Tuesday, July 8, 2025
Homeតារាខ្មែរឌួង ហ្សូរីដា ៖ជួបទុក្ខធំ ម្ដាយទទួលមរណភាព​ ដោយ​សារ​ជំងឺមហារីក

ឌួង ហ្សូរីដា ៖ជួបទុក្ខធំ ម្ដាយទទួលមរណភាព​ ដោយ​សារ​ជំងឺមហារីក

ភ្នំពេញ៖ម្ដាយឌួង ហ្សូរីដា ដែលមានជំងឺមហារីកជាច្រើនឆ្នាំមកហើយនិងព្យាបាល​នៅពេទ្យថៃ​យ៉ាងទៀងទាត់​នោះបានទទួលមរណភាពទៅហើយក្នុងអាយុ៦០ឆ្នាំ កាលពីរសៀលថ្ងៃទី១ ឧសភា ។ហ្សូរីដា បានចេញសារយ៉ាង​ក្រៀមក្រំថា”លោកម៉ែឈប់ឈឺទៀតហើយ លោកម៉ែ​គេងឲ្យលង់លក់ចុះ ជាតិនេះជាតិក្រោយកូន​ស្រលាញ់​លោក​​ម៉ែរហូត”។

  តារាសិល្បករជាច្រើនបានផ្ញើរសាររំលែកទុក្ខដល់ឌួង ហ្សូរីដា និងបង្ហាញការសោក​ស្ដាយ​​ចំពោះការបាត់បង់​លោកស្រីលីម យ៉ាលីន ដែលលោកស្រីជាម្ដាយដ៍ល្អគ្រប់គ្រងកូន​ចៅនិងដឹកនាំគ្រួសារតែម្នាក់ឯងក្រោយ​ស្វាមី​បានលាចាកលោកតាំងពីកូនៗនៅតូចម្លេះ។ហ្សូរីដា ធ្លាប់ប្រាប់ថានាងបានចំណាយថវិការនៃការចំ​ណេញពីការ​ទិញលក់ផ្ទះ និងលក់ផលិតផល​ជាច្រើន​ឆ្នាំ​យក​​លុយទៅព្យាបាលជំងឺម្ដាយនៅពេទ្យថៃដោយចុះឡើង​តាមការ​ណាត់របស់​ពេទ្យ​​យ៉ាង​ទៀងទាត់បំផុត។នាងក៍អះអាងថាដោយសារតែព្យាបាល​ម្ដាយទាន់ពេលវេលាកុំ​អីជំងឺ​ម្ដាយនាងបានវិវត្តន៍ទៅកើតជំងឺមួយថែមទៀតគឺខូចក្រលៀនដែលអាចនឹងយកទៅព្យាបាលនៅពេទ្យប្រទេសឥណ្ឌាហើយត្រូវការថវិការដល់ទៅជាង១០ម៉ឺនដុល្លារទៀតផង។យ៉ាងណាដោយសារតែស្ថានភាពជំងឺលោក​ស្រី​លីម យ៉ាលីន ធ្វើទុក្ខខ្លាំងពេកនារយៈពេល​ចុង​ក្រោយ​​នេះទើបក្រុមគ្រូពេទ្យថៃមិនអាចជួយសង្រ្គោះជីវិតបាន​ធ្វើឲ្យលោកស្រីបានផុត​ដង្ហើប​លើគ្រែពេទ្យនៅថៃ ហើយហ្សូរីដា នឹងដឹកសពម្ដាយមកធ្វើបុណ្យនៅភ្នំពេញ។

 សូមបញ្ជាក់ថាក្រុមគ្រួសារឌួង ហ្សូរីដា មានតែមនុស្សស្រីៗប៉ុណ្ណោះដែលរស់នៅជុំគ្នា​នាងមានរូបនាងជាកូន​ច្បង​និងប្អូនស្រី២នាក់ទៀតគឺប្អូនទី២៖ឈ្មោះឌួង កូហ្សូណា និងប្អូន​ទី៣៖​ជាពៅឈ្មោះឌួង ហ្សូរីម៉ា ។ហ្សូរីដា ជាកូនកត្តញូចំពោះម្ដាយនាងណាស់ព្រោះនាងបាន​បង្ហា​ញ​នូវការស្រលាញ់ និងយកចិត្តទុកដាក់បំផុតចំពោះ​ម្ដាយនាងតាំងពីលោក​ស្រីមិនទាន់​ធ្លាក់​ខ្លួនឈឺដោយទិញសម្ភារៈ គ្រឿងអង្ការ និងសម្លៀកបំពាក់ជូនម្ដាយ​ពោលគឺធ្វើគ្រប់យ៉ាង​ឲ្យតែ​លោស្រីយ៉ាលីន បានសប្បាយចិត្ត។ប៉ុន្ដែពេលនេះនាងជួបវិបត្តិផ្លូវ​ចិត្តយ៉ាងធ្ងន់ធ្ង​ព្រោះ​ម្ដាយ​លាចាកលោកចោលនាងដោយគ្មានថ្ងៃត្រឡប់ទាំងដែលនាង​និងប្អូនៗមិនទាន់បាន​រៀប​ការឲ្យម្ដាយ​បានឃើញ។ហ្សូរីដា មិនបានប្រាប់ទិន្នន័យនៃការចំណាយប្រាក់ព្យាបាលជំងឺ​ម្ដាយ​ជា​ច្រើន​ឆ្នាំនោះថាអស់​សរុបប៉ុន្មានទេ តែនាងថាច្រើនម៉ឺនដុល្លារ ហើយបើកុំតែនាងព្យាបាល​ទាន់​ពេលវេលា ម្លេះ​លោកស្រីយ៉ាលីន អាចនឹងពិបាកទប់ទល់ជំងឺមួយនេះ ហើយឈានទៅ​កើត​ជំងឺ​ក្រ​លៀន​តាំង​ពីឆ្នាំ២០១៩ម្លេះ។

  ប្រភពបានឲ្យដឹងថាឌួង ហ្សូរីដា នឹងកាន់ទុក្ខម្ដាយមួយរយៈខ្លីដើម្បីរៀបចំធ្វើ​បុណ្យ​ជូន​លោក​ស្រីលីម យ៉ាលីន ទៅតាមប្រពៃណី ហេតុនេះកម្មវិធីខ្លះដែលនាងគ្រោងទៅ​ចូលរួមនឹង​ត្រូវ​បានលុបចោល។តាមព័តមានបានឲ្យ​ដឹងថា​ក្រៅពីតារារួមអាជីព ក៍មានថ្នាក់ដឹកនាំតាម​ស្ថាប័ន​មួយចំនួនបានចេញសារចូលរួមរំលែកទុក្ខដល់​ក្រុម​គ្រួសារ​អតីតពិធីការិនីរូបនេះ​ផង​ដែរ ព្រោះជានាងជាតារាម្នាក់ដ៍សកម្មក្នុងការទៅចូលកម្មវិធី​របស់សិល្បករ​រួម​អាជីព​និងជួយ​ធ្វើពិធីការិនីតាម​បណ្ដារកម្មវិធីរបស់ក្រសួង និងស្ថាប័នរដ្ឋមួយចំនួនផងដែរ៕

RELATED ARTICLES