Friday, March 14, 2025
Homeតារាខ្មែរសុខ ស្រីនាង ៖អត់ក្វល់ជ្រុះបាត់តំណែងសំខាន់

សុខ ស្រីនាង ៖អត់ក្វល់ជ្រុះបាត់តំណែងសំខាន់

ភ្នំពេញ៖សុខ ស្រីនាង ថ្មីៗនេះបានចេញទៅលំហែកាយ៉ារយៈពេលខ្លីនៅសាំងហ្គាពួរ​ម្ដង​ទៀត​ ក្រោយនាង​ធ្លាប់​ចេញទៅប្រទេសមួយនេះនិងបារាំងជាញយៗដែរកាលពីឆ្នាំ២០២២ ។នេះជា​ចេញ​ទៅលំហែអារម្មណ៍​នៅក្រៅ​ស្រុកស្ទួនរបស់ស្រីនាង  ហើយនាងហាក់រីករាយចំពោះ​ដំណើរ​​នៅស្រុកគេបើទោះជាមុន​នេះនាង​ទើបបាត់​បង់​តំណែងជាគណៈកម្មាការCambodian Idol Junior នៅរដូវកាលទី២ ហើយភាពយន្ដខ្នាតធំ​រឿង​”ខ្ញុំមានញាណ​លើស”ដែលមាន​រូប​នាង​​ជា​តួឯកត្រូវបានជាប់គាំងក្ដី តែស្រីនាង នៅតែមិនដែលបង្ហាញការអាក​អន់ស្រពោន​ចិន្ដា ជាមួយ​ហង្សមាសម្ដងណាឡើយ។យ៉ាងណាដូចលើកមុនៗដែរ សម្រាប់ការដើរលេងនៅក្រៅ​ស្រុកជាថ្មីនេះ​ស្រី​នាង មិនបង្ហាញអ្នករួមដំណើរជាមួយនាងឡើយគឺបិតមុខជិតឈឹងតែម្ដង ទើប​ធ្វើឲ្យគេ​កាន់​​​តែសង្ស័យថា​អ្នកមេម៉ាយរូបស្រស់នេះកំពុងតែសាងស្នេហ៍ថ្មី​ដោយមិនបើក​ចំហ​។

ប៉ុន្ដែមិនមែនតែពេលនេះទេដែលអតីតតារាសាន់ដេរូបនេះ​អត់ហ៊ានលាតត្រដាង​រឿង​ម្ចាស់​ចិត្តថ្មីនោះ តែរយៈ​ពេលជាង១២ឆ្នាំទៅហើយ ពោលគឺតាំងពីនាងលែងលះអតីតប្ដីស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ម្លេះដែល​រហូតមក​ដល់ពេលនេះស្រីនាង អត់ដែលបញ្ចេញមុខ​គូ​ស្នេ​ហ៍​ថ្មីឲ្យគេស្គាល់ម្ដងណាឡើយ ខណៈរឿង​ដែលគេ​សង្ស័យ​ថានាងនិងលោកណុប បាយ៉ារិទ្ធ បង្កាត់ភ្លើងស្នេហាជាមួយគ្នានោះត្រូវបានរលត់ទៅវិញ ក្រោយស្រីនាង ចាត់​ទុករៀមច្បង​រូប​នេះថាជាបងប្រុសនោះ។

  សុខ ស្រីនាង ត្រូវបានហង្សមាសលើកស្ទួយនាងតាមរយៈការផ្ដល់​តំណែងជា​តួឯក​ភាពយន្ដទាំង​ខ្នាតធំនិង​រឿងភាគហើយនាងថែមទាំងមានឱកាសច្រៀងសម្ដែងបទចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំ ផ្លូវ២”ជាមួយ​ប្អូនថ្លៃថៅ​កែហង្សមាសទៀតផង ប៉ុន្ដែភាពលេចធ្លោ​របស់នាង​នៅតែមានកម្រិតនៅឡើយ ហើយថែមទាំងគ្មានឱកាស​ឆក់​បានស្ពតពាណិជ្ជកម្មធំៗទៀតផង បើទោះជានាងមានរូបសម្រស់នៅតែទាក់ទាញក្ដី។យ៉ាងណាអ្វីដែលធ្វើ​ឲ្យនាង​មានការប្រែប្រួលក្រោយមកដល់ហង្សមាសជាង៥ឆ្នាំនេះគឺការវិវត្តនពីជាតារាចម្រៀងច្រៀងតែបទស្លូវ មក​ជា​អាចច្រៀងបទញាក់និងមានក្បាច់រាំមិនចាញ់តារាផ្នែកយុវវ័យផ្សេងៗ​ទៀតឡើយ​។

ប្រភព​បាន​ឲ្យដឹងថាសុខ ស្រីនាង នឹងត្រូវថៅកែប៉ៈប៉ូវឲ្យតំណែងJudge ឬCoach មួយផ្សេង​ទៀតនា ពេលខាង​មុខ​នេះ ព្រោះថាបច្ចុប្បន្នហង្សមាសកំពុងតែថ្នមចិត្តតារា​ល្បីៗរបស់ខ្លួនដើម្បីកុំឲ្យ​សម្រុក​គ្នាចាកចេញថែមទៀត បន្ទាប់ពីមុននេះភ្លាត់ស្នៀតរបូតបាត់បង់តារាប្រុស​សំខាន់ដល់​ទៅ​​៣ដួង​គឺ​ដួង វីរៈសិទ្ធ ,ព្រាប សុវត្ថិ និងខែម ប៊ុន​ថៃ ។ដោយឡែកសម្រាប់អ្នកដឹកនាំសម្ដែង​ភាព​​យន្ដ​មួយ​​​​ចំនួននៅហង្សមាសនៅតែចង់ឲ្យស្រីនាង លេងជាតួឯក​ក្នុងរឿងថ្មីទៀត ព្រោះ​ពួកគេពេញ​ចិត្ត​សម្ថភាព​របស់​នាង បើទោះជារឿង”ខ្ញុំមានញាណលើស​”នៅតែបន្ដជាប់​គាំង មិនទាន់ដាក់​បញ្ចាំង​តាមរោងកុនក្ដី។

 ក្រៅពីសុខ ស្រីនាង តារាហង្សមាសដែលបាត់បង់តំណែងជាCoach ,Judge និងMC ជាដើមនារយៈពេលចុង​ក្រោយ​នេះចាន់ កែវនិមល និងសួស វីសា ជាដើម។សម្រាប់ស្រីនាង វិញនៅឆ្នាំ២០២៣ នាងមិនទាន់មាន​សកម្ម​ភាពសិល្បៈណាលេចធ្លោជាងឆ្នាំចាស់នោះទេ តែគេជឿរថាតារាវ័យ៣៦ឆ្នាំរូបនេះនឹងមិន​ទុកជីវិតជាស្រី្ដមេម៉ាយ​ថែម​១ទសវត្សន៍ទៀតឡើយ ព្រោះការដើរកម្សាន្ដនៅបរទេសទាំងអាស៊ីនិងអ៊ឺរ៉ុបញឹកញាប់បែបនេះ ច្បាស់ជាអ្នក​មេ​ម៉ាយរូប​ស្រស់​កំពុងតែព្យាយាមពិសោធន៍ស្នេហ៍ថ្មីជាមិនខាន ។តែអ្វីដែលគេរងចាំអ៊ុតមើល​នោះថា​អនាគត​ស្វាមីរបស់ស្រីនាង ដែលកំពុងលាក់មុខនោះប្រាកដជាមន្រ្ដីធំ និងមានទ្រព្យស្ដុកដូច​អតីត​ប្ដីនាងបានកំណត់​ទុក​កាលពីឆ្នាំ២០១០ ឬយ៉ាងណា?

RELATED ARTICLES