Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិមន្ត្រីជាន់ខ្ពស់អាមេរិក អះអាងថារុស្ស៊ី ​នឹងមិនឈ្នះ​សង្គ្រាម​នៅអ៊ុយក្រែនទេ

មន្ត្រីជាន់ខ្ពស់អាមេរិក អះអាងថារុស្ស៊ី ​នឹងមិនឈ្នះ​សង្គ្រាម​នៅអ៊ុយក្រែនទេ

មន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសរុស្ស៊ីនឹងមិនទទួលបានជ័យជំនះ​ផ្នែកយោធា​នៅអ៊ុយក្រែនទេ ហើយកងកម្លាំងរបស់ទីក្រុងគៀវ ទំនងជាមិនរុញច្រានកងទ័ពរុស្ស៊ីទាំងអស់ចេញពីទឹកដី​របស់​ពួក​គេនៅពេលណាមួយក្នុងពេលឆាប់ៗនោះដែរ។

ឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «រុស្ស៊ីនឹង​មិន​ឈ្នះសង្គ្រាមនេះដោយយោធានោះទេ។ វាមិនអាចទៅរួចទេ’’។

លោកMilleyបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំតាមអនឡាន​ជាមួយតប្រទេសមួយចំនួនដែល​ជាសមាជិកនៃក្រុមទំនាក់ទំនងការពារអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថាជា Ramstein ថាគោលដៅយុទ្ធ​សាស្ត្រដើមរបស់រុស្ស៊ី រួមទាំងការផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុងគៀវមិនអាចសម្រេចបានដោយយោធាទេ។

Milley បាននិយាយថាមានទាហានរុស្ស៊ីរាប់សែននាក់នៅក្នុងអ៊ុយក្រែន ដែលនឹងធ្វើឱ្យគោលបំណងរបស់ទីក្រុង គៀវក្នុងការដណ្តើមយកទឹកដីទាំងអស់ដែលបានបាត់បង់ទៅឱ្យកងកម្លាំងរបស់ទីក្រុងម៉ូស្គូត្រឡប់មកវិញ ទំនង​ជាទៅមិនរួចទេ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

នេះមានន័យថា ការប្រយុទ្ធនឹងបន្ត វានឹងបង្ហូរឈាម វានឹងពិបាក។ ហើយនៅពេលណាមួយ ភាគីទាំងពីរនឹង​ចរចា​រ​ក​ដំណោះស្រាយ ឬពួកគេនឹងឈានដល់ការសន្និដ្ឋានយោធា។

ការលើកឡើងរបស់លោកស្របគ្នាជាមួយអតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ដែលជាសម្ព័ន្ធមិត្តដ៏​សំខាន់​របស់​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយផងដែរថាសង្រ្គាមរបស់ទីក្រុងមូស្គូនៅអ៊ុយ​ក្រែនអាច​បន្តអស់ជាច្រើនទសវត្សរ៍។ លោកបានប្រាប់ភ្នាក់ងារសារព័ត៌មាន RIA ថា ជម្លោះនេះនឹងមានរយៈពេលយូរ​ណាស់ ដែលទំនងជាច្រើនទសវត្សរ៍៕

RELATED ARTICLES