បង់ក្លាដែស៖ ប៉ូលិសបង់ក្លា ដែសបាន ប្រកាសកាល ពីថ្ងៃសុក្រថា ពួកគេបាន សម្លាប់លោក Nurul Islam Marzan ដែលត្រូវបាន គេសង្ស័យថាមគ្គុទ្ទេសក៏ ម្នាក់ របស់ក្រុម សកម្មប្រយុទ្ធតាម រយៈការវាយ ប្រហារលើ ភោជនីយដ្ឋានមួយដ៏ ទំនើបកណ្តាល រដ្ឋធានីដាកា កាលពីឆ្នាំទៅ ។
លោក Marzan គឺជាមនុស្សជំនិត ម្នាក់របស់លោក Tamim Ahmed Chowdhury ដែលត្រូវ បានគេបញ្ជាក់ ថាជាអ្នក សម្រប សម្រួល ជាន់ខ្ពស់ក្នុងប្រទេស បង់ក្លាដែស របស់ក្រុម អាយស៊ីសនិង ជាមេដឹកនាំ សាខាថ្មី របស់ បណ្តាញក្រុម សកម្មប្រយុទ្ធក្នុង ស្រុក Jama’atul Mujahedeen ប្រចាំប្រទេសបង់ក្លាដែស ។
អាជ្ញាធរបង់ក្លា ដែសបាន ថ្លែងថា លោក Chowdhury បានរៀបចំគម្រោងវាយ ប្រហារមួយ ក្នុងអំឡុងខែ កក្កដា នៅភោជនីយដ្ឋាន Holey Artisan Bakery ។ លោក ត្រូវបាន គេបាញ់សម្លាប់ កាលពីខែសីហា ។
ប៉ូលិសបានលើក ឡើងថា បុរសពីរ នាក់បានធ្វើ ការយ៉ាងល្អិតល្អន់ ជាមួយនិង ក្រុមសកម្មប្រយុទ្ធ មួយក្រុម មានយុទ្ធជន ៥នាក់ដែល បានបំផ្ទុះក្នុងភោជនីយដ្ឋាន។ ក្នុង ឧប្បត្តិហេតុនោះ មានពលរដ្ឋ បង់ក្លាដែសនិង ជនបរទេស ចំនួន២០ នាក់ត្រូវ បានចាប់ ជាចំណាប់ ខ្មាំងហើយ ប៉ូលិសពីរនាក់ត្រូវបានសម្លាប់ ដែលនេះ ជាការវាយ ប្រហារដោយ ដ៏មានមហិច្ឆិតា បំផុតដែលធ្វើ ឡើងដោយ ក្រុមជ្រុលនិយម អាយស៊ីស ក្នុងតំបន់អំឡុង ពេលថ្មីៗនេះ ។
ក្រុមអាយស៊ីសបាន អះអាងទទួល ខុសត្រូវចំពោះ ការវាយប្រហារ និងការធ្វើឡើង របស់លោក Chowdhury និងក្រុម របស់លោក។
គួរកត់សម្គាល់ថាលោក Marzan និងលោក Chowdhury គឺនៅជាមួយ គ្នានៅរាត្រីនៃការវាយ ប្រហារនោះ ប៉ុន្តែគឺ មិនស្ថិត នៅក្នុង ភោជនីយដ្ឋាន កើតហេតុឡើយ តែបាននិយាយ ជាមួយនិងជន អត្តឃាតបី ទៅបួនដងក្នុង អំឡុងពេល នៃការវាយប្រហារ ដោយប្រើប្រាស់ ទូរស័ព្ទដែល យកពីជនរងគ្រោះឬ អ្នកដែលត្រូវបាន ចាប់ធ្វើជាចំណាប់ ខ្មាំង នេះបើតាម ការបញ្ជាក់ពី មេប៉ូលិសប្រឆាំង ភេរវកម្មក្រុង លោក Monirul Islam ។