Friday, March 14, 2025
Homeព័ត៌មានអន្តរជាតិអតីតប្រធានអង្គការសហប្រជាជាតិ លោក បានគីម៉ូន បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា

អតីតប្រធានអង្គការសហប្រជាជាតិ លោក បានគីម៉ូន បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធាបានរាយការណ៍កាលពីថ្ងៃចន្ទថា អតីតប្រធាន​អង្គការសហ​ប្រជាជាតិ (UN) លោក បាន គីមូន បានទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ ខណៈដែលជម្លោះបង្ហូរ​ឈាម​កំពុង​លេបត្របាក់ប្រទេសនេះ។

ប្រព័ន្ធផ្សព្វផ្សាយរបបយោធាមិនបានផ្តល់ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់លោកបានគីមូន នោះទេ ប៉ុន្តែលោកគឺជាសមាជិកនៃក្រុមThe Elders” នៃមេដឹកនាំពិភពលោកដែលបង្កើតឡើងដោយលោកណេលស៊ុន ម៉េនដេឡា Nelson Mandela ដែលធ្វើការដើម្បីលើកកម្ពស់សន្តិភាព និងលុបបំបាត់ជម្លោះតាំងពីឆ្នាំ២០០៧។

លោកបាន គីម៉ូននិងក្រុមរបស់លោកបានមកដល់ទីក្រុង ណៃពិដោតាមជើងអាកាសកាលពីល្ងាចថ្ងៃអាទិត្យ។ នេះបើយោងតាម Global New Light of Myanmar ដែលគ្រប់គ្រងដោយរបបយោធាបានរាយការណ៍។

កាសែតដដែលនោះបាននិយាយថា ការមកដល់របស់លោក បានគីម៉ូនដែលជាអនុប្រធាននៃ The Elders នៅក្នុង​រដ្ឋធានី ណៃពិដោរត្រូវបានប្រកាសកាលពីយប់ថ្ងៃអាទិត្យដោយ​ទូរទស្សន៍រដ្ឋMRTVហើយត្រូវបាន​ស្វាគមន៍​ដោយ​អនុរដ្ឋមន្ត្រីការពារជាតិនិងកិច្ចការបរទេសមីយ៉ាន់ម៉ា។

ព្រឹត្តិបត្រមួយនៅលើទូរទស្សន៍របបយោធា បានបង្ហាញថា លោក បានគីម៉ូន បានគ្រវីដៃសម្តៅកាមេរ៉ា នៅពេល​គាត់មកដល់អាកាសយានដ្ឋាន អមដោយមន្ត្រីជាច្រើននាក់។

មន្ត្រីស្ថានទូតកូរ៉េខាងត្បូងបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែលោកមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ដំណើរទស្សនកិច្ចនេះរបស់លោក បាន គីមូន ត្រូវបានកំណត់ពេល​ទាំងស្រុងដោយ The Elders។ យើងមិនពាក់ព័ន្ធក្នុងដំណើរការនេះទេ។ នេះមិនមែនជាដំណើរ​ទស្សនកិច្ចផ្លូវ​ការ​ទេ។ វាប្រហែលជាដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។

TheElders មិនទាន់បានចេញផ្សាយព័ត៌មានលម្អិតណាមួយអំពីដំណើរទស្សនកិច្ចរបស់លោកនៅឡើយទេ ហើយមិនមានព័ត៌មានបន្ថែមណាមួយត្រូវបានផ្តល់ឱ្យដោយរដ្ឋាភិបាលយោធានោះទេប៉ុន្តែវាហាក់ដូចជាប្រាកដថាដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ា  ។

លោកបានគីម៉ូនដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាច្រើនដងក្នុងអំឡុងពេលរបស់លោកជាអគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយនឹងកម្រិតនៃភាពជោគជ័យផ្សេងៗគ្នាក្នុងការចរចាជាមួយឧត្តមសេនីយ៍។

ក្នុងឆ្នាំ២០០៩គាត់លោកបានទៅជួបដើម្បីដាក់សម្ពាធមេដឹកនាំរបបយោធា ឧត្តមសេនីយ៍ ថាន់ ស្វេ ឱ្យដោះលែង​លោកស្រី អ៊ុងសានស៊ូជីប៉ុន្តែមេទ័ពរូបនេះបានច្រានចោលការប៉ុន​ប៉ងរបស់គាត់ដើម្បីទៅជួបមេដឹក​នាំគាំទ្រលទ្ធិ​ប្រជា​ធិបតេយ្យ។

ពីរខែបន្ទាប់ពីការកាន់កាប់ដោយយោធា លោក បានគីម៉ូនបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជា​ជាតិ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាត់វិធានការឱ្យបានឆាប់រហ័ស និងខ្លាំងក្លា ដើម្បីបញ្ឈប់ការបង្ក្រាប​ដ៏សា​ហាវនេះ។ បន្ទាប់មកលោកបានព្យាយាមធ្វើទស្សនកិច្ចការទូតទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងជួប​ជាមួយគ្រប់ភាគី ដើម្បីព្យាយាមកាត់បន្ថយជម្លោះ និងជំរុញការសន្ទនា ប៉ុន្តែលោកត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ា​ប្រាប់​ថាវាមានការរអាក់រអួលនៅពេលនោះ៕

RELATED ARTICLES