Monday, July 7, 2025
Homeតារាខ្មែរយុគ ចិន្ដា ៖គូស្នេហ៍ អត់ចេះប្រចណ្ឌ

យុគ ចិន្ដា ៖គូស្នេហ៍ អត់ចេះប្រចណ្ឌ

ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា បានបង្ហាញភាពភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមTik Tok កាលពី​ពេលថ្មីៗនេះ ព្រោះ​តែនាងបានចាប់អោបថើបពិធីករជា វិបុល ស្វាមីមិត្តសម្លាញ់​របស់នាងគឺ​គង់ សុជាតិ រហូតធ្វើឲ្យលោកវិបុល ស្រ​ឡាំងកាំង។មិនត្រឹមតែគ្មានកូនចិត្តប្រចណ្ឌប្ដីនោះទេ តែអ្នកនាងសុជាតិ ថែមទាំងបានថតវីដូនោះបង្ហោះទៀត ខណៈ​ដែលគូស្នេហ៍អ្នកនាងចិន្ដា ដែល​គេស្គាល់ថាជាបុរសចំណាស់ម្នាក់ពូកែធ្វើជំនួញនោះមានចិត្តរឹងដូចថ្ម ពោលគឺគ្មានប្រតិ​កម្មឬអាកអន់ស្រពោនចិត្តនៅពេលដែលឃើញអ្នកនាងចិន្ដា ថើបគ្រញិចប្ដីមិត្តភក្ដិ ប្រុស​ក្មេង​ជា វិបុល ឡើយ។តាមរយៈសម្លេងវីដេអូនោះគេបានឭថាដោយសារតែអ្នកនាងចិន្ដា មិនបាន​ជួបលោកវិបុល យូ​ពេកព្រោះរវល់ការងាររៀងៗខ្លួនទើបធ្វើរឿងបែបនេះហើយសុជាតិ បាន​ត្រឹម​ឈ​សើច​​​ប៉ុណ្ណោះ។

អ្នកនាងយុគ ចិន្ដា និងគង់ សុជាតិ ជាមិត្តសម្លាញ់និងរាប់អានគ្នាអស់រយៈពេលជា​ង​២០​ឆ្នាំមកហើយ ដែល​អ្នក​ទាំងពីរត្រូវបានមហាជនទទួលស្គាល់ថាជាពិធីការិនី​លេចធ្លោរ​ប្រចាំ​ប្រទេសតែម្ដង។គេចាំបានថាអំឡុងពេល​ដែលគង់ សុជាតិ ជួបទុក្ខធំកាលពីពាក់ក​ណ្ដាល​ឆ្នាំ២​០​២០ ព្រោះតែស្វាមីក្មេងនាងលោកជា វិបុល ផ្ទុះរឿងស្នេហា​កក្រើកពេញផ្ទៃប្រទេស​ជាមួយ​អ្នក​នាងចាន់ កែវនិមល រហូតសុជាតិ ត្រូវដឹកចូលពេទ្យទាំងយប់អាទ្រាធនោះ គឺ​មានតែ​អ្នក​នាងចិន្ដា  ទេទៅសួរសុខ​ទុក្ខ​ដោយផ្ទាល់និងផ្ដល់កំលាំងចិត្តដល់នាងហើយពិធីការិនីCTN រូប​នេះថែម​ទាំងនិយាយ​ទៅសុជាតិ ថា”កុំបារម្ភច្រើនពេក របស់យើងនៅតែជារបស់​យើងទេ!”​។ឥឡូវនៅពេល​ដែលសុជាតិ កំពុងតែធ្វើឲ្យស្នេហានាងវិលមករកភាពប្រកតីវិញនោះ អ្នក​នាងចិន្ដា ឯណ្ណោះ​ក៍កំពុងតែស្វែងយល់ចិត្តគ្នា​ជាមួយ​បុរសម្នាក់ជា​អ្នករកស៊ីធំហើយ​ចំណង​ស្នេហានេះអាចឈានទៅដឹកដៃគ្នារៀបអាពាហ៍ ពិពាហ៍ នាពេលឆាប់ៗនេះ​ទៀតផង។ដោយ​ឡែកទាក់​ទងរឿង​អ្នកនាងចិន្ដា  អោបថើបលោកវិបុល ហើយគូស្នេហ៍គ្មានចិត្តប្រចណ្ឌប៉ុន​ក្រ​ចក​ដៃ​នេះ​គេជឿរថា​មកពី​អនាគតស្វាមីអ្នកនាងចិន្ដា បានយល់ច្បាស់ពីទំនាក់ទំនង​រវាងអ្នក​នាង​ចិន្ដា និងលោក​វិបុល ថាក្នុង​នាមជាសិស្សច្បង និងសិស្សប្អូនប៉ុណ្ណោះ ហើយការនឹក​រលឹក​គ្នាដោយអោបថើបគ្មានអ្វី​ចម្លែក​ទើប​លោកមិនបានឆេះដុំពេលឃើញម្ចាស់ស្នេហ៍ធ្វើ​បែបនេះ​នៅ​ចំពោះមុខលោកឡើយ។

គូរបញ្ជាក់ថាថ្វីត្បិតតែអ្នកនាងយុគ ចិន្ដា និងគង់ សុជាតិ រក្សារតំណែងជាពិធី​ការិនី​ដែល​ល្បីល្បាញច្រើនឆ្នាំ​ដូច​គ្នាក្ដី ប៉ុន្ដែជីវិតស្នេហាតារាទាំងពីរមិនដូចគ្នាឡើយ ។អ្នកនាងចិន្ដា មិនធ្លាប់រៀបការប្ដីទេ តែពេលនេះនាងមាន​កូនពេញក្រមុំស្ដូកទៅហើយ ខណៈដែលអ្នកនាង​សុជាតិ បានការប្ដីដល់ទៅ២ដងមានកូនសរុប៣នាក់(ស្រី២)ហើយ​ពេលនេះកំពុង​រៀបផែន​ការ​ណ៍យកកូនភ្លោះប្រុសតាមសំណូមពរស្វាមីក្មេង។ចំណែកចំណុចប្រហាក់​ប្រហែលគ្នារវាងអ្នកនាង​ចិន្ដា និងសុជាតិ វិញគឺអ្នកទាំងពីរល្បីត្រដមត្រសងគ្នា​ហើយមានទ្រព្យស្ដុក​ច្រើនដូចគ្នា​ដែរ។

 អ្នកនាងយុគ ចិន្ដា បានប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់ទើបនាំឲ្យបេះដូងនាងសែនឯកា តែ​រយៈពេល​ចុង​ក្រោយ​នេះនាងបានរកបានស្នេហ៍ថ្មី បើទោះជាមានតារាមាត់ចាប​មាត់ព្រាប​ខ្លះ​ខ្សិប​ខ្សៀវ​គ្នា​ថាអ្នកនាងចិន្ដា និងគូស្នេហ៍​មិនសូវសមគ្នាក្ដី ប៉ុន្ដែនាងមិនក្វល់នោះទេ ហើយ​ផ្ទុយ​ទៅវិញ​កាន់តែបង្ហាញភាពច្បាស់លាស់ជាមួយម្ចាស់ចិត្តថ្មី បើទោះជាបានខកខានមង្គល​ការ២ឆ្នាំជាប់​គ្នា គឺឆ្នាំ២០២២ ដោយលើកហេតុផលថាកូវីដមិន​ស្ងាត់ទើបលុបរឿង​រៀបការ​នៅ​ថ្ងៃទី២៣ ខែមីនា ខណៈដែលគម្រោងរៀបការចុងក្រោយនៅខែមីនា ឆ្នាំ២០២៣ ត្រូវបានឆា​ចោល​​ជាថ្មី​ព្រោះតែអ្នកនាងចិន្ដា ជាប់កាន់ទុក្ខម្ដាយរបស់នាងលោកស្រីខឹម ផល្លី បានទទួល​មរណៈ​ភាព​កាល​ពី​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២១ ។ទោះជាយ៉ាងណាអ្នកនាងចិន្ដា និងគូស្នេហ៍​បង្ហាញ​ភាព​ច្បាស់លាស់ជាមួយគ្នាហើយព្រោះ​តាម​ព័តមានថា​អ្នកទាំងពីររស់នៅយ៉ាង​សុខ​សាន្ដ​លើវីឡារធំស្កឹមស្កៃនៅបុរីអង្គរភ្នំពេញ(គម្រោងទី២) នៅសង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 មហាជនលើកឡើងថាប្រសិនបើអ្នកនាងយុគ ចិន្ដា ព្រមដឹកដៃគូស្នេហ៍ចូលរោងការ​នៅឆ្នាំ២០២៤ ដូចជំនួយការ​នាងអះអាងមែន នោះលែងមានអ្នកដៀមដាមឲ្យនាងថាជាតារា​ដែល​ជោគជ័យតែការងារសិល្បៈ និងជំនួញ តែ​បរា​ជ័យរឿងស្នេហានោះទៀតជាមិនខាន៕

RELATED ARTICLES