ភ្នំពេញ៖លី ម៉ារីណា និងគូស្នេហ៍ថ្មីរបស់នាងបានអោបថើបគ្នាបង្ហាញក្ដីស្រលាញ់ទៅវិញទៅមកនៅថ្ងៃខួបកំណើតរបស់ម៉ារីណា គម្រប់អាយុ៤២ឆ្នាំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើពិធីជប់លៀងធំនៅLotus Lounge & Restaurant ធ្វើឲ្យភ្ញៀវដែលចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមិត្តរួមអាជីពនាងបានផ្ញើរសារជូនពរនាងជាបន្ដបន្ទាប់ថាចាប់ពីពេលនេះតទៅនាងលែងរងារបេះដូងទៀតហើយ។ម៉ារីណា បានចេញសារសរសើរគូស្នេហ៍របស់នាងពេញៗមាត់ថា”អរគុណបងដែលផ្តល់ក្តីស្រលាញ់ឲ្យអូនយ៉ាងធំធេង បងបានរៀបចំចាត់ចែងកម្មវិធីថ្ងៃកំណើតជូនអូនយ៉ាងពិសេសអូនពិតជារំភើបចិត្តឥតគណនា កាដូដែលអូនទទួលបានពីបងគឺក្តីស្រឡាញ់នឹងការយកចិត្តទុក្ខដាក់មើលថែគ្រប់ពេលវេលាកាដូទាំងនេះមានតំលៃបំផុតសំរាប់អូនអរគុណបងគ្រប់យ៉ាង”។
អ្នកយកព័តមានយើងបានឆាតសួរតាមហ្វេសបុកទៅលី ម៉ារីណា ពីប្រវត្តិស្នេហ៍និងមុខតួនាទីរបស់ម្ចាស់បេះដូងថ្មីរបស់នាង និងការចំណាយទៅលើកម្មវិធីខួបកំណើតទាំងមូល តែកាលពីល្វាចថ្ងៃទី២៩ ឧសភា នាងបាននិយាយយ៉ាងខ្លីថាឆ្លើយសំណួរអត់ទាន់បានព្រោះជាប់បើកឡានតាមផ្លូវ។ប៉ុន្ដែនៅថ្ងៃខួបកំណើតនាងនោះយើងក៍បានឆាតសុំការអនុញ្ញាត្តិពីនាងទៅថតរូបនិងសម្ភាសន៍នាងនៅថ្ងៃនោះដែរ តែម៉ារីណា និយាយថាកម្មវិធីនាងជាលក្ខណៈគ្រួសារហេតុនេះហើយអ្នកសារព័តមានមិនបាច់ទៅចូលរួមទេ…។
មិនទាន់មានព័តមានថាលី ម៉ារីណា នឹងគ្រោងធ្វើពិធីភ្ជាប់ពាក្យ ឬរៀបការប្ដីថ្មីនៅពេលណាឡើយ ព្រោះតែនាងនៅមិនទាន់ឆ្លើយតបសំណួរទាំងនេះ។យ៉ាងណាតាមរយៈសកម្មភាពរបស់ម៉ារីណា និងគូស្នេហ៍ថ្មីនោះគេអាចសន្និដ្ឋានបានថាពួកគេចុះសម្រុងគ្នាល្អ ឬចិត្ត១ថ្លើម១ និងគ្នាទៅហើយ ហេតុនេះពាក្យដែលគេថា”ធ្វើស្រែទាន់ក្ដៅដី យកប្ដីទាន់ក្ដៅចិត្ត”គឺម៉ារីណា សំដៅនៅពេលនេះតែម្ដង។ប្រភពបានឲ្យដឹងថារាល់ការចំណាយនៅថ្ងៃខួបកំណើតឆ្នាំនេះរបស់ម៉ារីណា គឺគូស្នេហ៍នាងជាអ្នកចេញលុយឲ្យទាំងអស់ ហេតុនេះហើយបានជាធ្វើឲ្យតារាសម្ដែងមេម៉ាយកូន១សាច់សខ្ចីដូចបណ្ដូលចេករូបនេះរំភើបនិងពេញចិត្តគូស្នេហ៍ពេញបេះដូងតែម្ដង។តាមព័តមានថាថាគូស្នេហ៍ថ្មីរបស់លី ម៉ារីណា គឺជាលោកវរសេនីយ៍ឯកទៀង ចាន់សារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញធី។
គូររំលឹកថាលី ម៉ារីណា បានរៀបការកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ជាមួយលោកសាត ចាន់ថន ជាអាណិកជនខ្មែរមកពីអាមេរិកដែលចំណងស្នេហ៍ឆ្លងទ្វីពនេះបានដើរដល់ទីបញ្ចប់នៅខែកុម្ភៈឆ្នាំ២០២២ ខណៈដែលក្រោយចែកផ្លូវប្ដីបានជាង៣ខែពោលគឺនៅខែឧសភា ឆ្នាំ២០២២ ម៉ារីណា ប្រកាសថាលោកចាន់ថន បានលួចគ្រឿងអលង្ការពីនាងអស់ពីខ្លួន តែមិនបញ្ជាក់ថាគិតជាប្រាក់មានចំនួនប៉ុន្មានឡើយ ខណៈដែលអតីតប្ដីបានច្រានចោលការចោទប្រកាន់និងសួរច្រាសមកនាងវិញថាហេតុអ្វីនាងចង់លែងលះជាមួយលោក?ក្រោយធ្លាក់ខ្លួនមេម៉ាយជាលើកទី២ បន្ទាប់ពីចែកផ្លូវជាមួយលោកទឹត ថាវរិទ្ធ ទាំងចម្រូងចម្រាសកាលពីជាង១០ឆ្នាំមុននោះម៉ារីណា ទុកជីវិតជាស្រី្ដមេម៉ាយតែជាង១ឆ្នាំក៍រកបានអ្នកស្អំរបួសបេះដូងថ្មីដែលបុរសវ័យចំណាស់នេះត្រូវគេបង្ហើបថាលោកមានទ្រព្យមិនធម្មតាឡើយទើបអាចស្ទួចបេះដូងម៉ារីណា បានដោយធ្វើឲ្យប្រុសមិនតិចនាក់ទេដែលចង់ចូលខ្លួនមកព្យាបានដំបៅបេះដូងនាងនោះបានខ្ទាតចេញទៅវិញអស់។
មជ្ឈដ្ឋានមហាជនរងចាំមើលថាតើលី ម៉ារីណា នឹងអាចរៀបការជាលើកទី៣ ដែរឬយ៉ាងណា ?ឬមួយក៍នាងចង់ជ្រើសផ្លូវសាងស្នេហ៍ដោយមិនមានខាន់ស្លារម្ដង?
ប្រភពបានឲ្យដឹងថាការដែលលី ម៉ារីណា សម្រេចចិត្តប្រគល់បេះដូងទៅឲ្យបុរសថ្មីនៅឆ្នាំ២០២៣ នេះដោយសារតែលោកនោះមិនត្រឹមតែបង្ហាញការស្រលាញ់និងយកចិត្តទុកដាក់តែចំពោះរូបនាងនោះទេ ប៉ុន្ដែលោកក៍ស្រលាញ់កូនប្រុសនិងក្រុមគ្រួសារនាងដូចជាគ្រូសាររបស់លោកដែរទើបនាងម៉ារីណា ពេញចិត្តស្ដូកបែបនេះ។ដោយឡែកមុនដល់ពេលបង្ហាញមុខអនាគតប្ដីថ្មីនេះដែរម៉ារីណា ធ្លាប់បាននិយាយប្រាប់អ្នកយកព័តមានយើងថានាងលែងចង់បានប្ដីជាអាណិកជនទៀតហើយ គឺចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”ម្ដង ឥឡូវបំណងរបស់នាងពិតជាបានសម្រេចមែន ។ យ៉ាងណាសម្រាប់អ្នកគាំទ្រលី ម៉ារីណា សង្ឃឹមថាម៉ារីណា នឹងមិនបរាជ័យស្នេហ៍ជាលើកទី៣ ឡើយ៕