Friday, March 14, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖ឧកញ៉ាចាប់ផ្ដើមជ្រួលជ្រើម​ស្នេហ៍​ជាថ្មី

រ៉េត ស៊ូហ្សាណា ៖ឧកញ៉ាចាប់ផ្ដើមជ្រួលជ្រើម​ស្នេហ៍​ជាថ្មី

ភ្នំពេញ៖ការប្រកាសរបស់លោកជំទាវឡុង ស្រីមុំ ភរិយាលោកឧកញ៉ាព្រាប សុវត្ថិ កាលពីពេល​ថ្មីៗ​នេះថាកូន​ប្រុសរបស់លោកស្រីគឺសុវត្ថិ មុនីនាគ មិនមែនជាគូសង្សាររបស់ស្រីស្អាតរ៉េត ស៊ូ​ហ្សាណា នោះបានធ្វើឲ្យឧក​ញ៉ាៗមិនតិចនាក់ទេបានងាកមកចង់​ប្រជែងស្នេហ៍តារាហង្ស​មា​ស​​​រូបនេះជាថ្មី ក្រោយពីមុននេះប្រុសៗ​សម្បូរ​ទ្រព្យទាំងនោះបានដកថយ ព្រោះតែហ្សាណា និង​មុនីនាគ ស្និតស្នាលគ្នាដូចគូស្នេហ៍។ប៉ុន្ដែក្រោយដឹងថា​តារា​ធ្មេញ​ចំពើសមិនមែនជា​អនា​គត​​កូនប្រសារលោកឧកញ៉ាព្រាប សុវត្ថិ នោះ ទើបបុរសដែលលង់ស្នេហ៍អ្នក​ចម្រៀ​ង​វ័យ​២៣​ឆ្នាំ រូប​នេះ​នៅតែមានឱកាសដណ្ដើមយកបេះដូងនាង។តែគេជឿរថានៅពេលដែលហ្សាណា កាន់​តែ​មានមន្ដស្នេហាទេ្វដងនោះ ច្បាស់ជាឪពុកម្ដាយនាងរឹតបណ្ដឹងសុវត្ថិភាព​កូនស្រី​ខ្លាំង​ថែម​ទៀតជាមិនខាន ក្រោ​​យពួកគាត់បានតាមការពារហ្សាណា នៅតាមឆាកតន្រ្ដីអស់​រយៈ​ពេលជាង៧ឆ្នាំមកហើយ។

 រ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាចម្រៀងវ័យក្មេងដែលមានរូបសម្រស់ស្អាត​នា​ពេ​ល​បច្ចុប្បន្នហើយនាង​មិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហានោះទេ បើទោះជាកាលពីដើមឆ្នាំ​២០២០ នាងធ្លាប់ញ្ចេញសញ្ញាមាន​គូស្នេហ៍ទៅ​ហើយ តាមរយៈការកាន់ដៃប្រុសម្នាក់ក្ដី។ស្រី​ស្រស់រូបនេះធ្លាប់ត្រូវបានមន្រ្ដីធំខ្លះ ប្រកាសសរសើរនាងថាពិត​ជាស្រីស្អាតនៅចំពោះ​មុខនាង​តែម្ដងពេលហ្សាណា ចូលរួមកម្មវិធីសម្ពោធក្រុមហ៊ុនមួយចំនួន។ដោយ​ឡែក​អ្នក​ជំនាញ​សិ​ល្បៈ​ធ្លាប់លើកឡើងថាតាមពិតហ្សាណា ច្រៀងបទជាភាសារខ្មែរគឺនៅមានកម្រិតនៅឡើយ តែ​ចំណុច​ពិសេសនោះគឺនាងមានច្រៀងបទជាភាសារបរទេសបានល្អ ហើយរូបសម្រស់ទាក់​ទាញនេះឯង។

អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ រូបនេះទោះជាបរាជ័យក្នុង​ការលើកពានមែន តែពេលនេះ​នាងបានត្រូវប៉ាន់រកលុយពីការងារសិល្បៈ​បានរាប់ម៉ឺនដុល្លារ​ក្នុង​១ឆ្នាំៗតាមរយៈការច្រៀង​និងស្ពតពាណិជ្ជ​កម្មទាំងឡាយ។ប៉ុន្ដែអ្វីដែលFan ខ្លះបានលើក​ឡើងថា​ដើម្បីធ្វើឲ្យក្រេឌីតនាងឡើងខ្ពស់ជាងនេះហ្សាណា គូតែហ៊ានធ្វើដូចមិត្តរួមក្រុមតាម​រយៈ​ការ​ឈានទៅប្រលងកម្មវិធីរបស់ហង្សមាស I Am A Singer Cambodia ហើយបើពេល​នោះ​​នាងឈ្នះពានច្បាស់ជានាងកាន់តែឡើងកូដជាមិនខាន។តែស៊ូហ្សាណា ដែលដណ្ដើម​បានភាពលេចធ្លោនៅហង្សមាសជាងតារាម្ចាស់ពានមួយចំនួននោះ នាងមិនធ្លាប់ចូលរួមប្រ​ជែងពានជាថ្មីដូច​មិត្តរួមដំបូលម្ដងណាឡើយបើទោះជានាងវី ឌីណែត និងអតីតដៃគូនាង​លោក​ដួង វីរៈសិទ្ធ ធ្លាប់ធ្វើដោយ​ជោគជ័យក្ដី។

 គូរកត់សម្គាល់ថាបន្ទាប់ពីម្ដាយរបស់សុវត្ថិ មុនីនាគ បានបចេញមុខអះអាងកាលពី​ខែ​កុម្ភៈ ថាកូនប្រុស​គាត់​គ្មានស្នេហា​ជាមួយ​រ៉េត ស៊ូហ្សាណា នោះមកពេលនេះអ្នកចម្រៀងសាច់​សខ្ចី​និងកូនលោកឧកញ៉ាចាប់ផ្ដើម​រយាលៗពីគ្នាហើយក៍​គ្មានដំណើរកម្សាន្ដឬសកម្មភាពស្និត​ស្នាលគ្នាដូចគូស្នេហ៍ រួមទាំងការបញ្ចេញវីដេអូ​កម្សាន្ដតាមTik Tok តែពីរនាក់ដូច​មុនទៀត​ដែរ​​។ដោ​យ​ឡែក​សម្រាប់កម្មវិធីរបស់ក្រុមគ្រួសារមុនីនាគ ដែល​ហ្សាណា តែងតែចូលរួម​នា​ពេល​កន្លងមក​នោះ​ក៍គេ​មិនទាន់ដឹងថាស្រីស្រស់នៅតែទៅដូចមុនទៀតឬយ៉ាងណា​ឡើយ។តែ​យ៉ាង​​ណាគេ​ជឿរ​ថារូបសម្រស់ដូចហ្សាណា ប្រាកដជានាងមានជម្រើសស្នេហ៍ច្រើន ព្រោះ​បុរសមិន​តិច​នាក់​​​ទេទាំងក្នុងនិងក្រៅសិល្បៈរងចាំចម្លើយស្នេហ៍ពីនាង ដោយសារតែពួកគេមិន​អាច​​លេង​ផ្លូវកាត់​បាន​ឡើយទោះជាមានលុយប៉ុណ្ណាក៍ដោយព្រោះថាសូម្បីតែ​ទូរស័ព្ទក៍ម្ដាយ​នាងកាន់ជំនួសដែរ ហេតុនេះ​ប្រាកដ​ជាមិន​ងាយអន្ទងស្នេហ៍បានដូចចិត្តនោះទេ។

 គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានទ្រព្យសម្បតិ្ត​ច្រើន​​​នៅឆ្នាំ២០២៣ ពោលគឺ​គេ​ប្រម៉ាណថានាងមានលុយសរុបប្រមាណមិនក្រោម​កន្លះ​លានដុល្លារ​ឡើ​យ​ ក្នុងនោះគិតទៅលើផ្ទះ​២ល្វែង,ការ​បើកហាងលក់សម្លៀកបំពាក់ និង​ទិញ​រថយន្ដJeep Rubicon ជាដើម។Fan ស្រីស្រស់ហ្សាណា រងចាំមើលថា​ក្រោ​យ​នាងនិងកូន​លោក​​​ឧកញ៉ា​ព្រាប សុវត្ថិ លែងល្អូកល្អិនគ្នាបែបនេះ តើតារាមានត្រេមុខដូចកូន​ជប៉ុនរូបនេះ​នឹង​បើក​ភ្លើង​ខៀវ​ឲ្យទៅបុរសណាទៅ?

                                             

RELATED ARTICLES