Wednesday, March 19, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖រីករាយ ថ្ងៃខួបអាពាហ៍ ពិពាហ៍ ២៦ឆ្នាំ

ព្រាប សុវត្ថិ ៖រីករាយ ថ្ងៃខួបអាពាហ៍ ពិពាហ៍ ២៦ឆ្នាំ

ភ្នំពេញ៖ព្រាប សុវត្ថិ ត្រូវបានបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ខ្លួនបានចេញសារជូនពរ​ថ្ងៃខួប​អា​ពា​ហ៍ ពិពាហ៍ របស់​លោកនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះដែលគម្រប់២៦ឆ្នាំ(១៩៩៧-២០២៣) ដោយពួកគេបាន​ហៅលោក​និង​ភរិយាទៅតាមគោរម្យងារ គឺលោកសុវត្ថិ ជា”ឧកញ៉ា” ខណៈ​ដែល​ភរិយាលោកអ្នកស្រីឡុង ស្រីមុំ ជា”លោកជំទាវ”។ប៉ុន្ដែមិនមានពិធីជប់​លៀងធំដុំ​ដោយ​ហៅតារារួមអាជីពរាប់រយនាក់ឲ្យទៅចូលរួមនោះទេ គឺលោកសុវត្ថិ មាន​តែ​ការជួបជុំជា​មួយ​ភរិយា និងកូនៗព្រមទាំងក្រុមគ្រួសារ រួមទាំងបុគ្គលិករបស់លោកពីក្រុមហ៊ុនព្រាប សុវត្ថិ អ៊ីន​វេសមិន ប៉ុណ្ណោះ។សម្រាប់សារជូនពរលោកព្រាប សុវត្ថិ នៅថ្ងៃខួបអាពាហ៍ ពិពាហ៍ នេះ​មាន ស្រដៀងគ្នាពីFan របស់លោកនោះគឺពួកគេចង់ឃើញចំណងស្នេហាលោកនិង​ភរិយា​កាន់​តែផ្អែម​ល្ហែមនិងរឹងមាំតទៅទៀត ។តែក្នុងនោះក៍មានFan ខ្លះបានជូនពរឲ្យលោកសុវត្ថិ តាមយកកូន​ស្រី១​ម្នាក់ទៀតផងដែរ បើទោះជាកន្លង​មក​លោក​សុវត្ថិ ហាក់គ្មានផែនការណ៍​យកកូនស្រី ឬកូនទី៤ ព្រោះ​តែលោកបានហៅសុវត្ថិ សិរីវុឌ្ឍ ដែលជាកូនទី៣ របស់​លោកថា​ជាកូនពៅ​ៗក្ដី។

គូររំលឹកថាព្រាប សុវត្ថិ បានដឹកដៃអ្នកស្រីឡុង ស្រីមុំ រៀបការកាលពី៣ ខែមេសា ឆ្នាំ១៩៩៧ ដែលរហូតមកដល់​ពេលនេះចំណងសេ្នហាអ្នកទាំងពីរបានរក្សាររយៈពេល២៦ឆ្នាំ ហើយនិងទទួលបានកូនប្រុស៣នាក់​ជាចំណង​ដៃគឺកូនទី១៖ សុវត្ថិ មុនីវណ្ណ,កូនទី២៖សុវត្ថិ មុនីនាគ និងកូនទី៣៖សុវត្ថិ សិរីវុឌ្ឍ ដែលពួកគេបានចាប់អាជីព​ចម្រៀង​​ដូចឪពុករបស់គេដែរ ។ដោយសារតែកូនលោកឧកញ៉ាសុវត្ថិ សុទ្ធតែមានរូបសង្ហារមិនចាញ់ប៉ារបស់​គេនោះទើប​កន្លង​មកមានតារាស្រីស្អាតខ្លះពេលបានជួបអ្នកស្រីឡុង ស្រីមុំ ពួកគេតែងចាត់ទុកខ្លួនថាជា​កូនប្រ​សារ​របស់លោកសុវត្ថិ និងភរិយា តែម្ដង ធ្វើឲ្យតារាល្បីបានយូជាងគេរូបនេះ បានត្រឹម​ញញឹម ស្របពេលដែល​លោក​សុវត្ថិ ក៍ហាក់ចង់បានកូនប្រសារដែរ ព្រោះកន្លងមកលោក​ធ្លាប់​បានសួរកូនទី៣ថា”តើពេល​ណាទៅទើប​កូន​យកសង្សារ?” តែអ្វីដែលគូរឲ្យចាប់អារម្មណ៍ថ្មីៗ​នេះ​អ្នកស្រីឡុង ស្រីមុំ បែជាប្រកាសថាកូនកំ​លោះ​ទី២​របស់​លោកស្រីគឺសុវត្ថិ មុនីនាគ មិន​មែនជាសង្សាររបស់ស្រីស្អាតរ៉េត ស៊ូហ្សាណា ឡើយ ដែលការលើកឡើងបែប​នេះធ្វើ​ឲ្យ​​មុនី​នាគ និងហ្សាណា ចាប់ផ្ដើមរយាលៗពីគ្នា ហើយ​សញ្ញាលោកសុវត្ថិ បានកូនប្រសារ​លើកដំ​បូង​ក៍ចាប់ផ្ដើមបាត់ទៅវិញដែរ។

 មហាជនកត់សម្គាល់ថាលោកព្រាប សុវត្ថិ ចាប់ដៃអ្នកស្រីឡុង ស្រីមុំ ជិត៣០ឆ្នាំនេះ​លោក​មិន​ដែលធ្វើឲ្យភរិយា​ពិបាកចិត្ត ឬស្រក់ទឹកភ្នែកដោយសារតែលោកល្បីល្បាញ​កេរ្ដិ៍​ឈ្មោះ​ជាមុខសញ្ញានៃនារីទាំង​ក្នុងនិងក្រៅ​ស្រុកចង់​ស្នេហ៍លោកនោះ​ឡើយ។តែផ្ទុយទៅវិញ​លោកសុវត្ថិ តែងតែបង្ហាញភាពផ្អែមល្ហែមនិងភាពកក់ក្ដៅ​ដល់​ភរិយា​លោក​ដែលពេលខ្លះ​មិន​ចាញ់គូស្នេហ៍យុវវ័យទេ។អ្វីដែលអ្នកឡុង ស្រីមុំ ធ្វើឲ្យស្វាមីកាន់តែមានភក្ដីភាពនោះគឺ​ទាំង​សម្លៀក​បំពាក់ ម៉ូដសក់ និងគ្រឿងអលង្ការស្វាមី រួមទាំងកូនកំលោះទាំង៣គឺនាងជាអ្នករៀប​ចំឲ្យទាំងអស់ ដែលនារីបែបនេះហើយបុរសជាច្រើនតែងតែប្រាថ្នាចង់បាន ហេតុនេះហើយគេ​ជឿរ​ថា​លោកសុវត្ថិ រក្សារកិ​ត្តិ​យស​បានល្បីល្បាញជិត៣ទសវត្សន៍មកនេះ​គឺមួយផ្នែកក៍​ដោយ​សារ​តែមានភរិយាល្អនៅក្រោយខ្នង​”ឧត្តម​ភរិយា”​​នេះឯង។

 សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ ពេលនេះឈានចូលដល់វ័យ៤៨ឆ្នាំទៅហើយ និង​ដោយសារតែមាន​សម្រស់​ក្មេងជាងវ័យទើបពេលខ្លះលោកនៅតែលេងស្ទីលជាយុវវ័យទៅតាមប្រភេទបទចម្រៀង។កាលពីខែកញ្ញា ឆ្នាំ​២០២០ មនុស្សជំនិតបំផុតរបស់លោកព្រាប សុវត្ថិ បាន​ទម្លាយប្រាប់អ្នកកាសែតថាអតីតតារាហង្សមាស​រូបនេះ​សល់ទ្រព្យខ្ទង់៣០លានដុល្លារ ពី​ការ​ចាប់​អាជីពចម្រៀង ខណៈដែលបច្ចុប្បន្នលោកសុវត្ថិ មានក្រុមហ៊ុន និងមុខ​របរមួយ​ចំនួន​ក្រៅ ពីសិល្បៈផងដែរ។កាន់តែគូរឲ្យកត់សម្គាល់នោះលោកសុវត្ថិ តាំងពីទទួលបានគោរម្យ​ងារជា​ឧកញ៉ាជិត១ឆ្នាំមកនេះលោកបានបង្ហាញឥទ្ធិពល​កាន់តែខ្លាំងឲ្យសាកសម​ទៅតាម​ឋានៈដូចជាមានអង្គរក្ស តាម​ការពារ និងជិះរថយន្ដថ្លៃៗមានRolls Royce ,Escalade ,Bmw និងIsuzu ជាដើម។ប៉ុន្ដែតាំងពីចាកចេញពីហង្ស​មាស​ជាង២ឆ្នាំ ដើម្បីបន្ដអាជីពនៅGalaxy នោះពេលនេះ​លោកសុវត្ថិ នៅតែមិនទាន់មានបទល្បីល្បាញ​ខ្លាំង​ដូចមុនឡើយ៕

RELATED ARTICLES