Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី​ដក​ទ័ព ចេញពីស៊ីរី​ ក្រោយ​បរាជ័យ ​ក្នុងការ​ធ្វើ​ជា មេអណ្តើក ​លើ​បទឈប់បាញ់​

រុស្ស៊ី​ដក​ទ័ព ចេញពីស៊ីរី​ ក្រោយ​បរាជ័យ ​ក្នុងការ​ធ្វើ​ជា មេអណ្តើក ​លើ​បទឈប់បាញ់​

តំបន់មជ្ឈិមបូព៌ា

សុីរី៖ លោកឧត្តមសេនីយ៍​ Valery Gerasimov ​ប្រធាន​ សេនាធិការ​បុគ្គលិ ក​កងទ័ព​ជើង គោក​រុស្ស៊ី​ បាន​ឲ្យ​ដឹងថា ​រុស្ស៊ី​បាន​ ចាប់ផ្តើម​​​​ បញ្ឈប់ ​បន្តិចម្តងៗ​នូវ​វត្តមាន ​យោធា​ របស់ខ្លួន​ក្នុង ​ប្រទេស​ ស៊ីរី​ កាលពីថ្ងៃ សុក្រ​ ជាមួយ​និង ការ​ដក​ចេញ ​នូវ​នាវា​ផ្ទុក​ យន្តហោះ​ ចម្បាំង​របស់ខ្លួន​ Admiral Kuznetsov ពី​សមុទ្រ​មេឌីទែរ៉ាណេ ។

ការកាត់បន្ថយយោ ធានេះ ​ធ្វើ​ឡើង​បន្ទាប់ពី​​រុស្ស៊ី​ និងតួកគីបាន ​ធ្វើ​ជាមេអណ្តើក ​នៃបទ​ឈប់ ​បាញ់​មួយ នៅទូទាំង ប្រទេសស៊ីរី​ កាលពី ​សប្តាហ៍​មុន​រវាង​រដ្ឋាភិបាល​ស៊ីរី​ និង​ក្រុម ​ប្រឆាំង​​ធំ​ជាងគេ​ ក្នុងកិច្ចខិតខំ ប្រឹង​ប្រែង​ បញ្ចប់​សង្គ្រាម ​ស៊ីវិល​រយៈ​ ពេល​ជិត​៦ឆ្នាំ ​​ក្នុង​ប្រ ទេ​សតំបន់​ មជ្ឈិមបូព៌ានេះ ។

​​​លោក Gerasimov បានថ្លែងថា​ ស្របតាម​ការ​ សម្រេចចិត្ត​ដែល ធ្វើ​ឡើង​ដោយ​ លោកប្រធានា​​ធិបតី​ វ៉្លាឌីមៀរ ពូទីន នាវា​ដឹក​ យន្តហោះ​ ចម្បាំង​ម៉ូដែល Kuznetsov ដែលអម ដោយ​នាវា ពិឃាត​ដទៃទៀត​ គឺត្រូវបាន ​កំណត់​ឲ្យ​ ចាកចេញ ​ពី​តំបន់ ​ជម្លោះ ​​កាល ពីថ្ងៃសុក្រ​ ទៅកាន់​ មូលដ្ឋាន​របស់ ខ្លួនក្នុង​ប្រទេស​រុស្ស៊ី​ ។

លោក​ឧត្តមសេនីយ៍ Andrei Kartapolov មេបញ្ជាការ​ កងកម្លាំង​ទទួល បន្ទុក​កិច្ច​ការ​ នៅ​ស៊ីរី​​បាន ​ថ្លែងថា​ក្រុម​នាវា​ ផ្ទុក​យន្តហោះ ​ចម្បាំង ​បានបញ្ចប់​នូវ​កិច្ចការ​ដែល ​បាន​កំណត់​ឲ្យ​ ធ្វើ​ក្នុង ប្រទេស​ស៊ីរី​ ក្នុងបេសក ក​ម្ម​ប្រយុទ្ធ​ជាលើក ដំបូង​ដែល ពុំធ្លាប់មាន​ ។

លោកឧត្តមសេនីយ៍ រូបនេះ​ថ្លែង ថា​ក្រុម​យន្ត ហោះ​កងទ័ព​ ជើង​ទឹក​រុស្ស៊ី​ បាន​កំទេច​ គោលដៅ​ របស់​ក្រុម​ភេរវករ ​ប្រមាណជាជាង​ ១.២០០​ ទីតាំង​​ដែល​ចែក ចេញ​ជា​៤២០ ប្រភេទ​ក្នុង ​ប្រតិបត្តិ​ការ​រយៈ​ ពេល​២ខែ​ក្នុង ​ប្រទេស​ស៊ីរី ។

 

 

RELATED ARTICLES