ព័ត៌មានតំបន់អាស៊ាន
ហ្វីលីពីន៖ អាជ្ញាធរបាន ឲ្យដឹងថាអ្នកទោស ជាង១៥០នាក់ បានរត់គេចខ្លួន ពីពន្ធនាគារមួយ នៅភាគខាងត្បូង ហ្វីលីពីន បន្ទាប់ពីមាន ការវាយប្រហារមួយពី សំណាក់ខ្មាន់ កាំភ្លើងកាលពី ព្រឹកថ្ងៃពុធ ។
មន្ត្រីពន្ធនាគារ លោក Peter Bongat បានថ្លែងថា ខ្មាន់កាំភ្លើងបាន បើកការវាយ ប្រហារលើ មន្ទីរឃុំឃាំង ខេត្ត North Cotabato ក្នុងរង្វង់ ម៉ោង៤និង០០នាទីព្រឹកក្នុងស្រុក ដែលនេះ ជាការត្រួស ត្រាយផ្លូវ ឲ្យអ្នក ទោស១៥៨នាក់ រត់គេចខ្លួន ។
លោកថែមទាំង បានបញ្ជាក់ ថាមន្ទីរឃុំឃាំង នេះមានអ្នក ទោសចំនួន១.៥១១នាក់ រាប់បញ្ចូលអ្នក មួយចំនួន ដែលមាន សាវតាជា ក្រុមឧទ្ទាម Bangsamoro នៅភាគ កណ្តាលកោះ Mindanao ។
ចំណែក សារព័ត៌មានបាន រាយការណ៍ ថាយ៉ាងហោច ណាស់មានឆ្មាំគុក ម្នាក់ត្រូវបាន សម្លាប់និង មួយចំនួនទៀត រងរបួសនៅ ក្នុងការវាយ ឆ្មក់ចូលកាលពីព្រឹកព្រលឹមនេះ ។ ក្នុង ហេតុការណ៍ នេះពុំមាន ក្រុមណា មួយចេញ មកអះអាង ទទួលខុស ត្រូវចំពោះ ការវាយ ប្រហារនេះ នៅឡើយទេ ។
សាក្សីបានឲ្យដឹង ថាជនដៃដល់ បានស្លៀកសម្លៀក បំពាក់ឈុតខ្មៅ និងប្រដាប់ដោយ អាវុធនិងដៃ បានវាយប្រហារ លើមន្ទីរឃុំឃាំង ដើម្បីរំដោះយកអ្នកទោស មួយចំនួន ដែលជាប់ ទោសពីបទ ឃាតកម្មនិងជួញដូរ គ្រឿងញៀន ។
កាលពីខែសីហា ឆ្នាំទៅ អ្នកទោស៣នាក់ ដែលប្រឈមនិង ការចោទប្រកាន់ កែច្នៃគ្រឿងផ្ទុះ ខុសច្បាប់និងជួញ ដូរគ្រឿងញៀន ក៏បានរត់គេចពីមន្ទីរឃុំឃាំងនេះដែរ ។
កាលពីឆ្នាំ២០០៩ អ្នកទោស ដែលបីនាក់ ដែលមានសាវតា ប្រព្រឹត្តបទឧក្រិដ្ឋនៅ ពីក្រោយការ វាយប្រហារ ដោយគ្រាប់បែក នៅផ្សារលក់ទំនិញកាលពីឆ្នាំ២០០៧ ក៏បានរត់ គេចខ្លួនពី មន្ទីរឃុំឃាំង ក្នុងតំបន់ Amas ។ ទន្ទឹមនិងនេះ កាលពីថ្ងៃទី ៣កុម្ភះឆ្នាំ២០០៧ ក្រុមប្រដាប់ អាវុធមួយ បានវាយប្រហារ លើមន្ទីរ ឃុំឃាំងដូចគ្នានេះ ដែលរំដោះអ្នក ទោស៤៩នាក់ ភាគច្រើន ជាជនឧក្រិដ្ឋ។