Monday, July 7, 2025
Homeតារាខ្មែរយូរី ៖កាន់តែលេងខ្លួនចម្លែកៗ,តើថៅកែស្ដាយអត់?

យូរី ៖កាន់តែលេងខ្លួនចម្លែកៗ,តើថៅកែស្ដាយអត់?

ភ្នំពេញ៖នៅដើមឆ្នាំ២០២៣ នេះយូរី កាន់តែប្លែកទៅៗនោះគឺការលេងខ្លួនតាមរយៈការប្ដូរម៉ូដ​សក់ និង​ស្លៀក​ពាក់​ប្លែកៗខ្លាំង ធ្វើឲ្យនាងនៅតែស្ថិតក្នុងចំណោមតារាដែលគេចាត់​ទុក​ថា​ជា​ស្រី​ស្រស់សាច់សខ្ចីល្វក់ និងមានមន្ដ​ស្នេហ៍មិនធម្មតាម្នាក់។សំណួរដែលគ្រប់គ្នាចង់ដឹង​នោះ​ថា​បើយូរី ស្រស់ស្អាតនិងល្បីឈ្មោះប៉ុណ្ណឹងដែរ ហេតុអី​ថៅកែពោះម៉ាយលោកជា នី មិនចេះ​រក្សារ​​ស្នេហ៍?ការលើកឡើងបែបនេះដោយសារតែយូរី ហាក់ខកចិត្តខ្លាំង​ក្រោយបែកពីលោកនី ជិត២ឆ្នាំមកនេះ ហើយនាងតែងតែបង្ហាញអារម្មណ៍ស្រងូតស្រងាត់ខ្លាំងណាស់ ដែល​មើលទៅ​ហាក់​ដូច​​ជាស្ដាយក្រោយ ព្រោះតែជួបរឿងស្នេហាបរាជ័យម្ដងជាពីរដង ទើបខ្លះចាត់ទុកនាង​ថាជាតា​រា​​អភ័ព្វ​​​ស្នេហ៍ទៀតផង។ប៉ុន្ដែលោកថៅកែនី វិញហាក់គ្មានបំណងផ្សះផ្សារស្នេហ៍​ចាស់​នោះទេ ហើយលោកព្យា​យាម​គេចមុខពីយូរី ពិសេសគឺកម្មវិធីធំៗនៅ​ហាងលោក​ដែល​តែងហៅ​តារា​ល្បីៗទៅច្រៀងនោះបែ​ជាលោក​មើលរំលងយូរី ទៅវិញ។

  ប្រភពបានឲ្យដឹងថាយូរី មានជម្រើសស្នេហ៍ច្រើន តែមូលហេតុដែលនាងមិនចង់​បង្ហា​ញ​​ស្នេហ៍ថ្មីនា​ពេលនេះគឺ​ដោយសារតែមិនចង់ជាប់ឈ្មោះជាតារាស្រីផ្លាស់ប្ដូរដៃគូច្រើន ពោ​លគឺបែកពី១រកបាន១ភ្លាម ។តែការមិនប្រញ៉ាប់បញ្ចេញមុខគូស្នេហ៍ដូចពាក្យគេថាធ្វើ​ស្រែទាន់​ក្ដៅដី យកសង្សារថ្មីទាន់ក្ដៅចិត្តនោះធ្វើឲ្យយូរី បាត់ភាពផ្អែមល្ហែមនិងកក់ក្ដៅស្នេហ៍ទាំងស្រុង ខណៈដែលមុនបែកបាក់អ្នកកាន់ចង្កូតរថយន្ដឲ្យនាងគឺលោកនី តែពេលនេះនាងបើកឡាន​ខ្លួន​ឯង ព្រោះអត់ទាន់រកតៃកុងថ្មីបានឡើយ ហេតុនេះចេញច្រៀងតាមខេត្តក្រុងច្រើន​ប្រាកដ​ជានឿយហត់ណាស់។

  អ្នកជំនាញសិល្បៈបានលើកឡើងថាយូរី មួយរយៈចុងក្រោយនេះនាងមានរាសីមិន​សូវ​ល្អទេ ព្រោះក្រោយ​ល្បី​បទ”រាំតោង”មកមិនទាន់មានបទណាលេចធ្លោរខ្លាំងទៀតឡើយ ខណៈ​ដែលនាងតន់ ច័ន្ទសីម៉ា របស់Galaxy កំពុងតែបោះពួយទៅមុខ ព្រោះមានឧកញ៉ា​ដល់ទៅ៤​នាក់​​អន្ដរាគមន៍។សម្រាប់យូរី វិញដៃគូចម្រៀង​របស់​នាង​នៅហង្សមាសមិនទាន់មាន តែការ​លេងស្ទីលរាំនិងតុបតែងខ្លួនរបស់នាងនៅតែធ្វើឲ្យអតីតតារាRock និងសាន់​ដេរូបនេះមាន​ទី​ផ្សារ ដោយចេញមុខតាមបណ្ដារឆាកតន្រ្ដីធំៗរបស់ហង្សមាស​ជាញឹកញាប់ជាមួយតម្លៃខ្លួន​ច្រៀង​១កម្មវិធីស៊ីថ្លៃក្បែ២ពាន់ដុល្លារ។

 គូរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២៣ នេះយូរី បានប្រេះឆាស្នេហាដល់ទៅ៣លើក​មកហើយ​ក្នុងនោះគឺនាង​ត្រូវអតីត​សង្សារលោករ៉េត រៀបការចោលកាលពីឆ្នាំ២០១៨ ហើយនាងបាន​ផ្ដាច់​​ទំនាក់​ទំនងស្ទើតែទាំងស្រុងជា​មួយលោក​ប៊ីម៉ូ ដែលគេល្បីថាជាគូស្នេហ៍នាងក្រោយស្រី​ស្រស់ប៉ៈស្នេហ៍លោកនី ។តែពេលនេះយូរី ហាក់ដូចជាមាន​យីអ៊ុន​ស្នេហ៍មិនសូវល្អនោះទេ ព្រោះ​ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច តែគេជឿរថា​ស្រី​​ស្អាត​ដូចនាងច្បាស់ជាមិនទុកបេះដូងឲ្យ​នៅទំ​នេរយូឡើយ ហើយការបញ្ចេញមុខគូ​ស្នេហ៍​ថ្មីនាពេលនេះគេជឿរថានឹងធ្វើឲ្យអតីត​សង្សារ​នាង​ខ្លះស្ដាយ​ក្រោយជាមិនខាន ព្រោះថាឲ្យ​តែ​យូរី ព្រមបើកបេះដូងនោះគឺអ្នកថ្មីនឹងចូល​មកភ្លែតតែម្ដង។

 ក្រៅពីយូរី តារាដែលលាក់មុខគូស្នេហ៍នៅឆ្នាំ២០២៣ នេះមានដូចជាស្រីស្អាតសុខ ពិ​សី ,រ៉េត ស៊ូហ្សាណា,អ៊ីវ៉ា និងតន់ ច័ន្ទសីម៉ា ជាដើម។ប្រភពបានឲ្យដឹងថា មិនមែនមានតែ​បុរស​​ក្នុងស្រុក​នោះទេតែក៍មានអាណិកជន​នៅ​បរទេស​ចង់ចូលខ្លួនទៅស្អំរបួស​បេះដូង​និង​ធានាឲ្យយូរី ទៅរស់នៅស្រុកគេដែរ ហេតុនេះ​គេចាំមើលថាតើនារី​សាច់សខ្ចីនេះនឹង​ជ្រើស​ស្នេហ៍ថ្មីជាប្រុសក្នុងស្រុកទៀត ឬចង់សាក”​ជួយ​ឆ្ងាយ ប្រសើរជាងជួញជិត”វិញម្ដង?

RELATED ARTICLES