Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់កូរ៉េខាងជើង បរាជ័យ កូរ៉េខាងត្បូងស្រង់​បាន​សាក​សព

ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់កូរ៉េខាងជើង បរាជ័យ កូរ៉េខាងត្បូងស្រង់​បាន​សាក​សព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបាននិយាយថា ការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាងក្នុងការបាញ់​បង្ហោះ​ផ្កាយរណប​ចារកម្មយោធាលើកដំបូងកាលពីព្រឹកថ្ងៃពុធនេះទទួលបរាជ័យ បន្ទាប់ពីគ្រាប់រ៉ុក្កែតបានធ្លាក់ចូលទៅ​ក្នុងសមុទ្រហើយទីក្រុងសេអ៊ូលបានរកឃើញបំណែកខ្លះនៃកំទេចកំទី។

KCNA បានរាយការណ៍ថា រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបថ្មី Chollima-1បរាជ័យដោយសារតែអស្ថិរភាពនៅក្នុង​ម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈ។ ភាពជឿជាក់កម្រិតទាបនិងស្ថេរភាព” នៃប្រព័ន្ធម៉ាស៊ីនថ្មីគឺជាមូលហេតុ​ចម្បង​នៃការបរាជ័យនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថាអ្នកវិទ្យាសាស្ត្រ​កំពុងពិនិត្យមើលមូលហេតុនៃ​ការបរា​ជ័យ។

KCNA បានរាយការណ៍ថា ការបាញ់បង្ហោះលើកទីពីរនឹងប្រព្រឹត្តទៅ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ការហោះហើរនេះគឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទីប្រាំមួយរបស់រដ្ឋឯកោប្រដាប់ដោយអាវុធនុយក្លេអ៊ែរនិងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។វាត្រូវបានគេសន្មត់ថាដាក់ផ្កាយរណបចារកម្មដំបូងរបស់​កូរ៉េខាងជើងនៅ​លើគន្លង។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា ខ្លួនបានតាមដានការបាញ់បង្ហោះចេញពី Tongchang-ri នៅលើឆ្នេរសមុទ្រភាគខាងលិចកាលពីម៉ោង ៦និង២៩ព្រឹកហើយគ្រាប់នោះបានធ្លាក់​ចូល​ទៅក្នុងសមុទ្រ ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីភាគខាងលិចនៃកោះ Eocheong របស់ប្រទេស​កូរ៉េខាង​ត្បូងនៅម៉ោហ៦និង៣៥នាទី ។

ទីក្រុងសេអ៊ូលបាននិយាយថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការប៉ុនប៉ងបាញ់បង្ហោះជាលើកទីពីរមុនពេលបិទកាលបរិច្ឆេទបាញ់បង្ហោះដែលគេបានប្រកាសនៅថ្ងៃទី ១១ខែមិថុនា។

ក្រសួងការបរទេសជប៉ុនបាននិយាយថា មន្ត្រីមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបាននិយាយ​តាមទូរស័ព្ទ និងថ្កោលទោសយ៉ាងខ្លាំង»ចំពោះការបាញ់បង្ហោះនេះ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំងបីនឹងរក្សាការប្រុងប្រយ័ត្ន​ជាមួយនឹងភាព​បន្ទាន់​ខ្ពស់។

ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង គឺជាការបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិដែលហាមឃាត់ប្រទេសនេះពីការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណប និងបានជំរុញឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ទៅរកកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលត្រូវបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៩។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយថា អគ្គលេខាធិការបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះ​ផ្កាយរណបយោធាដែលធ្វើ​ឡើង​ដោយ​​សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

«រាល់ការបាញ់បង្ហោះដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង គឺផ្ទុយទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សា​សន្តិសុខ​ដែលពាក់ព័ន្ធ»៕

RELATED ARTICLES