តំបន់មជ្ឈិមបូព៌ា
សុីរី៖ លោកឧត្តមសេនីយ៍ Valery Gerasimov ប្រធាន សេនាធិការបុគ្គលិ កកងទ័ពជើង គោករុស្ស៊ី បានឲ្យដឹងថា រុស្ស៊ីបាន ចាប់ផ្តើម បញ្ឈប់ បន្តិចម្តងៗនូវវត្តមាន យោធា របស់ខ្លួនក្នុង ប្រទេស ស៊ីរី កាលពីថ្ងៃ សុក្រ ជាមួយនិង ការដកចេញ នូវនាវាផ្ទុក យន្តហោះ ចម្បាំងរបស់ខ្លួន Admiral Kuznetsov ពីសមុទ្រមេឌីទែរ៉ាណេ ។
ការកាត់បន្ថយយោ ធានេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី និងតួកគីបាន ធ្វើជាមេអណ្តើក នៃបទឈប់ បាញ់មួយ នៅទូទាំង ប្រទេសស៊ីរី កាលពី សប្តាហ៍មុនរវាងរដ្ឋាភិបាលស៊ីរី និងក្រុម ប្រឆាំងធំជាងគេ ក្នុងកិច្ចខិតខំ ប្រឹងប្រែង បញ្ចប់សង្គ្រាម ស៊ីវិលរយៈ ពេលជិត៦ឆ្នាំ ក្នុងប្រ ទេសតំបន់ មជ្ឈិមបូព៌ានេះ ។
លោក Gerasimov បានថ្លែងថា ស្របតាមការ សម្រេចចិត្តដែល ធ្វើឡើងដោយ លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នាវាដឹក យន្តហោះ ចម្បាំងម៉ូដែល Kuznetsov ដែលអម ដោយនាវា ពិឃាតដទៃទៀត គឺត្រូវបាន កំណត់ឲ្យ ចាកចេញ ពីតំបន់ ជម្លោះ កាល ពីថ្ងៃសុក្រ ទៅកាន់ មូលដ្ឋានរបស់ ខ្លួនក្នុងប្រទេសរុស្ស៊ី ។
លោកឧត្តមសេនីយ៍ Andrei Kartapolov មេបញ្ជាការ កងកម្លាំងទទួល បន្ទុកកិច្ចការ នៅស៊ីរីបាន ថ្លែងថាក្រុមនាវា ផ្ទុកយន្តហោះ ចម្បាំង បានបញ្ចប់នូវកិច្ចការដែល បានកំណត់ឲ្យ ធ្វើក្នុង ប្រទេសស៊ីរី ក្នុងបេសក កម្មប្រយុទ្ធជាលើក ដំបូងដែល ពុំធ្លាប់មាន ។
លោកឧត្តមសេនីយ៍ រូបនេះថ្លែង ថាក្រុមយន្ត ហោះកងទ័ព ជើងទឹករុស្ស៊ី បានកំទេច គោលដៅ របស់ក្រុមភេរវករ ប្រមាណជាជាង ១.២០០ ទីតាំងដែលចែក ចេញជា៤២០ ប្រភេទក្នុង ប្រតិបត្តិការរយៈ ពេល២ខែក្នុង ប្រទេសស៊ីរី ។