Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិប៉ូលិស ម៉ាឡេស៊ី ថា​មីយ៉ាន់ម៉ា​ប្រឈម និង​គ្រោះថ្នាក់​ ពី​ក្រុម​អាយ​ស៊ីស

ប៉ូលិស ម៉ាឡេស៊ី ថា​មីយ៉ាន់ម៉ា​ប្រឈម និង​គ្រោះថ្នាក់​ ពី​ក្រុម​អាយ​ស៊ីស

ព័ត៌មាន​តំបន់អាស៊ាន

មីយ៉ាន់ម៉ា៖ មន្ត្រី​ប្រឆាំង​ ភេរវកម្ម​ជាន់ ខ្ពស់​របស់​ម៉ាឡេស៊ី​ បាន​ឲ្យ​ដឹងថា​​ ប្រទេស​មីយ៉ាន់ម៉ា ​ប្រឈ​ម​និង​ការ កើនឡើង​នូវ​ គ្រោះ​ថ្នាក់​​នៃ ការ​វាយប្រហារ​ពីសំណាក់​ អ្នក​គាំទ្រ​របស់ ​ក្រុមអាយ​ស៊ី​ស​ នៅ​បរទេស​​ ដែល​បាន​កេណ្ឌ​ពី ​បណ្តាញ​នានា ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ដើម្បីគាំទ្រ​​ដល់ ជនជាតិ​ភាគតិច​មូស្លីមរ៉ូហ៊ីងយ៉ា ​ដែល​ទទួលរង ការធ្វើទុក្ខបុកម្នេញ ។

លោក Datuk Ayob Khan Mydin Pitchay មេប៉ូលិស ប្រឆាំងភេរវកម្មម៉ាឡេស៊ី បាន​ថ្លែងនៅ ក្នុង​កិច្ច​សម្ភាសន៍​ មួយ​ថា​អាជ្ញាធរ​ ម៉ាឡេស៊ី​​ បាន​ឃាត់ខ្លួន​ជន សង្ស័យ​ជា សមាជិកក្រុម អាយស៊ីស​ម្នាក់ ​​ដែល​ជាអ្នក អនុវត្ត​តាម​ គម្រោង​​​ឆ្ពោះ ទៅកាន់​មីយ៉ាន់ម៉ា​ ដើម្បី​ប្រតិបត្តិនូវ ការវាយប្រហារ​​ ។

ជនសង្ស័យ ជា​ជនជាតិ ​ឥណ្ឌូណេស៊ី ម្នាក់​ដែលទាន់​ ស្គាល់​អត្តសញ្ញាណ នៅឡើយ ត្រូវបាន​ឃាត់ ​ខ្លួន​ក្នុង​ប្រទេស​ ម៉ាឡេស៊ី​ កាលពីខែមុន ។

លោក Ayob Khan បានថ្លែងថា ​ជនសង្ស័យ រូបនេះ​ត្រូវបាន គេ​កំណត់កាល បរិច្ឆេទ​ ក្នុងការ​ចោទ ​ប្រកាន់​កាល ពីថ្ងៃពុធ​ ចំពោះ​​ ការ​កាន់កាប់​សម្ភារៈ​ដែល​ជាប់ ពាក់ព័ន្ធនិង ​ក្រុម​ភេរវជន ​ដែល​​ជាប់ ​ទោស​ដាក់ ពន្ធនាគារ ​ចំនួន​៧ឆ្នាំ​ ឬពិន័យ​ជាប្រាក់​។​ ក្រុម សកម្មប្រយុទ្ធ​ជា​ ច្រើន​នាក់​ គឺទំនង​ជា ​នឹង​ព្យាយាម​អនុវត្ត តាម​គម្រោង​ឆ្ពោះ​ ទៅកាន់​មីយ៉ាន់ម៉ា ​ដើម្បី​គាំទ្រ ដល់​ក្រុម​ មូស្លីម​រ៉ូហ៊ីងយ៉ា​​។

​លោកថែមទាំង បាន​បញ្ជាក់ ថា​យុទ្ធជន​រូប នោះ​បាននិង កំពុង​រៀប​ផែន ការណ៍​ចាត់ ចែង​​ក្រុម​ជីហាត ​ក្នុង​ប្រទេស​ មីយ៉ាន់ម៉ា​ ​ឲ្យ​ប្រយុទ្ធ​ប្រឆាំង និង​រដ្ឋាភិបាល ​មីយ៉ាន់ម៉ា ​ដែលធ្វើ​ មក​លើ​ក្រុម ​ជនជាតិ​ភាគតិច ​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋ Rakhine ។

ទោះជាយ៉ាងណា ​ប្រជាជន​និង​ អង្គការ​សិទ្ធិមនុស្ស​ បាន​ចោទប្រកាន់ ​កងកម្លាំងសន្តិសុខ​ ក្នុង​ប្រទេស​កាន់ សាសនា​ព្រះពុទ្ធ​ភាគ ច្រើន​​បាន​​ ប្រហារ​ជីវិត​និង​ចាប់រំលោភ​ ពលរដ្ឋ​ក្នុងអំឡុង​ពេល ​ប្រតិបត្តិការ​យោធា​ ដែល​ជាការ​ ឆ្លើយតប​ទៅ នឹងការវាយ ប្រហារ​លើ​ ប៉ុស្តិ៍​ប៉ូលិស​ កាលពី ថ្ងៃទី​៩​តុលា ​បណ្តាលឲ្យ​ មន្ត្រីប៉ូលិស​៩នាក់​ ស្លាប់បាត់បង់ជីវិត​​ ។ ទន្ទឹមនិងការ​ លើកឡើង​បែប នេះ រដ្ឋាភិបាលលោកស្រី ​អ៊ុង សានស៊ូជី បានបដិសេធ ​នឹងការចោទ ប្រកាន់ទាំងអស់។

RELATED ARTICLES