Tuesday, March 18, 2025
Homeតារាខ្មែរអ៊ីវ៉ា ៖២០២៣ ពិបាកគេចរឿងរៀបការប្ដី

អ៊ីវ៉ា ៖២០២៣ ពិបាកគេចរឿងរៀបការប្ដី

ភ្នំពេញ៖អ៊ីវ៉ា ក្លាហានហ៊ានបណ្ដើរប្រុសម្នាក់ទៅជួបមិត្តភក្ដិកាលពីពេលថ្មីៗនេះ ដែល​ធ្វើឲ្យ​Fan នាងគិត​ថាស្រី​នាថ ពិតជាគោរពតាមការសន្យាជាមួយឪពុកនាងលោកអ៊ូ វ៉ាវ ហៅចន្ថា ថានឹងរៀបការនៅអាយុ៣០ឆ្នាំ ឬនៅ​ឆ្នាំ២០២៣ នេះមែន។តែអ្វីៗបានផ្ទុយស្រឡះព្រោះអ៊ីវ៉ា នៅតែចង់លេងបិតពួនជាមួយ​ឪពុកនាងតទៅទៀតតាម​រយៈការពន្យាពេលរៀបការជាថ្មី​ហើ​យនាងថែមទាំងវាចាថាបុរសដែលដើរជាមួយនាង​កាលពីពេលថ្មីៗនេះ​មិន​មែនជាអនាគតស្វាមីនាងទៅវិញ។មិនត្រឹមតែអ្នកគាំទ្រស្រីនាថ ប៉ុណ្ណោះទេ ដែលខកចិត្តមិនបានឃើញនាងគ្រង​ឈុតកូនក្រមុំ នោះតែលោកវ៉ាវ ឯណ្ណោះលោកក៍មួម៉ៅ ក្ដៅចិត្តមិនតិចនោះទេ ព្រោះលោក​ធ្លាប់​​បានដាស់តឿន​ឲ្យកូនក្រមុំសំណព្វចិត្តប្រញ៉ាប់រៀបការប្ដីជាច្រើនលើកច្រើនសារណាស់ ព្រោះលោកថាជីវិតមនុស្ស​ស្រីប្រៀប​បានដូចផ្ការីកលំអងកាលណាក៍រុះរោយស្រពោនទៅវិញ ហេតុនេះការទុកជីវិតនៅលីវយូពេក អត់ប្រយោជន៍។ប៉ុន្ដែអ៊ីវ៉ា បានគិតផ្ទុយពីឪពុកនាងដោយ​គិតថាបើរៀបការលឿនពេក ជាអ្នកចម្រៀងដូចនាងអាចនឹង​ប៉ៈពាល់​អាជីព លែងស្ទុះទៅមុខ​ទៀតជា​មិន​ខាន ហេតុនេះហើយបានជានាងរកវិធីទប់ទល់ជាមួយ​ឪពុកនាងក្នុង​ការ​ជម្រុ​ញ​នាងឲ្យឆាប់​យក​​ប្ដីនោះជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០២៣ នេះប្រកែកលែងចង់រួចតែម្ដង។

 ប្រភពបានឲ្យដឹងថាអ៊ីវ៉ា ក្រោយចែកផ្លូវលោក”ប”ប្អូនមន្រ្ដីធំផ្កាយ៣កាលពីឆ្នាំ២០១៣ នោះ​មករយៈពេលជាង​៩ឆ្នាំមកនេះនាងមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្នេហា តែ​នាង​បែជាប្រកាសកាលពីឆ្នាំ២០២០ ថាអនាគត​ស្វាមី​នាងជាបុរសធ្វើការក្នុងវិស័យ​កីឡារទៅ​វិញ​។ការអះអាងបែបនេះស្របពេលទៅនិងសកម្មភាព​របស់ស្រី​នាថ ដែលតែងតែបង្ហាញខ្លួន​ចូល​រួម​​ក្នុងកម្មវិធីបាល់ទាត់របស់ក្លឹបមួយជាញឹកញាប់តែអ៊ីវ៉ា មិនដែលហ៊ាន​បញ្ចេ​ញមុខបុរសនោះ​ជាសាធារណៈដោយកៀកកើយគ្នាឲ្យគេឃើញដូចគូស្នេហ៍តារាផ្សេងៗទៀតឡើយ។អ៊ីវ៉ា ប្រាប់​អ្នកយកព័តមានថាបើបុរសនោះជាសង្សារនាងមែនគឺដាច់ខាតនាងមិនបណ្ដើរគ្នាជាចំហឲ្យគេឃើញ មុនពេល​ដែលមិនទាន់ដឹងថាច្បាស់លាស់ជាមួយគ្នានោះឡើយ។ចំណែកលោកវ៉ាវ ធ្លាប់​​អះអាងថាក្នុងនាម​ជាឪពុក​ស្រី​នាថ លោកមិនដែលចង់បានកូនប្រសារជាបុរស​វ័យក្មេង​នោះទេ គឺចង់ឲ្យកូនមានប្ដីជាបុរសចំណាស់បន្ដិច  ព្រោះ​មនុស្សប្រុសវ័យនោះគេចាស់​ទាំង​ចិត្ត​និងគំនិតដែរ។

 គូរបញ្ជាក់ថាអ៊ីវ៉ា ចាប់អាជីពចម្រៀងនៅសាន់ដេជាង១០ឆ្នាំ ហើយមានតែនាងម្នាក់គត់​ដែល​បង្ហាញ​ភាព​ស្មោះ​ស័គ្រចំពោះលោកថៅកែ ព្រោះទោះជាពេលនេះមានផលិតកម្ម​ដល់​ទៅ៣ផ្សេងគ្នាចាប់អារម្មណ៍​ចង់បាន​នាង​ធ្វើជាសមាជិកខ្លួននោះគឺហង្សមាស,ថោន និង​Galaxy ក្ដី តែស្រីនាថ នៅតែបន្ដច្រៀងឲ្យសាន់ដេដដែល។ចំ​ណែ​ក​ថៅកែសាន់ដេ​វិញក៍បាន​ផ្ដល់​​សិទ្ធិ​ពិសេសឲ្យអ៊ីវ៉ា ជាងតារាផ្សេងៗទៀតដែរនោះគឺឲ្យនាងច្រៀង​ដោយ​គ្មាន​កុងត្រា និង​ច្រៀងតែ​បទណានាងស្រលាញ់ឬពេញចិត្ត ចំពោះបទដែលនាងមិនចូលចិត្តអាចបដិសេធ​បាន។ប៉ុន្ដែ​​លោក​វ៉ាវ ថាកូនស្រីគាត់នឹងធ្វើទៅតាមពេលវេលា ពោលមិនអាចសន្យាថា​នឹងនៅ​ផលិតណា​អស់១ជីវិតបានទេ បើទោះជាពេលនេះស្រីនាថ បានចាត់ទុកសាន់ដេជា​ឪពុកម្ដាយ​ទី២ របស់​ខ្លួនក្ដី។

 សូមរំលឹកថាទោះជាអ៊ីវ៉ា ធ្លាប់ប៉ៈស្នេហ៍លោក”ប”ថៅកែក្លឹបនិងហាង​បញ្ចាំនៅ​ក្រុង​សៀម​​​រាបក្ដី ប៉ុន្ដែនាងមិន​ដែល​​​មានរឿងអាស្រូវស្នេហ៍ធ្ងន់ធ្ងរម្ដងណាឡើយ ព្រោះតាំងពី​ប្រ​ឡូកសិល្បៈមក ឪពុកនាងបានតាមការពារ​ស្រីស្រស់គ្រប់ជំហ៊ានទាំងអស់​គឺដូចគ្នាទៅនិង​លោកសុខ ហេង ឪពុករបស់សុខ ពិសី ដែរ។តែសម្រាប់Fan របស់​ស្រីនាថ វិញមើល​ឃើញ​ថាតារាសាច់សខ្ចីរូបនេះនៅតែគ្មានដៃគូចម្រៀងដែល​សាកសមនាងដដែល​ជាច្រើនឆ្នាំ​មកនេះ ហេតុនេះនាងពិបាកក្នុងការប្រជែង​ទីផ្សារចម្រៀងឲ្យលេចធ្លោជាងនេះពិសេសគឺ​ការទប់ទល់​ជាមួយ​នាង​តន់ ច័ន្ទសីម៉ា ដែលមានតារាដៃគូសុទ្ធតែខ្លាំងៗនៅជុំវិញខ្លួននោះ។តែអ៊ីវ៉ា ហាក់​ដូច​ជាមិន​ដែលតាំងចិត្តថា​ចង់ប្រ​ជែងទីផ្សារចម្រៀងឲ្យត្រដែតដាច់គេឡើយ ជាក់ស្ដែង​ដូចជា​នៅ​សាន់ដេ ទោះនាងមានសម្ថភាពមិនធម្មតាមែន តែស្រីនាថ នៅតែជាតួរងបន្ទាប់ពីសុខ ពិសី ដដែល៕

RELATED ARTICLES