Friday, March 14, 2025
Homeព័ត៌មានអន្តរជាតិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យចំណាយវិស័យយោធា​ពិភព​​លោក​កើនឡើងខ្ពស់បំផុត

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យចំណាយវិស័យយោធា​ពិភព​​លោក​កើនឡើងខ្ពស់បំផុត

ការចំណាយលើវិស័យយោធាទូទាំងពិភពលោកបានឡើងដល់កម្រិតខ្ពស់គឺ២,២៤ទ្រីលានដុល្លារក្នុងឆ្នាំ ២០២២។ការកើនឡើងនេះត្រូវបានគេមើលឃើញថាបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ នេះបើ​យោង​​តាមប្រភពព័ត៌មានពីThink Tank ដែលជាសារព័ត៌មានផ្នែកការពារជាតិឈានមុខគេ។

Think Tank បាននិយាយថា ការចំណាយយោធានៅក្នុងប្រទេសអ៊ុយក្រែនបានកើនឡើង​ច្រើនជាង៦ដងដល់​៤៤ពាន់​​លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំនៃការចំណាយយោធា​របស់ប្រទេស​ដែលមិនធ្លាប់មាននៅក្នុងទិន្នន័យ SIPRI ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បាននិយាយកាលពីថ្ងៃចន្ទក្នុងរបាយការណ៍​ប្រចាំ​ឆ្នាំ​របស់ខ្លួនស្តីពីការចំណាយលើវិស័យយោធាពិភពលោកថាការចំណាយសកលបានកើនឡើងក្នុងរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។

ការចំណាយមានការកើនឡើង១៣ភាគរយនៅអឺរ៉ុប ដែលជាការចំណាយខ្ពស់បំផុតក្នុងរយៈពេល៣០ឆ្នាំ។

SIPRI បាននិយាយថាភាគច្រើននៃរឿងនោះមានទំនាក់ទំនងជាមួយ​រុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែប្រទេសផ្សេងទៀត​ក៏បានបង្កើន​ការចំណាយយោធាផងដែរដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់រុស្ស៊ី។

ចំណាត់ការនេះបានធ្វើឱ្យមានការព្រួយបារម្មណ៍ក្នុងចំណោមប្រទេសដទៃទៀតដែលនៅជិតខាងរុស្ស៊ី ឬធ្លាប់​ជាផ្នែកនៃឥទ្ធិពលរបស់សហភាពសូវៀត។ ការចំណាយរបស់ហ្វាំងឡង់កើនឡើង៣៦ភាគរយ និងការចំ​ណាយ​យោធារបស់លីទុយអានីកើនឡើង២៧ភាគរយ ។នេះបើយោងតាម SIPRI ។

កាលពីខែមេសាប្រទេសហ្វាំងឡង់ដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ីលាតសន្ធឹងប្រហែល១៣៤០ គីឡូម៉ែត្រ បាន​ក្លាយជាសមាជិកទី ៣១នៃអង្គការណាតូ។ ប្រទេសស៊ុយអែតដែលបានគេចចេញពីសម្ព័ន្ធភាពយោធាជាង២០០ ឆ្នាំមកហើយ ក៏ចង់ចូលរួមដែរ៕

RELATED ARTICLES