ភ្នំពេញ៖តារាវ័យ៤០ឆ្នាំ អ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា រៀបការប្ដីជាង៥ឆ្នាំមកហើយ តែបរាជ័យក្នុងការពពោះយកកូនដំបូងដល់ទៅ២ឆ្នាំជាប់ៗគ្នាគឺឆ្នាំ២០២១ និង២០២២ ដែលធ្វើឲ្យក្រុមគ្រួសារទាំងសងខាងដែលចង់បានកូនង៉ាបីប្រលែងលេងនោះរងការខកចិត្តជាបន្ដទៀត។ប្រសិនបើនៅឆ្នាំ២០២៣ នេះសុគន្ធ និសា នៅតែមិនអាចយកកូនតាមគម្រោងការបានតទៅទៀត នោះច្បាស់ណាស់ថាចំណងស្នេហានាងនឹងមិនសូវមានភាពកក់ក្ដៅក្នុងគ្រួសារនោះទេ ហើយសំណួរដែលគេចង់ដឹងថាតើនាងអាចរក្សារស្នេហាបានយូរអង្វែងបានដែរឬអត់ ប្រសិនបើមិនមានលទ្ធភាពបង្កើតកូនឲ្យស្វាមីបានបែបនេះ?
យ៉ាងណាតាមការអះអាងរបស់សុគន្ធ និសា កន្លងមកនាងថាចង់បានកូនទៅតាមផែនការណ៍ច្បាស់លាស់មិនមែនអត់លទ្ធភាពក្នុងការពពោះនោះទេ ហេតុនេះមានការសង្ស័យថាការគ្មានកូនង៉ារបស់នាងនាពេលកន្លងមកនោះក៍អាចទាក់ទងដល់អាជីពសិល្បៈរបស់នាងដែរពោលគឺនាងអាចឆក់ឱកាសនេះប្រមូលលុយសិល្បៈសិន និងមិនចង់ត្រូវបានគេផាត់ចេញពីតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសទើបចេះតែមិនដាច់ចិត្តយកកូនទី១ដល់ទៅជិត៦ឆ្នាំមកនេះ។ចំពោះរឿងស្នេហារបស់និសា ថាអាចនឹងរក្សារបានភាពគង់វង្សច្រើនឆ្នាំតទៅទៀត ឬប្រឈមផុយស្រួលប្រសិនបើនៅឆ្នាំទី៣នេះនាងនៅតែគ្មានកូនតទៅទៀតនោះគេអាចក្រឡេកមើលទៅលើតារាចម្រៀងមាស សុខសោភា ដែលនាងចាប់ដៃលោកអ៊ឹត រ៉ាដា ដល់ទៅ១៦ឆ្នាំ ហើយនៅតែគ្មានកូន១គ្រាប់ តែចំណងស្នេហានាងនិងប្ដីគ្មានភាពប្រេះស្រាំនោះទេ ហេតុនេះគេជឿរថានិសា ក៍ដូចគ្នាព្រោះស្វាមីរបស់នាងបានយល់ច្បាស់ពីអាជីពសិល្បៈរបស់នាងរហូតការច្រៀងសម្ដែងរបស់នាងទាំងនៅក្នុងក្រុងនិងខេត្តលោកមិនដែលទៅតាមភរិយាដូចប្ដីតារាផ្សេងៗទៀតឡើយ ហេតុនេះទំនុកចិត្តរវាងនិសា និងស្វាមីមានខ្ពស់ដូចគ្នាទើបការប្រឈមហានិភ័យនៃចំណងស្នេហាប្រែប្រួល ព្រោះអត់កូនគឺមានភាគរយទាបបំផុត បើទោះជាតាំងពីនិសា រៀបការប្ដីរួចមិត្តភក្ដិនៅជុំវិញខ្លួននាងម្នាក់ៗសុទ្ធតែជូនពរឲ្យនាងឆាប់បានកូនក្ដី តែពេលនេះជិត៦ឆ្នាំនិសា នៅតែអត់ក៍ដោយ ប៉ុន្ដែស្វាមីនាងមិនដែលប្រតិកម្មម្ដងណាឡើយគឺមានតែបន្ដគាំទ្រឲ្យនាងលេងសិល្បៈតាមចិត្តចង់តទៅទៀត។
សុគន្ធ និសា បានបង្ហាញសកម្មភាពសិល្បៈកាន់តែមមាញឹកនៅឆ្នាំ២០២៣ នេះតាមរយៈការទទួលបានតំណែងថ្មីជាគណៈកម្មាការ Cambodian Idol Junior រដូវកាលទី២ បន្ទាប់ពីថៅកែហង្សមាសបានឲ្យតំណែងគ្រូបង្វឹកThe Voice kids Cambodia រដូវកាលទី៣ មកនាងវិញ។ដោយសារតែអាជីពចម្រៀងក៍នាងនៅតែមានទីផ្សារនិងឱកាសចេញមុខតាមឆាកតន្រ្ដីធំៗ ព្រមទាំងទទួលបានតំណែងធំដល់ទៅ២ ផ្សេងគ្នានោះទើបគ្មានដំណឹងនិសា ចង់ចាកចេញពីហង្សមាសជាលើកទី២ឡើយ ក្រោយមានព័តមានថាផលិតកម្មរាម បានចាប់អារម្មណ៍យកនាងទៅជំនួសមាស សុខសោភា ខណៈដែលGalaxy កំពុងតែស្វែងរកដៃគូថ្មីឲ្យទៅព្រាប សុវត្ថិ នោះ។ដោយឡែកដំណឹងនាងថាចង់ទៅរស់នៅអាមេរិកតាមស្វាមីនាងដែលមានផ្ទះនៅរដ្ឋBoston នោះក៍បានស្ងប់ស្ងាត់ទៅវិញដែរ ព្រោះថាអំឡុងពេលនេះអាជីពសិល្បៈនាងនៅតែមានទីផ្សារគេជឿរថានាងមិនបោះបង់ការងារដែលនាងស្រលាញ់នេះកណ្ដាលទីឡើយ។
សូមរំលឹកថាសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដោយនាងបានផាត់ចោលសំណើរសុំស្នេហាពីបុរសក្នុងស្រុកទាំងឡាយក្នុងនោះមានមន្រ្ដីធំៗមួយចំនួនផងពោលគឺមិនចាប់អារម្មណ៍តំណែងជំទាវនោះទេ។និសា ធ្លាប់បង្ហើបថាពេលនាងមានកូនក៍មិនពឹងលើប្រាក់ចំណូលពីស្វាមីតែម្នាក់ឯងទាំងស្រុងដែរ ពោលគឺត្រូវតែមានមុខរបរផ្ទាល់ខ្លួនក្រៅពីសិល្បៈដែលអាចរកប្រាក់បានជាប្រចាំ។ប៉ុន្ដែការដែលនិសា មានកូនឬអត់នៅឆ្នាំ២០២៣ នេះនៅតែមានភាពស្រពិចស្រពិលនៅឡើយ ព្រោះកាលពីចុងឆ្នាំ២០២២ នាងចេញចូលមន្ទីសម្ភពជាញឹកញាប់ចុងក្រោយនៅតែអត់ដដែល ទើបធ្វើឲ្យFan នាងខ្លះលើកឡើងថាមូលហេតុដែលនិសា នៅតែស្ទាក់ស្ទើរឿងយកកូនទី១នេះគឺអាចមានកត្តាធំបំផុតនោះនាងបារម្ភខ្លាចមានកូនទៅ មិនអាចរក្សារលំនឹងក្នុងអាជីពចម្រៀងបានតទៅទៀតនោះតែម្ដង។ប៉ុន្ដែនិសា ឈានចូលវ័យក៍ច្រើនបន្ដិចទៅហើយ និងពេលនេះនាងក៍មានជីវភាពធូធារ ព្រមទាំងមានស្វាមីជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូសឡាយថែមទៀតនោះ ច្បាស់ណាស់ថាការយកកូនពេលនេះជាពេលវេលាដ៍សមស្របសម្រាប់រូបនាងដើម្បីរក្សារស្នេហាឲ្យមានសុវត្ថិភាពផង និងជៀសវាងការពិបាកចិត្តដូចមាស សុខសោភា ដែលកំពុងតែប្រឈមរឿគ្មានកូន ព្រោះតែស្ដាយការងារសិល្បៈ ហើយបានជ្រើសវិធីពន្យាច្រើនឆ្នាំពេក៕