Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអ្នក​ទោស ​ជាង​១៥០នាក់​ ហែកគុក​រត់​នៅ ភាគខាងត្បូងហ្វីលីពីន

អ្នក​ទោស ​ជាង​១៥០នាក់​ ហែកគុក​រត់​នៅ ភាគខាងត្បូងហ្វីលីពីន

ព័ត៌មានតំបន់​អាស៊ាន

ហ្វីលីពីន៖ អាជ្ញាធរ​បាន​ ឲ្យដឹងថា​អ្នកទោស​ ជាង១៥០នាក់​​ បាន​រត់គេច​ខ្លួន ពី​ពន្ធនាគារ​មួយ​ នៅ​ភាគខាងត្បូង​ ហ្វីលីពីន ​បន្ទាប់ពី​មាន ការ​វាយប្រហារ​មួយ​ពី សំណាក់ខ្មាន់ កាំភ្លើង​កាលពី​ ព្រឹកថ្ងៃ​ពុធ ។

​មន្ត្រី​ពន្ធនាគារ​ លោក Peter Bongat បាន​ថ្លែងថា​ ខ្មាន់កាំភ្លើង​បាន ​បើកការ​វាយ ប្រហារ​លើ​ មន្ទី​រ​ឃុំ​ឃាំង​ ខេត្ត​ North Cotabato ក្នុង​រង្វង់​ ម៉ោង​៤និង​០០នាទីព្រឹកក្នុងស្រុក​​ ដែល​នេះ ជាការ​ត្រួស ​ត្រា​យផ្លូវ​ ឲ្យ​​​អ្នក ទោស​១៥៨នាក់​ រត់គេចខ្លួន​ ។

លោកថែមទាំង បានបញ្ជាក់​ ថា​មន្ទីរឃុំឃាំង​ នេះ​មាន​អ្នក ​ទោស​ចំនួន​១.៥១១នាក់ ​រាប់បញ្ចូល​អ្នក ​មួយចំនួន​ ដែល​មាន​ សាវតា​ជា​ ក្រុមឧទ្ទាម​ Bangsamoro នៅ​ភាគ កណ្តាល​កោះ Mindanao ។

ចំណែក សារព័ត៌មាន​បាន​ រាយការណ៍ ថា​យ៉ាងហោច ណាស់​មាន​ឆ្មាំគុក​ ម្នាក់​ត្រូវបាន ​សម្លាប់​​និង​ មួយចំនួន​ទៀត​ រងរបួស​នៅ ក្នុង​ការ​វាយ ​ឆ្មក់​ចូល​កាលពីព្រឹកព្រលឹមនេះ ។ ក្នុង​ ហេតុការណ៍​ នេះ​ពុំមាន ក្រុម​ណា មួយ​ចេញ មកអះអាង​ ទទួល​ខុស ត្រូវ​ចំពោះ ការ​វាយ ប្រហារ​នេះ​ នៅឡើយ​ទេ ។

សាក្សី​បានឲ្យ​ដឹង ថា​ជនដៃដល់ ​​បាន​ស្លៀកសម្លៀក បំពាក់​ឈុតខ្មៅ​ និង​ប្រដាប់ដោយ អាវុធ​និង​ដៃ​ បានវាយប្រហារ ​លើ​មន្ទីរឃុំ​ឃាំង​ ដើម្បី​រំដោះ​យក​អ្នក​ទោស ​មួយចំនួន​ ដែល​ជាប់​ ទោស​ពី​បទ ​ឃាតកម្ម​និង​ជួញដូរ គ្រឿង​ញៀន​ ។

កាលពី​ខែ​សីហា​ ឆ្នាំទៅ អ្នក​ទោស​៣នាក់ ដែល​ប្រឈមនិង ការ​ចោទ​ប្រកាន់​ កែច្នៃគ្រឿងផ្ទុះ​ ខុស​ច្បាប់​និង​ជួញ ដូរគ្រឿង​ញៀន​ ក៏​បាន​រត់គេច​ពីមន្ទីរឃុំឃាំងនេះដែរ ។

កាលពី​ឆ្នាំ​២០០៩​ អ្នក​ទោស​ ដែល​បីនាក់ ​ដែល​មាន​សាវតា ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​នៅ​ ពីក្រោយ​ការ​ វាយ​ប្រហារ​ ដោយគ្រាប់បែក​ នៅ​ផ្សារលក់ទំនិញ​​កាលពីឆ្នាំ​២០០៧ ក៏បាន​រត់ គេច​ខ្លួន​ពី​ មន្ទីរ​ឃុំ​ឃាំង ក្នុង​តំបន់​ Amas ។ ទន្ទឹមនិងនេះ ​កាលពីថ្ងៃទី​ ៣​កុម្ភះ​ឆ្នាំ​២០០៧ ក្រុមប្រដាប់ អាវុធ​មួយ​ បាន​វាយប្រហារ​ លើ​មន្ទីរ ឃុំឃាំង​ដូចគ្នានេះ ​ដែលរំដោះ​អ្នក ទោស​៤៩នាក់​ ភាគ​ច្រើន ជា​ជ​ន​ឧក្រិដ្ឋ​។

RELATED ARTICLES