ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធាបានរាយការណ៍កាលពីថ្ងៃចន្ទថា អតីតប្រធានអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន បានទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ ខណៈដែលជម្លោះបង្ហូរឈាមកំពុងលេបត្របាក់ប្រទេសនេះ។

ប្រព័ន្ធផ្សព្វផ្សាយរបបយោធាមិនបានផ្តល់ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់លោកបានគីមូន នោះទេ ប៉ុន្តែលោកគឺជាសមាជិកនៃក្រុមThe Elders” នៃមេដឹកនាំពិភពលោកដែលបង្កើតឡើងដោយលោកណេលស៊ុន ម៉េនដេឡា Nelson Mandela ដែលធ្វើការដើម្បីលើកកម្ពស់សន្តិភាព និងលុបបំបាត់ជម្លោះតាំងពីឆ្នាំ២០០៧។
លោកបាន គីម៉ូននិងក្រុមរបស់លោកបានមកដល់ទីក្រុង ណៃពិដោតាមជើងអាកាសកាលពីល្ងាចថ្ងៃអាទិត្យ។ នេះបើយោងតាម Global New Light of Myanmar ដែលគ្រប់គ្រងដោយរបបយោធាបានរាយការណ៍។
កាសែតដដែលនោះបាននិយាយថា ការមកដល់របស់លោក បានគីម៉ូនដែលជាអនុប្រធាននៃ The Elders នៅក្នុងរដ្ឋធានី ណៃពិដោរត្រូវបានប្រកាសកាលពីយប់ថ្ងៃអាទិត្យដោយទូរទស្សន៍រដ្ឋMRTVហើយត្រូវបានស្វាគមន៍ដោយអនុរដ្ឋមន្ត្រីការពារជាតិនិងកិច្ចការបរទេសមីយ៉ាន់ម៉ា។
ព្រឹត្តិបត្រមួយនៅលើទូរទស្សន៍របបយោធា បានបង្ហាញថា លោក បានគីម៉ូន បានគ្រវីដៃសម្តៅកាមេរ៉ា នៅពេលគាត់មកដល់អាកាសយានដ្ឋាន អមដោយមន្ត្រីជាច្រើននាក់។
មន្ត្រីស្ថានទូតកូរ៉េខាងត្បូងបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែលោកមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ដំណើរទស្សនកិច្ចនេះរបស់លោក បាន គីមូន ត្រូវបានកំណត់ពេលទាំងស្រុងដោយ The Elders។ យើងមិនពាក់ព័ន្ធក្នុងដំណើរការនេះទេ។ នេះមិនមែនជាដំណើរទស្សនកិច្ចផ្លូវការទេ។ វាប្រហែលជាដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។
TheElders មិនទាន់បានចេញផ្សាយព័ត៌មានលម្អិតណាមួយអំពីដំណើរទស្សនកិច្ចរបស់លោកនៅឡើយទេ ហើយមិនមានព័ត៌មានបន្ថែមណាមួយត្រូវបានផ្តល់ឱ្យដោយរដ្ឋាភិបាលយោធានោះទេប៉ុន្តែវាហាក់ដូចជាប្រាកដថាដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ា ។
លោកបានគីម៉ូនដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាច្រើនដងក្នុងអំឡុងពេលរបស់លោកជាអគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយនឹងកម្រិតនៃភាពជោគជ័យផ្សេងៗគ្នាក្នុងការចរចាជាមួយឧត្តមសេនីយ៍។

ក្នុងឆ្នាំ២០០៩គាត់លោកបានទៅជួបដើម្បីដាក់សម្ពាធមេដឹកនាំរបបយោធា ឧត្តមសេនីយ៍ ថាន់ ស្វេ ឱ្យដោះលែងលោកស្រី អ៊ុងសានស៊ូជីប៉ុន្តែមេទ័ពរូបនេះបានច្រានចោលការប៉ុនប៉ងរបស់គាត់ដើម្បីទៅជួបមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ពីរខែបន្ទាប់ពីការកាន់កាប់ដោយយោធា លោក បានគីម៉ូនបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាត់វិធានការឱ្យបានឆាប់រហ័ស និងខ្លាំងក្លា ដើម្បីបញ្ឈប់ការបង្ក្រាបដ៏សាហាវនេះ។ បន្ទាប់មកលោកបានព្យាយាមធ្វើទស្សនកិច្ចការទូតទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងជួបជាមួយគ្រប់ភាគី ដើម្បីព្យាយាមកាត់បន្ថយជម្លោះ និងជំរុញការសន្ទនា ប៉ុន្តែលោកត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាប្រាប់ថាវាមានការរអាក់រអួលនៅពេលនោះ៕