Saturday, April 19, 2025
Homeតារាខ្មែរទេព បូព្រឹក្ស ៖វិលវិញទាំងសសៃខ្ចី ខណៈនាងនៅតែ​មាន​ព្រលឹង

ទេព បូព្រឹក្ស ៖វិលវិញទាំងសសៃខ្ចី ខណៈនាងនៅតែ​មាន​ព្រលឹង

ភ្នំពេញ៖ទេព បូព្រឹក្ស ដែលទើបសម្រាលកូនបានជាង១ខែនោះពេលនេះនាងចាប់​ផ្ដើមចេញ​មុខ​តាម​បណ្ដារ​កម្មវិ​ធីសិល្បៈផ្សេងៗជាបណ្ដើរៗហើយ ដែលមើលទៅសម្រស់តារាកូន១​នៅ​តែគូឲ្យទាក់ទាញ បើទោះជា​នាង​នៅមិន​ទាន់ស្រកគីឡូដូចដើមវិញពោលគឺហាក់មានព្រលឹង​និងរាងហាក់បែកសាច់​បន្ដិ​ច​​ក្ដី។អ្វីដែលគ្រប់គ្នា​បាន​ឃើញនា​ពេលនេះគឺបូព្រឹក្ស ត្រូវបានស្វាមី​នាងលោកងួន ចាន់ដេវីត ពិតជាថ្នាក់ថ្នមនាងខ្លាំងដូចការ​អះអាងរបស់​នាង​មុន​ថ្ងៃ​សម្រាលកូន​ពិតប្រាកដមែនដែលធ្វើឲ្យតារារួមអាជីពចាប់អារម្មណ៍​សកម្មភាពរបស់គូស្នេហ៍តារា១គូនេះ​ថា​ទោះ​​ជាមិនទាន់បានរៀបការតាមប្រពៃណីខ្មែរក្ដី ប៉ុន្ដែស្រីនិច្ច ដូចជាមានក្ដីសុខពេញបេះ​ដូង​តែម្ដង។ប៉ុន្ដែបូព្រឹក្ស មិន​ទាន់កំណត់ពេលវេលានៃការឡើងរាំច្រៀងលើឆាកតន្រ្ដីវិញទេ ខណៈ​ដែលមុនពេល​សម្រា​ល​កូននោះ​នាង​បាន​ចេញMV បទ”Goddess “ផងដែរ។

 គូររំលឹកថាទេព បូព្រឹក្ស បានសម្រេចចិត្តយកកូនមុនរៀបការតាមរយៈការ​សម្រាលកូន​ប្រុសដោយយក​ឈ្មោះ​តាម​ត្រកូលរបស់នាងគឺទេព បញ្ចាវរាប ហៅAlbert កាលពីថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ២០២៣ ក្រោយនាងនិងដេវីត ស្រលាញ់គ្នាជាង៦ឆ្នាំ។បូព្រឹក្ស មិនប្រាប់​ច្បាស់លាស់​ពី​ពេលវេលានាងត្រូវដឹកដៃដេវីត ចូលរោងការនោះទេ នៅពេលអ្នកយកព័តមានយើងសាក​សួរ​ពី​រឿងនេះដោយនាងអះអាងថារឿងណាអាចនិយាយបាន គឺនាងប្រាប់ តែរឿងខ្លះនាងមិន​អាច​​​​និ​យាយ​បាន មិនអាចប្រាប់។យ៉ាងណាគេសង្ស័យថាដេវីត-បូព្រឹក្ស អាចនឹងចុះអេតា​ស៊ី​វិលជាមួយគ្នា​​រួច​ទៅហើយ ទើបព្រមព្រៀងគ្នាយកកូនមុនរៀបការជាចំហនេះ  ព្រោះថា​បច្ចុ​ប្បន្នតារា​យកកូន​មុនរៀបអាពាហ៍ ពិពាហ៍ កាន់តែមានចំនួនច្រើន។ចំពោះបូព្រឹក្ស និងដេវីត វិញពួកគេ​ធ្លាប់បានដឹកដៃគ្នា​ទៅ​ថត​Pre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ និង​មាន​​ព័តមាន​ថាអ្នកទាំងពីរចង់រៀបការនា​អំឡុងពេល​នោះ​តែម្ដង ។ប៉ុន្ដែក្រោយមកក៍បាន​ស្ងាត់​ពិធី​នោះ​ទៅ​វិញហើយរំលងបានជាង៣ឆ្នាំពួកគេក៍មានកូន១។

 អ្នកជំនាញសិល្បៈបានលើកឡើងថាទេព បូព្រឹក្ស អាចនឹងរក្សារទីផ្សារចម្រៀងបាន ប្រ​សិនបើនាងចេញមកចាប់​ដៃគូជាមួយស្វាមីនាង ព្រោះថារយៈពេលចុងក្រោយនេះដេវីត មាន​ទី​ផ្សារ​ចម្រៀងរ៉េប ខ្លាំងជាងមុន ពោលគឺតាំង​ពីផ្ទុះ​សង្រ្គាមDiss Track ជាមួយវណ្ណដា មក។​ប៉ុន្ដែ​ការល្បី​ជាងនេះឬស្ទុះទៅមុខរបស់បូព្រឹក្ស នៅពេលដែល​នាង​វិលមក​សង្វៀន​សិល្បៈ​ពេញ​​ទំ​ហ៊ឹង​នាពេលខាងមុខនោះហាក់មិនសូវមានសង្ឃឹមខ្ពស់ទេ ព្រោះថាតារាកូន១​ដូច​ជា​ឱក សុ​គន្ធ​កញ្ញា,ពេជ្រ សូលីកា និងសួស វីសា ជាដើម ពេលនេះលែងសូវមានបទផ្ទុះ​ព្រម​គ្នាតែ​ម្ដង​បើទោះ​ជា​នៅតែចេញមុខតាមឆាកធំៗរបស់ហង្សមាសក្ដី។

 ក្រុមFan របស់ទេព បូព្រឹក្ស រងចាំមើលថាក្រោយមានកូន១នេះស្រីនិច្ច ដែលជាតារា​ល្បី​ខាងក្បាច់រាំនិងការ​តុប​តែង​ខ្លួនប្លែកៗធ្វើឲ្យទស្សនិកជនតាមដានជាជាងប្រើប្រាស់សម្លេង​នោះនាងនៅតែលេងក្បាច់រាំ​សាងហាវៗដូច​កាលនៅក្រមុំទៀត ឬក៍ចាប់ផ្ដើមរាំ​សុភាព​ជាង​មុន?

 ក្រៅពីទេព បូព្រឹក្ស តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា ,ខាត់ សុឃីម,សុន ស្រីពេជ្រ ,ឡោម​ លក្ខិណា,នៅ សុនិតា,ឌុច លីដា ,ពេជ្រ សូលីកា ,ផាត់ ផាន់​ណា និងយ៉ាន់ ស្រីពេជ្រ ជាដើម៕

RELATED ARTICLES