ភ្នំពេញ៖តារាធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ថ្មីៗនេះនាងបានហោះទៅលំហែកាយ៉ានៅថៃ រយៈពេលខ្លី ហើយលើកនេះក៍មិនខុសពីមុនៗដែលនាងទៅបរទេសគឺមិនបង្ហាញឲ្យគេឃើញថាបុរសណារួមតំណើរជាមួយនាងឡើយ។យ៉ាងណាអ្វីដែលគូរឲ្យកត់សម្គាល់នោះស្រីស្រស់រូបនេះហាក់មានទឹកមុខស្រងូតស្រងាត់ជាងមុន ហើយនាងបានជ្រើសយកវិធីទៅដើរកម្សាន្ដនៅបរទេសជាបន្ដបន្ទាប់តែម្ដង ក្រោយនឿយហត់ពីការចេញច្រៀងសម្ដែងជាច្រើនកម្មវិធីក្នុង១ខែៗ នារដូវក្ដៅនេះ ប៉ុន្ដែអ្នកខ្លះសង្ស័យតែអ្នកចម្រៀងវ័យ២៣ឆ្នាំ រូបនេះមានវិបត្តិស្នេហ៍ទើបនៅក្រៅឆាកនាងមិនសូវរីករាយសោះនារយៈពេលចុងក្រោយនេះ។

ប៉ុន្ដែគ្រប់គ្នាបានដឹងថារយៈពេលជាង៧ឆ្នាំ ក្នុងការចាប់អាជីពចម្រៀងនេះនាងស៊ូហ្សាណា មិនដែលប៉ៈរឿងអាស្រូវស្នេហាម្ដងណាឡើយ ហើយកន្លងមកបុរសដែលអាចនែបនិត្យកាយ៉ានាងបានគឺមានតែកូនលោកឧកញ៉ាព្រាប សុវត្ថិ គឺកំលោះសុវត្ថិ មុនីនាគ ប៉ុណ្ណោះដែលពួកគេស្និតស្នេហ៍គ្នាទាំងក្នុងនិងក្រៅឆាក។តែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះកាលពីពេលថ្មីៗនេះលោកជំទាវឡុង ស្រីមុំ ភរិយាលោកឧកញ៉ាព្រាប សុវត្ថិ និងជាម្ដាយសុវត្ថិ មុនីនាគ នោះលោកស្រីបានប្រកាសចំៗតែម្ដងថាមុនីនាគ អត់មានពាក់ព័ន្ធរឿងស្នេហាជាមួយស៊ូហ្សាណា នោះទេ។ប្រពន្ធលោកព្រាប សុវត្ថិ រូបនេះបានលើកហេតុផលថាមូលហេតុដែលលោកស្រីចេញមុខនិយាយរឿងរ៉ាវនេះព្រោះបារម្ភខ្លាចលែងមាននារីណាស្រលាញ់កូនកំលោះរបស់លោកស្រី…។

សម្រាប់នាងហ្សាណា បានរក្សារភាពស្ងៀមស្ងាត់មិនតតបទៅលោកជំទាវស្រីមុំ ឡើយ ហើយគេអាចសន្និដ្ឋានបានថាពីពេលនេះតទៅប្រាកដជាហ្សាណា ចាប់ផ្ដើមរយាលៗពីមុនីនាគ ហើយឈានទៅលែងចាប់ដៃគូគ្នាច្រៀងសម្ដែងដូចមុនជាមិនខាន។ការលើកឡើងបែបនេះដោយសម្អាងថាហ្សាណា ល្បីឈ្មោះនិងមានរូបសម្រស់ស្អាតប៉ុណ្ណឹងដែរ តែបែជាមិនជាប់ឈ្មោះក្នុងការធ្វើជាកូនប្រសាររបស់លោកឧកញ៉ាព្រាប សុវត្ថិ ទៅវិញ ហេតុនេះហើយគេជឿរថាតារាមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះ នឹងអាចបង្ខំចិត្តបញ្ចេញមុខគូស្នេហ៍ពិតជាសាធារណៈក្នុងពេលឆាប់ៗខាងមុខនេះជាមិនខានឡើយ ដើម្បីឲ្យបុរសមួយចំនួនស្ដាយក្រោយ ព្រោះអ្នកខ្លះបានត្រឹមតែនៅនែបនិត្យកាយ៉ានាងហើយ បែជាខ្វះភាពក្លាហានសារភាពស្នេហ៍នាងទៅវិញ។

គូរបញ្ជាក់ថានាងរ៉េត ស៊ូហ្សាណា ក្រោយបាត់បង់ដៃគូពិសេសលោកដួង វីរៈសិទ្ធ កាលពីឆ្នាំ២០២១ នាងបានងាកមកចាប់ដៃលោកសុវត្ថិ មុនីនាគ ដែលទទួលបានការចាប់អារម្មណ៍គូសម និងចុងក្រោយនេះស្រីស្រស់ក្លាយទៅជាដៃគូរបស់លោកលីម តិចម៉េង វិញម្ដង។តារាសាច់សខ្ចីរូបនេះមានជម្រើសស្នេហ៍ច្រើន ព្រោះនាងជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗខ្លះ និងអាណិកជននៅក្រៅប្រទេសជាដើម។តែនាងស៊ូហ្សាណា ដែលធ្លាប់បង្ហាញសញ្ញាមានសង្សារកាលពីដើមឆ្នាំ២០២០ តាមរយៈការកាន់ដៃប្រុសម្នាក់បាំងមុខនោះ រហូតមកដល់ពេលនេះក្រៅពីកូនលោកឧកញ៉ាព្រាប សុវត្ថិ នាងមិនធ្លាប់កៀកកើយបុរសរូបណាជាសាធារណៈម្ដងណាឡើយ។

តារាដែលមានឪពុកម្ដាយតាមការពារដល់ឆាកតន្រ្ដីជាង៧ឆ្នាំរូបនេះត្រូវបានគេកត់សម្គាល់ថានាងជាអ្នកចម្រៀងវ័យក្មេងម្នាក់ដែលអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ ព្រោះក្រៅពីចេញមុខសឹងគ្រប់ការប្រគុំតន្ដ្រីធំៗរបស់ហង្សមាសនោះហ្សាណា ជាតារាក្ដាប់បានស្ពតពាណិជ្ជកម្មធំៗជាច្រើនទើបអំឡុងរដូវកូវីដផ្ទុះខ្លាំងជាង២ឆ្នាំ កន្លងមកនេះ ទោះជាតារាទូទៅថ្ងូរពីរឿងជួបវិបត្តិសេដ្ឋកិច្ចក្ដី តែនាងហ្សាណា បែជាបញ្ចេញទ្រព្យឲ្យគេឃើញនៅពេលនោះទៅវិញដូចជានាងទិញផ្ទះ២ល្វែង,បើកហាងសម្លៀកបំពាក់ និងទិញរថយន្ដទំនើបម៉ាកJeep Rubicon ជាដើមដែលសរុបទ្រព្យផ្ទាល់ខ្លួននាងសរុបមិនក្រោមកន្លះលានដុល្លារឡើយ។

សូមបញ្ជាក់ថាក្រៅពីរ៉េត ស៊ូហ្សាណា តារាដែលជ្រើសផ្លូវលាក់មុខគូស្នេហ៍នៅឆ្នាំ២០២៣ នេះមានដូចជានាងសុខ ពិសី ,តន់ ច័ន្ទសីម៉ា,អ៊ីវ៉ា និងសុខ សោម៉ាវត្តី ជាដើម។ទស្សនិកជនរងចាំមើលថាស្រីស្អាតស៊ូហ្សាណា នឹងងាកទៅស្និតស្នេហ៍បុរសរូបណាទៅជំនួសកូនលោកឧកញ៉ាព្រាប សុវត្ថិ ?