ការចំណាយលើវិស័យយោធាទូទាំងពិភពលោកបានឡើងដល់កម្រិតខ្ពស់គឺ២,២៤ទ្រីលានដុល្លារក្នុងឆ្នាំ ២០២២។ការកើនឡើងនេះត្រូវបានគេមើលឃើញថាបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ នេះបើយោងតាមប្រភពព័ត៌មានពីThink Tank ដែលជាសារព័ត៌មានផ្នែកការពារជាតិឈានមុខគេ។
Think Tank បាននិយាយថា ការចំណាយយោធានៅក្នុងប្រទេសអ៊ុយក្រែនបានកើនឡើងច្រើនជាង៦ដងដល់៤៤ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំនៃការចំណាយយោធារបស់ប្រទេសដែលមិនធ្លាប់មាននៅក្នុងទិន្នន័យ SIPRI ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បាននិយាយកាលពីថ្ងៃចន្ទក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីការចំណាយលើវិស័យយោធាពិភពលោកថាការចំណាយសកលបានកើនឡើងក្នុងរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។
ការចំណាយមានការកើនឡើង១៣ភាគរយនៅអឺរ៉ុប ដែលជាការចំណាយខ្ពស់បំផុតក្នុងរយៈពេល៣០ឆ្នាំ។
SIPRI បាននិយាយថាភាគច្រើននៃរឿងនោះមានទំនាក់ទំនងជាមួយរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែប្រទេសផ្សេងទៀតក៏បានបង្កើនការចំណាយយោធាផងដែរដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់រុស្ស៊ី។
ចំណាត់ការនេះបានធ្វើឱ្យមានការព្រួយបារម្មណ៍ក្នុងចំណោមប្រទេសដទៃទៀតដែលនៅជិតខាងរុស្ស៊ី ឬធ្លាប់ជាផ្នែកនៃឥទ្ធិពលរបស់សហភាពសូវៀត។ ការចំណាយរបស់ហ្វាំងឡង់កើនឡើង៣៦ភាគរយ និងការចំណាយយោធារបស់លីទុយអានីកើនឡើង២៧ភាគរយ ។នេះបើយោងតាម SIPRI ។
កាលពីខែមេសាប្រទេសហ្វាំងឡង់ដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ីលាតសន្ធឹងប្រហែល១៣៤០ គីឡូម៉ែត្រ បានក្លាយជាសមាជិកទី ៣១នៃអង្គការណាតូ។ ប្រទេសស៊ុយអែតដែលបានគេចចេញពីសម្ព័ន្ធភាពយោធាជាង២០០ ឆ្នាំមកហើយ ក៏ចង់ចូលរួមដែរ៕