Wednesday, November 20, 2024
Homeតារាខ្មែរស្រីស្អាតសុខ  ពិសី ៖ចង់រៀបការ?

ស្រីស្អាតសុខ  ពិសី ៖ចង់រៀបការ?

ភ្នំពេញ៖ក្នុងឈុតជាកូនក្រមុំដ៍ស្រស់ស្អាតសុខ ពិសី បង្ហាញអារម្មណ៍ឲ្យគេដឹងថានាងចង់​ធ្វើជា​កូនក្រមុំមែន​ទែននោះគឺការបោះពាក្យថា”រកកូនកំលោះអត់ឃើញ”។គ្រាន់តែតារាសាច់សខ្ចីវាចាបែបនេះ​ភ្លាមអ្នកដាក់សំ​ណើរ​សុំធ្វើជាកូនកំលោះមែនទែនរបស់នាងមិនចេះខ្វះក្នុងនោះមាន​ទាំងFan របស់នាងខ្លះក៍ចង់បន្លំធ្វើ​ជាម្ចាស់​ចិត្តនាងដែរ តែពិសី រក្សារភាពស្ងៀមស្ងាត់ ហើយ​គេជឿរថានោះគ្រាន់តែជាការធ្វើតេស្ដទៅលើ​អ្នកគាំទ្ររបស់​នាង ឬDrama ប៉ុណ្ណោះ ព្រោះ​តាម​​ការពិតពិសី មិនមែនបេះដូងនៅទំនេរឡើយ។បុរសដែល​មានភាគរយខ្ពស់​ក្លាយ​ទៅ​ជា​ស្វា​មីរបស់ពិសី គឺនៅតែត្រូវបានគេសន្និដ្ឋានថាជាលោកឡាយ សុខចំរើន ដែលជាថៅកែ​របស់​​សាន់ដេដដែល​ ទើបខ្លះនិយាយទៅពិសី ថាទៅរកកូនកំលោះឯណាទៅបើនៅជិតនាង​ហ្នឹងហើយតើ…។

 សុខ ពិសី ក្រៅពីជាតារាត្រូវប៉ាន់ស្ពតធំៗនោះនាងក៍តែងតែថតឃោសនា​សម្អាង​ការ​ជារៀងរាល់ឆ្នាំផងដែរ ហើយ​ដោយសារតែហាក់ស៊ាំនិងការគ្រងឈុតកូន​ក្រមុំបែបនេះ​ហើយ​ទើបនាងចង់ប្រើឈុតប្រពៃណីខ្មែរ​ទាំង​នោះក្នុងថ្ងៃពិសេសរបស់នាងពិតប្រាកដ រហូត​ពេល​ខ្លះនាងស្រម៉ៃចង់រៀបការម្នាក់ឯងទៀតផង ក្រោយមានការ​លើកទឹកចិត្តពីអ្នកគាំទ្រ​ថា​ពេល​នាងគ្រងឈុតកូនក្រមុំបែបនោះទៅស្អាតដូចព្រះនាង។ប៉ុន្ដែគ្មានឈុត១ណា​ដែលពិសី និង​លោកចំរើន ហ៊ានថតរួមគ្នាជាសម្លៀកបំពាក់កូនកំលោះក្រមុំកំលោះនោះទេ ពោលគឺស្រី​ស្រស់​ថតតែជាមួយតារាម៉ូដែលប្រុសហើយពេលចប់បែកគ្នារៀងៗខ្លួនទើបពិសី ធ្លោយមាត់​ថាមិន​ដឹង​កូន​កំលោះ​ពិត​របស់នាងមិនដឹងនៅឯណាបែបនេះ។

 សុខ ពិសី ជាតារាលេងសម្រស់ម្នាក់ដែលគិតមកដល់ឆ្នាំ២០២៣ នេះនៅមិនទាន់មាន​តារា​ចម្រៀងរូបណាស៊ីដាច់​នាងឡើយ បើទោះជាឆ្នាំនេះនាងមានអាយុ៣៣ឆ្នាំទៅហើយក្ដី ។នាងត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់​អាជីព​របស់​ខ្លួននៅសាន់ដេ​ដូចគ្នា​ទៅនិងឱក សុគន្ធ​កញ្ញា នៅហង្សមាសដែរ ប៉ុន្ដែនៅពេលដែលពិសី ក្លាហានហ៊ាន​ដឹក​ដៃ​គូស្នេហ៍ចូលរោង​ការ​នោះ​ឥទ្ធិពលរបស់នាងនឹងខ្លាំងជាងសុគន្ធកញ្ញា ដែលជាប្អូនថ្លៃថៅកែ​ហង្ស​មាស​ទៅ​ទៀត ព្រោះ​ពិសី នឹងត្រូវគេហៅថា”មេស្រី ឬថៅកែសាន់ដេ”តែម្ដង។តែគូរឲ្យ​ស្ដាយ​ក្រោយស្រី​ស្អាត​ពិសី បែក​ធ្លាយ​រឿងស្នេហាជាមួយលោកចំរើន ជាង១០ឆ្នាំមកហើយ ប៉ុន្ដែ​ពេលនេះពួក​គេនៅ​តែមិនហ៊ានសារភាពស្នេហ៍​នៅឡើយ ទើបធ្វើឲ្យដំណឹងរៀបការអ្នក​ទាំងពីរ​នៅតែអាថ័កំបាំង​និងស្ងាត់ឈឹងដដែល ទោះជាមានFan ចង់​ឃើញ​ពួកគេរៀប​ការដោយបើកចំហដូច​តារា​ល្បីៗ​ដ៍ទៃទៀតក្ដី។

 ប្រភពបានឲ្យដឹងថាបើសុខ ពិសី ពិតជាចង់ធ្វើកូនក្រមុំមែននោះគឺចង់ពេលណានោះ​នឹងចេញរូបរាងនៅ​ពេល​នោះភ្លាម ព្រោះថាលោកចំរើន តែងតែសម្របខ្លួនតាមនាងជានិច្ច ហើយ​ការពន្យាពេលរៀបការអស់​ជាច្រើន​ឆ្នាំមកហើយរបស់ពិសី នាពេលនេះ គឺគ្មានហេតុ​ផលណា​ដែលក្រៅពីនាងខ្លាចអាជីពចម្រៀង​ធ្លាក់ចុះ​ដូចតារា​ស្រីល្បីៗមួយចំនួនដែលមាន​ប្ដីនិងកូនហើយ ខ្លះហៅលែងឭនោះឡើយ។តាមព័តមានថាពិសី ត្រូវឪពុកនាង​លោកសុខ ហេង ដែលជា​មន្រ្ដី​យោធាបានជម្រុញឲ្យនាងរៀបការជាច្រើនឆ្នាំមកហើយ គឺដូចគ្នាទៅ​និង​លោកអ៊ូ វ៉ាវ ឪពុកអ៊ីវ៉ា ចង់ឲ្យស្រីនាថ បញ្ចប់ភាពនៅលីវដែរ ។ប៉ុន្ដែឪពុកពិសី មិនហ៊ានបង្ខំ​នាងឡើយ ព្រោះ​​​ទាក់ទងដល់​អាជីពចម្រៀងនាង ហេតុនេះហើយបានជាពិសី នៅតែមិនអាច​ស្លៀកពាក់ឈុត​កូន​​ក្រមុំ​មែនទែនដូចសុគន្ធកញ្ញា ,សួស វីសា និងសុគន្ធ និសា ជាដើម​រហូត​មក​ដល់​សព្វថ្ងៃ។​យ៉ាងណាគេជឿរថាពិសី នឹងមិនប្រើពេលលាក់​បាំង​ស្នេហ៍រហូតដល់​១ទស​វត្សន៍​ថែមទៀត​នោះ​ទេ ព្រោះការជ្រើសផ្លូវនោះនឹងធ្វើឲ្យនារីផ្សេងដែលចង់ធ្វើជាថៅកែ​ស្រី​សាន់​ដេនឹងនៅតែ​អាច​ប្រជែងស្នេហ៍នាងបានគ្រប់ពេល។ដោយឡែក​តារារួមអាជីពបាន​សរ​សើរពិសី ថានាង​ជា​តារា​ដែលមានជម្រើសស្នេហ៍ច្រើនពោលគឺបើចង់ធ្វើជាជំទាវ មិនឆ្ងាយពី​កណ្ដាប់​ដៃនាងឡើយ តែពិសី សុខ​ចិត្ត​ជ្រើសម្ចាស់ស្នេហ៍ជាបុរសម្នាក់ដែលដឹងច្បាស់ពីអាជីព​ចម្រៀងរបស់នាងដូច​គ្នា​ទៅនិងឱក សុគន្ធកញ្ញា ដែរ ដែលចំណងស្នេហាបែប​នេះត្រូវគេជឿរ​ថា​នាងប្រាកដជា​រក្សារ​ចំណងស្នេហាបានយូអង្វែងជាងការ​យកប្ដីជា​បុរស​​នៅក្រៅសិល្បៈជា​មិនខាន។

 ក្រៅពីសុខ ពិសី តារាដែលសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៣ នេះមាន​ដូចជានាងអ៊ីវ៉ា ,រ៉េត ស៊ូហ្សា​ណា ,តន់ ច័ន្ទសីម៉ា ,គង់ វង្សយ៉ាទី និងថន លក្ខិណា ជាដើម។Fan រងចាំមើលថាតើកូនកំលោះរបស់ពិសី នឹង​ហ៊ាន​ចេញមុខ ឬអត់នៅពេលដែលស្រីស្អាតថា​បាត់​ភត្រាកូនកំលោះនាងមិនដឹងទៅណាបែបនេះ ​?

RELATED ARTICLES