ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ នៅមិនទាន់ចេញសារណាមួយប្រតិកម្មទៅភរិយាចាស់របស់លោកគឺអ្នកនាងចាន់ សុផានី នោះទេក្រោយពីនាងបានបកអាក្រាតថាលោកសុវណ្ណារ៉េត កំពុងរស់នៅយ៉ាងហ៊ឺហាដែលមិនដែលគិតគូរទំនុកបម្រុងដល់កូនស្រីរបស់ខ្លួនដែលមានវ័យជាង១០ឆ្នាំនិងកំពុងត្រូវការថវិការផ្គត់ផ្គងដល់ការសិក្សារប្រចាំថ្ងៃនោះ។ការយំស្រែករបស់អ្នកនាងសុផានី នាពេលនេះក្រោយពីនាងថាបានទ្រាំអត់ធ្មត់អស់ជាច្រើនឆ្នាំមកហើយដោយចិញ្ចឹមកូនស្រីតែម្នាក់ឯងតែពេលនេះអំឡុងពេលដែលនាងធ្លាក់ខ្លួន ត្រូវការលុយឲ្យកូនស្រីបានសិក្សារបន្ដទើបមានតែស្នើរទៅអតីតប្ដីឲ្យជួយអន្ដរាគមន៍។អ្នកនាងសុផានី ក៍បានប្រាប់អ្នកកាសែតផងដែរថាតំណក់ឈាមរបស់ហ្សូណូ ដែលជាកូនស្រីតែម្នាក់របស់នាងនេះមានរូបរាងនិងអត្តចឬកដូចគ្នាទៅនិងឪពុករបស់គេបេះបិតតែម្ដងទើបនាងចេះតែស្ងាត់មិនដែលទៅរំខានណាមួយដល់ការរស់នៅរបស់ហ្សូណូ ដែលកំពុងតែប្រើជីវិតហាយសូរស់នៅវីសាស្កឹមស្កៃ តែនាងវិញកំពុងតែដុនដាបយ៉ាងខ្លាំងនោះ។តាមរយៈការបង្ហូរទឹកនេត្រារបស់អ្នកនាងសុផានី នាពេលនោះនាងមិនបានទាមទារអ្វីដល់ហ្សូណូ ច្រើននោះទេ តែនាងគ្រាន់តែសូមឲ្យអតីតប្ដីរូបនេះមានទំនួលខុសត្រូវក្នុងនាមជាឪពុកមកលើកូនស្រីរបស់ខ្លួនដូចឪពុកគេផ្សេងទៀតដែរ ព្រោះរយៈពេលជាង១០ឆ្នាំមកហើយដែលនាងមិនដែលពឹងប្ដីចាស់រូបនេះម្ដងណាឡើយ។

យ៉ាងណានៅលើហ្វេសបុករបស់លោកហ្សូណូ គិតមកត្រឹមរសៀលថ្ងៃទី៨ ឧសភា នេះគេមិនទាន់ឃើញលោកមានសារណាមួយឆ្លើយតបទៅអ្នកនាងចាន់ សុផានី នោះទេ គឺមានតែសកម្មភាពសិល្បៈរបស់លោកតែប៉ុណ្ណោះ។ចំពោះអ្នកនាងសុផានី វិញបានដឹងខ្លួនច្បាស់ពេលនេះអតីតប្ដីនាងឡូឆាយខ្លាំងណាស់ ហើយមានលុយកាក់និងជីវភាពធូធារទើបនាងសុំឲ្យប្ដីចាស់ជួយគិតគូរទនុកបម្រុងដល់ការសិក្សាររបស់កូនផង។សុផានី ថែមទាំងសួរទៅហ្សូណូ វិញថាតើចង់ឲ្យកូនបោះបង់ការសិក្សារចោលកណ្ដាលទីឬយ៉ាងណាបានជាមិននឹកនាដល់កូនដែលខ្លួនធ្លាប់ថាស្រលាញ់កូនស្រីនេះខ្លាំងណាស់នោះ។តែអតីតពិធីការិនីរបស់ប៉ុស្ដិ៍លេខ៥ រូបនេះមិនបានបញ្ជាក់នោះទេថាតើមូលហេតុអ្វីបានជានាងមិនអាចបន្ដស្នេហាលោកហ្សូណូ ហើយក៍ចែកផ្លូវគ្នាជាមួយប្ដីតាំងពីកូនស្រីនាងមានអាយុនៅជិត៥ឆ្នាំនោះ។

គូរំលឹកថាកន្លងមកនៅពេលដែលអ្នកយកព័តមានយើងបានផ្សព្វផ្សាយពីលោកហ្សូណូ ជាមួយអ្នកនាងចាន់ សុផានី នោះ អតីតអ្នកគ្រប់គ្រងហង្សមាសលោកអ៊ិន ទីតូ មិនសប្បាយចិត្តនោះទេដោយចាត់ទុកថាការលើករឿងចាស់នេះមកនិយាយធ្វើឲ្យជីវិតសិល្បៈរបស់លោកសុវណ្ណារ៉េត ស្ទើតែរៀបហក់ឡើងខ្ពស់ទៅហើយនោះតែមិនអាចឡើងមិនរួចទេ។គេក៍សង្កេតឃើញថា រយៈពេលចុងក្រោយនេះហង្សមាសបានព្យាយាមលើកហ្សូណូ ថែមមួយកម្រិតទៀតតាមរយៈការផ្ដល់តំណែងធំធ្វើជាគណៈកម្មាការThe Voice Kids Cambodia រដូវកាលទី៣ និងCambodian Idol Junior រដូវកាលទី២ បន្ថែមពីការឲ្យតួឯកក្នុងភាពយន្ដជាបន្ដបន្ទាប់។ប៉ុន្ដែដឹងអីអំឡុងពេលដែលហ្សូណូ កំពុងតែមានក្ដីសុខក្នុងជីវិតចម្រៀងរបស់ខ្លួនត្រូវថៅកែទុកចិត្តហើយរូបគេមានផ្ទះវីឡារ,ហាងលក់ខោអាវ និងជិះរយន្ដថ្លៃៗរួមទាំងមានលុយចាយពេញៗដៃនោះបែជាភរិយាចាស់របស់លោកថាលោកសុវណ្ណារ៉េត មិនដែលនឹកនាដល់កូនស្រីរបស់ខ្លួនទៅវិញ។សកម្មភាពរបស់លោកហ្សូណូ នេះគេជឿរថាប្រសិនបើដូចអ្វីដែលអ្នកនាងសុផានី លើកឡើងមែន នោះប្រាកដជាធ្វើឲ្យនារីមិនតិចទេដែលមិនហ៊ានប៉ងប្រាថ្នាចង់ធ្វើជាប្រពន្ធថ្មីរបស់អ្នកចម្រៀងហង្សមាសរូបនេះ ព្រោះថាលោកមិនសូវមានទំនួលខុសត្រូវក្នុងនាមជាប្ដីគេបើទោះជាលោកនិងអ្នកនាងសុផានី បានបែកបាក់គ្នាជាច្រើនឆ្នាំទៅហើយក្ដី ប៉ុន្ដែការបន្សល់កូនស្រីម្នាក់កំពុងរៀនហើយម្ដាយរបស់គេកំពុងតែជួបជីវភាពលំបាកនោះលោកហ្សូណូ មិនគូរណាបិតភ្នែកទៅរួចឡើយ។

អ្នកនាងចាន់ សុផានី ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងបែបលេងសើចថាជាកម្មរបស់នាងតែម្ដង ដែល ស្រលាញ់តែប្រុសស្អាតដូចហ្សូណូ នេះហើយទើបមកជួបរឿងវេទនាតែម្នាក់ឯងបែបនេះ។ដោយឡែកលោក សុវណ្ណារ៉េត វិញក្រោយចែកផ្លូវអ្នកនាងសុផានី ជាច្រើនឆ្នាំនេះលោកមិនដែលបង្ហាញគូស្នេហាថ្មីជាសាធារណៈ នោះទេ ខណៈដែលមានប្រភពខ្លះថាមន្ដស្នេហ៍អតីតតារាKH រូបនេះពិតជាមិនធម្មតានោះឡើយ ព្រោះលោកមានទាំងប្រុសនិងស្រីតាមសុំស្នេហាព្រមគ្នាតែម្ដង ។យ៉ាងណាមហាជនរងចាំមើលថាក្រោយអ្នកនាងចាន់ សុ ផានី បង្ហូរទឹកនេត្រាសុំឲ្យលោកហ្សូណូ គិតគូដល់កូនស្រីខ្លួនផងកុំរស់នៅហាយសូ តែម្នាក់ឯងនោះតើអ្នកចម្រៀ ងរូបនេះនឹងនៅតែមិនក្វល់កូនរបស់ខ្លួនទៀត ឬមួយក៍លោកព្រមទទួលខុសត្រូវលើអនាគតកូនស្រីខ្លួនដូចឪពុក គេដ៍ទៃទៀតដែរ?


