Friday, January 17, 2025
Homeតារាខ្មែរនាយចឺម ៖ងាកទៅឡង់សេកូនក្រមុំនាងអ៊ីត

នាយចឺម ៖ងាកទៅឡង់សេកូនក្រមុំនាងអ៊ីត

ភ្នំពេញ៖នាយចឺម ហាក់ចង់កាប់ថ្មចំណាំ ព្រោះឲ្យតែនាយជួយតារាស្រីស្អាតណាឲ្យល្បីឈ្មោះ​ហើយ ភ្ជាប់​ស្នេហ៍​ជាមួយនាយ បានតែមួយភ្លែតនាងនាងក៍បាយបាយលោកមេសា អស់ ធ្វើ​ឲ្យពេល​ខ្លះតារាវ័យ២៨ឆ្នាំ រូបនេះដេក​ស្ដាយអតីតសង្សារសាច់សខ្ចីតែម្នាក់ឯង ទៀតផង​ទើប​លោក​មេសា បានប្រាប់កាលពីមុននេះថា​នឹងយក​សង្សារ​ជាអ្នក​នៅក្រៅរង្វង់សិល្បៈ​ម្ដង​ហើយ​នាយគ្រោងការនៅឆ្នាំ២០២៤ ដែលពេលនោះ​នាយ​មានអា​យុ​គម្រប់២៩ឆ្នាំ។អ្វីដែលគូរ​ឲ្យតក់​សម្គាល់នោះព្រោះតែធុញទ្រាន់ឡង់សេឲ្យអូនអូន បានល្បីធ្វើឲ្យនាយលង់ស្នេហ៍​តែ១ប្រាវ​នាង​នាងក៍ទៅបាត់នោះពេលនេះនាយចឺម ចាប់ផ្ដើមងាកមកជួយជ្រោមជ្រែងកូនក្រមុំនាងអ៊ីត គឺស្រីស្អាតង៉ា ស្រី​ណាន ហៅណាន ណាន ដែលត្រូវជាប្អូនជីដូនមួយរបស់​នាយវិញម្ដង​តាម​រយៈ​ការច្រៀងសម្ដែងរួមគ្នាបទ​ប្រពៃ​ណីចូលឆ្នាំខ្មែរ។

គេចាប់អារម្មណ៍ថានាយចឺម នេះគឺ​ពិត​ជា​ពូកែបត់បែនតាមស្ថានការណ៍មែន ព្រោះទោះជានាងណាន ណាន មានសម្រស់គូរ​ឲ្យ​ទាក់​ទាញយ៉ាងណាក៍ដោយតែពេលសម្ដែងជាមួយនាយ បែជាលោកមេសា សុភាព​និងមិន​ហ៊ាន​លេងដៃដល់ដូចពេលនាយប៉ៈជាមួយតារាផ្សេងៗទៀតឡើយ ទើបធ្វើឲ្យអ្នកសម្ដែងដែល​ធ្លាប់​ថតបទ​នាយ​ចឺម បានលាន់មាត់ថាបើកុំតែនាងណាន ណាន ជាប់សាច់ឈាម​ជាមួយ​នាយ​​​ចឺម ម្លេះលោកមេសា ចាប់គ្រញិច​អោបថើបលើសពីតម្រូវការ​អ្នកដឹកនាំសម្ដែងទៀតជាមិន​ខាន​ឡើយ។

គូរបញ្ជាក់ថាក្រៅពីនាងណាន ណាន នាយចឺម ក៍មិនដែលហ៊ានកេងចំណេញ​លើតារា​ចម្រៀងរៀមច្បងខ្លួន​កញ្ញា​សុខ ពិសី ដែររាល់ការចម្រៀងសម្ដែងជាមួយគ្នាទើបធ្វើឲ្យពិសី ទុក​ចិត្តនាយចឺម និងបន្ដចាប់ដៃគូជាមួយ​ជាបន្ដ​បន្ទាប់ បើទោះជាមានតារាស្រីស្អាតមួយ​ចំនួនឲ្យ​តែឭឈ្មោះនាយចឺម ពួកគេស្រែកញ៉ាច ព្រោះតែគេល្បីថា​លោក​មេសា ច្រើនតែគ្រញិចអោប​ថើបតួស្រីមិនសា្ដប់អ្នកដឹកនាំសម្ដែងចង់បាន រហូតធ្វើឲ្យម្ដាយតារាសម្ដែង​ខ្លះបារម្ភ​ខ្លាំង​ ពេល​ឮថាកូនស្រីគាត់ត្រូវថតជាមួយនាយចឺម ក្ដី ប៉ុន្ដែពេលនេះទាំងសុខ ពិសី និង​នាង​ណាន ណាន បែជា​នាយចឺម បានប្ដូរទៅជាសុភាពរាបសារខ្លាំងដាក់ស្រីស្អាតទាំងពីរទៅវិញ។

 គេចាប់អារម្មណ៍ថាតារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ធ្លាប់ត្រូវបាន​អតីត​សង្សារទី៤ នាយគឺអ្នក​មេ​ម៉ាយសាច់សខ្ចីនាងសេង សុខឃីម អួតថាអតីតតារាកំប្លែងCTN រូប​នេះច្រៀង១កម្មវិធីស៊ីថ្លៃដល់ទៅ២៥០០ដុល្លារ គឺមានន័យថានាយអាចរកប្រាក់ចំណូល​នៅ​រដូវ​ក្ដៅបានប្រាក់រាប់ម៉ឺនដុល្លារតែម្ដង​។ដោយសារតែសម្លឹងឃើញ​លុយនៅនិងមុខបែប​នេះ​ហើយទើបស្រីស្អាតៗខ្លះពេលនាយចឺម យកទៅថតMV ហើយនាយសុំស្នេហ៍ក៍គ្មានរា​រែកចិត្ត​នោះ​ទេ​គឺប្រថុយជាមួយលោកមេសា តែម្ដង តែចុងក្រោយនាងនាងទាំងនោះបែជារត់​ទៅភ្ជាប់​ស្នេ​ហ៍​ថ្មីចោលលោកមេសា អស់ក្នុងនោះមានដូចជាស្រីស្អាតអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រី​ខួច ,ហ្វា ហ្វា ហៅស្រីយី និងចុងក្រោយនាងសេង សុខឃីម ។នាយចឺម មិនដែលប្រាប់ពី​មូល​ហេតុនៃការប្រេះឆាស្នេហ៍អតីត​សង្សារទាំង៤​ខាងលើនោះទេ ប៉ុន្ដែនាយថាបើ​ហ៊ានតែ​រក​សង្សារ​ជាតារាម្ដងទៀតគឺប្រាកដជាបែកទៀត ហេតុនេះហើយបានជា​នាយតាំង​ចិត្តថាដាច់​ខាតអនាគតភរិយារបស់នាយ គឺត្រូវតែជាអ្នកនៅខាងក្រៅរង្វង់សិល្បៈ​ទើបកាន់ដៃគ្នា​បាន​យូ​អង្វែង​។

 គេចាំមើលថានាយចឺម បន្ដឡង់សេប្អូនជីដូនមួយរបស់ខ្លួនស្រីស្អាតណាន ណាន ដោយ​ឲ្យថតបទសម័យ​របស់​ខ្លួន​ទៀត ដើម្បីឲ្យកូនក្រមុំនាងអ៊ីត ល្បីលឿន ឬមួយក៍​នាយនៅ​តែ​ចង់​ទុកច្រកយកល្បីៗ​របស់ខ្លួន​ឲ្យស្រី​ស្អាត​ផ្សេង​ៗ ងាយស្រួលនាយបានលេងដៃដល់?

RELATED ARTICLES