Wednesday, November 20, 2024
Homeតារាខ្មែរសុខ ពិសី ៖គូស្នេហ៍លះបង់គ្រប់យ៉ាងដើម្បីនាង?

សុខ ពិសី ៖គូស្នេហ៍លះបង់គ្រប់យ៉ាងដើម្បីនាង?

ភ្នំពេញ៖ស្រីៗជាច្រើនបានប្រើទ្រឹស្ដីថា”ស៊ូធ្វើព្រះនាងរបស់អ្នកក្រ តែមិ​នធ្វើស្រីកំដរ​បស់​អ្នក​មាន” ដែលពាក្យ​នេះចង់សំដៅថានារីភាគច្រើនចង់ធ្វើជាតួឯក(ប្រពន្ធដើម) មិនចង់ធ្វើជាតួរង​(ប្រពន្ធចុង) ឬគ្រាន់តែ​ជាស្រីកំដ​អារម្មណ៍របស់ប្រុសសម្បូរទ្រព្យណានោះ​ឡើយ។យ៉ាងណា​សម្រាប់ស្រីស្អាតសុខ ពិសី វិញនាងមានជម្រើស​ស្នេហ៍ច្រើនហើយបើចង់ចាប់តំ​ណែង​ជំទាវ​នោះវាមិនពិបាក​សម្រា​​ប់​​រូបនាងទេ ព្រោះមន្រ្ដីធំ និងឧកញ៉ា ជាច្រើន​បានតាមចែចង់នាង តែទី​បំផុតស្រីស្អាត​បាន​​មើលរំលងងារដែលស្រី្ដភាគច្រើនប្រាថ្នាចង់បាន​នេះទៅវិញ​ហើយ​នាងដើរ​លើផ្លូវ​តាមឱក សុគន្ធ​កញ្ញា គឺការជ្រើសគូស្នេហ៍ជាបុរសម្នាក់ដែលយល់​ដឹងច្បាស់ពីអាជីព​សិ​ល្បៈរបស់​នាង​ដើម្បី​រក្សារស្នេហា១ឲ្យបានគង់វង្សយូអង្វែង។ថ្វីត្បិតតែសុខ ពិសី  មិនដែល​សារ​ភាព​ម្ដងណា​ឡើយ ពីរឿង​ស្នេហានាងជាមួយលោកឡាយ សុខចំរើន ថៅកែសាន់ដេក្ដី តែរឿងមួយនេះ​នៅក្នុង​ពិភពសិល្បៈតារាភាគច្រើន​បានដឹង។

គូស្នេហ៍លាក់មុខរបស់ពិសី ជា​បុរសដែល​ចូល​ចិត្តរក្សារភាពស្ងៀមស្ងាត់ហើយលោកមាន​ទ្រព្យមិនចាញ់ឧកញ៉ា​នោះទេ គ្រាន់​​​តែមិនដែល​អួត​អាងដូចគេប៉ុណ្ណោះ។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍តាមព័តមានថាពិសី ជានារី​ដ៍មានសំ​ណាង​ម្នាក់បើទោះជានាងមិនមែនជាជំទាវក្ដី តែគូស្នេហ៍របស់នាងលោកចំរើន បានថ្នាក់ថ្នម​និង​សម្រប​ខ្លួនតាមនាងគ្រប់បែបយ៉ាងទាំងអស់ ក្នុងនោះអ្វីដែលសំ​ខាន់ក្នុងឋានៈ​លោក​ជា​ថៅកែផលិតកម្មធំម្នាក់លោក​ចំ​រើន ដែលនៅមានវ័យក្មេងនៅឡើយនោះមិនដែល​រញ៉េរញៃ​ជាមួយតារាស្រីវ័យក្មេងណាដូចមុនពេល​ដែល​លោក​មានទំនាក់ទំនងជាមួយពិសី នោះទេ​។​ប្រ​ភពបានឲ្យដឹងថានៅពេលដែលពិសី ចូលរួមកម្មវិធីជាមួយ​លោក​ចំរើន ហើយ​អង្គុយជិត​គ្នា​ជាមួយនាងនោះគឺថៅកែសាន់ដេមិនចាប់អារម្មណ៍មើលនារីណាផ្សេងទេ បើទោះ​ជានៅ​តុអា​ហារនោះប្រជុំទៅដោយស្រីស្អាតៗយ៉ាងណាក៍ដោយ ដែលចំណុចនេះ​បញ្ជាក់ថា​លោក​​ស្រ​លា​ញ់និងស្មោះ​ស្ម័គ្រ​តែចំពោះពិសី ម្នាក់គត់។

 ទោះជាយ៉ាងណាគិតមកត្រឹមឆ្នាំ២០២៣ នេះសុខ ពិសី និងលោកឡាយ សុខចំរើន នៅតែគ្មានដំណឹងអ្នក​ទាំងពីរ​គ្រោងដឹកដៃគ្នាចូលរោងការនោះទេ ហើយសូម្បីតែការលាត​ត្រដាង​ស្នេហ៍ឲ្យFan ទាំងឡាយអស់​ចម្ងល់នោះ​ក៍ពួក​​គេនៅតែគ្មានភាពក្លាហានដដែល ក្រោយ​​រឿង​ស្នេហា​របស់​អ្នកទាំងពីរបានបែកធ្លាយអស់រយៈ​ពេលជាង​១០ឆ្នាំ​ទៅហើយ​។ការជ្រើសផ្លូវបន្ដ​ស្នេ​ហា​លាក់បាំងរបស់ពិសី អស់ជាច្រើនឆ្នាំមកនេះគឺនាងដើរផ្ទុយពីតារា​ស្រីល្បីៗ​ផ្សេងៗ​ទៀត​ដូចជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងសួស វីសា ជាដើមដែកម្នាក់ៗ​បញ្ចេញភាពផ្អែមល្ហែមជាមួយគូស្នេហ៍របស់ពួកគេ​ដោយបើកចំហរៀងៗ​ខ្លួន។​សម្រាប់​ពិសី វិញពេលនេះ​នាង​មានអាយុ៣៣ឆ្នាំ ខណៈឪពុកនាងលោកសុខ ហេង ធ្លាប់ជម្រុញឲ្យស្រីស្អាតយកប្ដី​ជា​ច្រើន​​​ឆ្នាំហើយដែរ តែពិសី នៅតែមិនហ៊ានប្រថុយ​ហើយ​ចំពោះមូលហេតុសំខាន់​នោះគ្មាន​រឿងផ្សេងក្រៅពីនាងខ្លាចរៀបការ​ទៅប្រឈម​ធ្លាក់កូដ​ដូច​តារាមួយចំនួនដែលមានប្ដីនិងកូនហើយ​មានខ្លះហៅលែងឭនោះឯង។

គូរបញ្ជាក់ថាសុខ ពិសី ត្រូវបានFan  នាងផ្ដល់រហ័ស្សនាមថាតារាសាច់សខ្ចីរូបនេះ​​ជា​រាជនីយ៍សម្រស់ ព្រោះទៅ​ណាក៍ស៊ីដាច់គេ។ប៉ុន្ដែពិសី ក៍ធ្លាប់លេចឭថានាងបាន​កែ​សម្រស់​ជាច្រើនផ្នែកដែរ តែនាងមិនដែលសារភាព​ម្ដង​ណាឡើយ ដែលខុសពីនាងតន់ ច័ន្ទសីម៉ា ដែ​ល​ទទួលស្គាល់ចំណុចនាងបានកែកុនទាំងអស់។អ្នកជំនាញសិល្បៈ​បានលើកឡើងថាពិសី មានចំណុចខ្លាំងគឺរូបសម្រស់ដ៍ទាក់ទាញរបស់នាង និងការរាក់ទាក់ជាមួយFan ដោយ​ភាព​​ស្និត​ស្នាលបំផុត ទើបធ្វើឲ្យរយៈពេលជាង១ទសវត្សន៍មកនេះពិសី នាងនៅតែជាតួឯករបស់​សាន់ដេ បើទោះ​ជាអ្នកខ្លះយល់ថាឥទ្ធិពលរបស់នាងដោយ​សារតែមានថៅកែនៅ​ក្រោ​យ​ខ្នង​ក៍ដោយ។

 ក្រៅពីសុខ ពិសី តារាដែលសាងស្នេហ៍ដោយមិនបើកចំហ នៅឆ្នាំ២០២៣ នេះមានដូច​ជានាងអ៊ីវ៉ា ,តន់ ច័ន្ទសីម៉ា និង រ៉េត ស៊ូហ្សាណា ជាដើម។មជ្ឈដ្ឋានមហាជនរងចាំមើលថាពិសី អាចនឹងពន្យាពេលរៀបការជាមួយ​ថៅកែ​១០ឆ្នាំ​ទៀត ឬមួយក៍នាងប្ដូរ​ចិត្តត្រៀមគ្រងឈុតកូន​ក្រមុំមែន​​ទែន​នៅចុងឆ្នាំ២០២៤ នេះដើម្បីឲ្យលោក​សុខ ហេង សប្បាយចិត្ត?ប្រសិនបើពិសី ក្លាយទៅជាភរិយាស្របច្បាប់របស់លោកចំរើន នោះមានន័យថាឥទ្ធិពលរបស់​នាង​នឹងដូចឱក សុគន្ធកញ្ញា នៅហង្សមាសជាមិនខាន៕

RELATED ARTICLES