងអំឡុង ខែវិច្ឆិកា ជាមួយនិង អ្នកអត់ ការងារធ្វើ ចំនួន ២១៣.០០០នាក់ ដែល មានកម្រិត ថេរធៀប នឹងឆ្នាំទៅ ។