Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិលោកពូទីន ស្នើឲ្យពិនិត្យប្រព័ន្ធការពារដែនអាកាស​ឡើងវិញ បន្ទាប់ពីយន្តហោះគ្មាន​មនុស្សបើកវាយ​ប្រហារ​ទីក្រុងម៉ូស្គូ

លោកពូទីន ស្នើឲ្យពិនិត្យប្រព័ន្ធការពារដែនអាកាស​ឡើងវិញ បន្ទាប់ពីយន្តហោះគ្មាន​មនុស្សបើកវាយ​ប្រហារ​ទីក្រុងម៉ូស្គូ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យមានការកែលម្អផ្នែកប្រព័ន្ធការពារដែនអាកាស​បន្ទាប់​ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើទីក្រុងម៉ស្គូកាលពីព្រឹកថ្ងៃអង្គារ។

លោកពូទីនបាននិយាយតាមទូរទស្សន៍រដ្ឋរុស្ស៊ីថា ទោះបីជាប្រព័ន្ធនៅទីក្រុងម៉ូស្គូ និងតំបន់ជុំវិញដំណើរការបាន​ត្រឹមត្រូវក៏ដោយ ក៏នៅតែមានតម្រូវការសម្រាប់ការធ្វើការកែលម្អរអោយប្រសើរឡើង។ ការការពារដែនអាកាស​នៅតែត្រូវរឹតបន្តឹង។

លោកពូទីនបាននិយាយថា យើងនឹងធ្វើវា។ លោកបានចោទអ៊ុយក្រែនពីបទបង្កប្រតិកម្មថ្មីមកលើរុស្ស៊ី​ជាមួយ​នឹងការវាយប្រហារបែបនេះ ដោយនិយាយថាក្រុងម៉ូស្គូនឹងឆ្លើយតប។ រដ្ឋាភិបាលក្រុងគៀវបាន​បដិសេធការ​ជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការវាយប្រហារនេះ។

យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថាក្រសួងការពារជាតិរុស្ស៊ី​បានស្ទាក់​ចាប់យន្តហោះគ្មានមនុស្សបើកដែលវាយប្រហារលើទីក្រុងមូស្គូនៅពេលយប់។លោក Shoigu បានបន្តថា យន្តហោះគ្មានមនុស្សបើកបីគ្រឿង ត្រូវបានធ្វើអោយបាត់បង់ ប្រព័ន្ធគ្រប់គ្រងនិងបានវង្វេងចេញពី​គោលដៅ​ដែលបានគ្រោងទុកខណៈប្រាំគ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ម៉ូស្គូដោយប្រព័ន្ធ ប្រឆាំង​យន្តហោះ Panzir។

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបណ្តាលឲ្យខូចខាតបន្តិចបន្តួចដល់អគារជាច្រើនកន្លែង និង មនុស្សពីរនាក់របួសស្រាល។នេះបើយោងតាមរបាយការណ៍ពីរុស្ស៊ីមុននេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចោទលោកខាងលិចថាគាំទ្រការប្រល័យពូជសាសន៍លើជនជាតិរុស្ស៊ី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចកាលពីថ្ងៃអង្គារថាបានគាំទ្រ អំពើប្រល័យពូជ​សាសន៍​​របស់អ៊ុយក្រែនប្រឆាំងនឹងជនជាតិរុស្ស៊ី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Bujumbura នៃប្រទេសប៊ូរុនឌី លោក Lavrov បាននិយាយថាប្រ​សិន​បើលោកខាងលិចចាត់ទុក រូបមន្តសន្តិភាពរបស់អ៊ុយក្រែនជាមូលដ្ឋានតែមួយគត់សម្រាប់​ដំណោះស្រាយ​ដែល​ត្រូវបានអមដោយការគំរាមកំហែងដើម្បីចាប់ផ្តើមសម្លាប់ជនជាតិរុស្ស៊ីទាំងអស់ និងបំផ្លាញអ្វីៗទាំងអស់របស់​រុស្ស៊ី នោះ សេចក្តីសន្និដ្ឋាន គឺសាមញ្ញមានន័យថាលោកខាងលិចគាំទ្រដោយផ្ទាល់នូវការប្រល័យពូជសាសន៍។

លោកបាននិយាយថា ក្នុងកម្រិតជាក់លាក់មួយ នេះគឺជាការអភិវឌ្ឍន៍ថ្មីប្រកបដោយគុណភាពនៃស្ថានភាព នៅ​ពេលដែលលោកខាងលិចជាលើកដំបូងបានក្លាយជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមដែលប្រឆាំងនឹងសហព័ន្ធរុស្ស៊ីហើយឥឡូវនេះក៏អំពាវនាវឱ្យមានអំពើប្រល័យពូជសាសន៍ផងដែរ។

លោកបានកត់សម្គាល់ថា ការគំរាមកំហែង និងការអំពាវនាវដើម្បីសម្លាប់ជនជាតិរុស្ស៊ី ត្រូវបានធ្វើឡើងដោយ​មន្ត្រីអ៊ុយក្រែនជាច្រើន រួមទាំងទីប្រឹក្សាប្រធានាធិបតីលោក Mykhailo Podolyak លេខាធិការនៃក្រុម​ប្រឹក្សា​សន្តិសុខ និងការពារជាតិ Oleksiy Danilov ឯកអគ្គរដ្ឋទូតជាច្រើនរូប និងសមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham ៕

RELATED ARTICLES