ភ្នំពេញ៖ទេព បូព្រឹក្ស និងគូស្នេហ៍នាងលោកងួន ចាន់ដេវីត បានបង្ហាញភាពហ៊ឺហា ដល់កំពូលតាមរយៈការទិញអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន នៅប្រទេសបារាំង ក្នុងតំណើរកម្សាន្ដរបស់ពួកគេទៅប៉ែកអ៊ឺរ៉ុប រយៈពេលជាង២សប្ដាហ៍នោះ។បើតាមរូបភាពដែលអ្នករួមតំណើរជាមួយបូព្រឹក្ស បានបញ្ចេញនោះបង្ហាញថាគ្រាន់តែចូលហាងសម្លៀកបំពាក់យីហោLV មួយនោះគូស្នេហ៍តារា១គូនេះបានចំណាយលុយដល់ទៅរាប់សិបម៉ឺនដុល្លារទៅលើការទិញសម្លៀកបំពាក់ និងកាបូប ម៉ាកល្បីៗនៅបារាំងមួយនេះហើយរូបវីដេអូនោះក៍ត្រូវបានគេឃើញថាពួកគេប្រមូលទិញខោអាវសឹងតែអស់ពីស្ដុកនៅហាង ហើយបុគ្គលិកហាងដែលគិតលុយឲ្យអ្នកទាំងពីរដល់ទៅ៦នាក់ឯណ្ណោះឈតម្រង់ជូរគ្នា ខណៈដែលបូព្រឹក្ស និងដេវីត ត្រូវបានអ្នកគ្រប់គ្រងហាងចាត់ទុកជាភ្ញៀវVIP ហើយថែមទាំងខ័ណ្ឌមិនឲ្យភ្ញៀវផ្សេងចូលលាយឡំជាមួយពួកគេ ព្រមទាំងមានអាហារសម្រន់ទទួលអ្នកទាំងពីរទៀតផង។រូបភាពនៅលើបណ្ដាញសង្គមTik Tok ទាំងនោះក៍បានបង្ហាញថាដេវីត ប្រើកាតធនាគារទូរទាត់លុយ និងពេលខ្លះចាយលុយយូរ៉ូ ទាំងខ្ទាស់ៗតែម្ដង ដែលសកម្មភាពបែបនេះកន្លងមកមិនទាន់មានគូស្នេហ៍តារាណាអាចធ្វើបានដូចអ្នកទាំងពីរនោះទេ។ប៉ុន្ដែនេះមិនមែនជាលលើកដំបូងឡើយ ព្រោះមុនពេលបូព្រឹក្ស សម្រាលកូននាងទៅបរទេសទិញអ៊ឺវ៉ាន់ថ្លៃៗរួមទាំងនាឡិការដៃម៉ាកRolex តម្លៃរាប់ម៉ឺនដុល្លារជូនដេវីត ផងដែរ។
សំណួរដែលមហាជនចង់ដឹងថាតើបូព្រឹក្ស និងគូស្នេហ៍បានលុយមកពីប្រភពណាខ្លះបានជាពួកគេចាយលុយពេញៗដៃ មិនចាញ់សេដ្ឋីបែបនេះ?
បើតាមអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីល្បីឈ្មោះម្នាក់ដែលកន្លងមកតែងហៅទេព បូព្រឹក្ស និងងួន ចាន់ដេវីត ច្រៀងសម្ដែងជាញឹកញាប់នោះបានបង្ហើបប្រាប់អ្នកយកព័តមានយើងកាលពីថ្ងៃទី១៧ ឧសភា ថាតាំងពីបូព្រឹក្ស មានផ្ទៃពោះមកលោកមិនដែលបានហៅច្រៀងទេ ប៉ុន្ដែតម្លៃខ្លួនចាន់ដេវីត នៅឆ្នាំ២០២៣ នេះច្រៀង១កម្មវិធីស៊ីថ្លៃ៦ពាន់ដុល្លារ តែតម្លៃនេះដេវីត អាចយោគយល់ឬចុះខ្លះចំពោះអ្នកស្គាល់និងរាប់អានលោកយូមកហើយ ហេតុនេះលោកជឿរថាក្នុង១ដូវក្ដៅនេះស្វាមីបូព្រឹក្ស រូបនេះអាចរកបានប្រាក់ចំណូលជាច្រើនម៉ឺនដុល្លារ។អ្នកដឹកនាំសិល្បៈល្បីឈ្មោះរូបនេះបន្ថែមថាបើពួកគេមានលុយចាយពេញៗដៃទិញអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន នោះគ្មានអ្វីចម្លែកទេ ព្រោះប្រឹងរកលុយ១ឆ្នាំទៅដើរលេងចាយម្ដង មិនមែនទៅរាល់ថ្ងៃឯណា ហើយដេវីត ក៍មានប្រាក់ចំណូលពីស្ពតពាណិជ្ជកម្មមួយចំនួនទៀតដែរ។
នៅលើបណ្ដាញសង្គមក៍មានអ្នកខ្លះធ្វើបទបង្ហាញពីតម្លៃសម្លៀកបំពាក់របស់ស្វាមីទេពបូព្រឹក្ស ផងដែរ ដែលតាមការលេងខ្លួនរបស់ដេវីត នោះពិតជាពិបាករកតារាណាមកប្រៀបធៀបបានមែន ព្រោះអាវធំខាងក្រៅមួយដែលគេពាក់មានខ្លះថ្លៃដល់ទៅជាង៥ពាន់ដុល្លារឯណ្ណោះ ហេតុនេះ១តួខ្លួនរួមមានទាំងតម្លៃនាឡិកាដៃនិងខ្សែកផងមានន័យថាដេវីត ចាយមិនក្រោម៥ម៉ឺនដុល្លារនោះទេ ។ដោយឡែកសម្រាប់បូព្រឹក្ស វិញក៍ជាអ្នកលេងអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន ដូចគូស្នេហ៍នាងដែរ តែពេលខ្លះមិនថ្លៃកប់ពពកខ្លាំងដូចស្វាមីនាងនោះទេ។តារាកូន១រូបនេះបានប្រាប់អ្នកយកព័តមានយើងមុនឡើងយន្ដហោះដឹកដៃគូស្នេហ៍ទៅបារាំងថានាងទៅអ៊ឺរ៉ុបលើកនេះមានរយៈពេលជាងកន្លះខែទើបវិលវិញ ហើយក្រៅពីបារាំងក៍បង្ហួសទៅប្រទេសជិតខាងនោះមានទាំងក្រិកផងដែរ។
ទេព បូព្រឹក្ស បានចាប់ដៃងួន ចាន់ដេវីត រយៈពេលជាង៧ឆ្នាំមកហើយ នឹងមានព័តមានថាពួកគេចង់ដឹកដៃគ្នាចូលរោងការកាលពីឆ្នាំ២០១៩ ដោយបានហោះទៅថតPre-Wedding ដល់កោះម៉ាល់ឌីវ ទៀតផង។ប៉ុន្ដែក្រោយមកគម្រោងរៀបអាពាហ៍ ពិពាហ៍ នោះបែជាស្ញប់ស្ងាត់ទៅវិញហើយនៅថ្ងៃទី១៦ កុម្ភៈ បូព្រឹក្ស ហៅស្រីនិច្ច បានសម្រាលកូនប្រុស១ដាក់ឈ្មោះថាទេព បញ្ចាវរាប ហៅAlbert ។បូព្រឹក្ស ថានាងមិនអាចនិយាយរឿងរៀបការថាពេលណានឹងរៀបចំបានទេ ព្រោះនាងថាមានរឿងខ្លះអាចនិយាយបាន ចំណែកខ្លះទៀតមិនអាចប្រាប់បានឡើយ។ក្រៅពីបង្ហាញភាពហ៊ឺហាស្លៀកសម្លៀកបំពាក់ថ្លៃៗដល់កំពូលនោះគូស្នេហ៍ទេព បូព្រឹក្ស-ងួន ចាន់ដេវីត ក៍ធ្លាប់ជិះរថយន្ដម៉ាកថ្លៃៗផងដែរដូចជាRolls Royce ,Lamborghini និងបច្ចុប្បន្នជិះEscalade ។ប្រភពបានឲ្យដឹងថាទោះជាដេវីត ពេលនេះឡើងថ្លៃខ្លួនខ្ពស់ជាងតារាចម្រៀងខ្លះនៅលំដាប់Grade A មែន ប៉ុន្ដែថ្លៃខ្លួនលោកនៅក្រោមអ្នកចម្រៀងរ៉េបដូចគ្នាលោកម៉ាន់ វណ្ណដា នៅឡើយ តែមានចម្ងល់ថាហេតុអីលោកវណ្ណដា មិនសូវលេងខ្លួនហាយសូដូដេវីត ?