Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិប៉ូលិសថា​ ជនសង្ស័យ​វាយ ប្រហារ​ហាងដុតនំ កណ្តាលរដ្ឋធានី ​ដាកា​ត្រូវបានសម្លាប់

ប៉ូលិសថា​ ជនសង្ស័យ​វាយ ប្រហារ​ហាងដុតនំ កណ្តាលរដ្ឋធានី ​ដាកា​ត្រូវបានសម្លាប់

បង់ក្លាដែស៖ ប៉ូលិសបង់ក្លា ដែស​បាន ប្រកាស​កាល ពីថ្ងៃសុក្រថា ​ពួកគេ​បាន​ សម្លាប់​លោក Nurul Islam Marzan ​ដែលត្រូវបាន​ គេ​សង្ស័យ​ថា​​មគ្គុទ្ទេសក៏ ​ម្នាក់ ​របស់ក្រុម​ សកម្មប្រយុទ្ធ​តាម ​រយៈ​ការ​​វាយ ប្រហារ​លើ ភោជនីយដ្ឋាន​​មួយ​ដ៏ ​ទំនើប​កណ្តាល រដ្ឋធានីដាកា​ កាលពីឆ្នាំទៅ​ ។

​លោក Marzan គឺជា​មនុស្ស​ជំនិត ម្នាក់​របស់​លោក Tamim Ahmed Chowdhury ដែល​ត្រូវ បាន​គេ​បញ្ជាក់​ ថា​ជា​អ្នក សម្រប សម្រួល​ ជាន់ខ្ពស់​ក្នុង​ប្រទេស​ បង់ក្លាដែស ​របស់​ក្រុម អាយស៊ីស​និង ​ជា​មេដឹកនាំ​ សាខា​ថ្មី​ របស់ ​បណ្តាញ​ក្រុម សកម្មប្រយុទ្ធក្នុង ស្រុក Jama’atul Mujahedeen ប្រចាំ​ប្រទេ​ស​បង់ក្លាដែស ។

អាជ្ញាធរ​បង់ក្លា ដែស​បាន ​ថ្លែងថា ​លោក Chowdhury ​​បាន​រៀបចំ​គម្រោងវាយ ប្រហារ​មួយ ​ក្នុង​អំ​ឡុង​ខែ ​កក្កដា ​នៅ​ភោជនីយដ្ឋាន​ Holey Artisan Bakery ។​ លោក ត្រូវបាន​ គេបាញ់​សម្លាប់​ កាលពី​ខែសីហា​ ។

ប៉ូលិស​បាន​លើក ឡើងថា​ បុរសពីរ នាក់​​បាន​ធ្វើ ការ​យ៉ាង​ល្អិត​ល្អន់ ​ជាមួយ​និង ​​​ក្រុម​សកម្មប្រយុទ្ធ​ មួយក្រុម​ មាន​យុទ្ធជន​ ៥នាក់​ដែល ​បាន​បំផ្ទុះ​ក្នុង​ភោជនីយដ្ឋាន​។​ ក្នុង​ ឧប្បត្តិហេតុនោះ​ មាន​ពលរដ្ឋ បង់ក្លាដែសនិង​ ជនបរទេស ​ចំនួន​២០ នាក់​​ត្រូវ បានចាប់ ជាចំណាប់ ខ្មាំង​ហើយ ​ប៉ូលិស​ពីរ​នាក់​ត្រូវបានសម្លាប់ ដែលនេះ​ ជា​ការវាយ ប្រហារ​ដោយ ​​ដ៏មានមហិច្ឆិតា​​​ បំផុត​ដែលធ្វើ​ ឡើង​ដោយ ​ក្រុមជ្រុលនិយម ​អាយស៊ីស​ ក្នុង​តំបន់​អំឡុង ពេលថ្មីៗនេះ ។

ក្រុមអាយស៊ី​ស​បាន អះអាងទទួល ខុសត្រូវ​ចំពោះ ការ​វាយប្រហារ ​និង​ការធ្វើឡើង ​របស់លោក Chowdhury និង​ក្រុម របស់លោក។

គួរកត់សម្គាល់ថា​លោក Marzan និងលោក  Chowdhury គឺនៅ​ជាមួយ គ្នា​នៅ​រាត្រី​នៃការ​វាយ ប្រហារ​នោះ​ ប៉ុន្តែ​គឺ​ មិនស្ថិត នៅក្នុង​ ភោជនីយដ្ឋាន កើតហេតុឡើយ​ តែ​បាន​និយាយ​ ជាមួយ​និង​ជន អត្តឃាត​បី ទៅបួនដង​ក្នុង អំឡុងពេល​ នៃការ​វាយប្រហារ ​ដោយប្រើប្រាស់​ ទូរស័ព្ទ​ដែល ​យក​ពី​ជនរងគ្រោះ​ឬ​ អ្នក​ដែល​ត្រូវបាន ​ចាប់ធ្វើ​ជាចំណាប់ ខ្មាំង​ នេះបើតាម ការបញ្ជាក់ពី​ មេប៉ូលិស​ប្រឆាំង ភេរវកម្ម​ក្រុង លោក Monirul Islam ។

RELATED ARTICLES