អុីស្រាអែល៖ ស្ថានទូតអ៊ីស្រាអែល ប្រចាំក្រុងឡុងបាន ស្វែងរកការទប់ ស្កាត់ការព្យុះ ភ្លៀងផ្នែកការ ទូតកាលពី ថ្ងៃអាទិត្យ ដោយការសុំ ទោសបន្ទាប់ពីក្នុងចំណោម បុគ្គលិកការ ទូតរបស់ ខ្លួនត្រូវបាន ចាប់បាន តាមការមេរ៉ា ដោយមានការ គំរាមកំហែង ទម្លាក់ រដ្ឋមន្ត្រីម្នាក់ក្នុងជួរ រដ្ឋាភិបាលអង់គ្លេស ។
តាមកាសែតមួយ ចេញផ្សាយ ថាមន្ត្រីស្ថានទូត បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា ខ្ញុំចង់ទម្លាក់អនុរដ្ឋមន្ត្រីការបរទេស អង់គ្លេសលោក Alan Duncan ដែលជាអ្នករិះគន់ អ៊ីស្រាអែល ជាយូរ មកហើយនោះ ។ លោកបានបន្ថែម ថាលោក Duncan បាននិងកំពុង ធ្វើឲ្យមាន បញ្ហាជាច្រើន ។
តែយ៉ាងណាស្ថាន ទូតអ៊ីស្រាអែល បានចេញមកសុំ អភ័យទោសភ្លាមៗ ដោយលើកឡើងថា ខ្លួនសូមធ្វើ ការបដិសេធ នូវអ្វីដែល ពាក់ព័ន្ធគួរឲ្យកត់សម្គាល់នឹង លោករដ្ឋមន្ត្រី Duncan ដែលមិនអាច ទទួលយកបាន ។
លោកបានបន្ថែម ទៀតថាការ ធ្វើអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើង ដោយបុគ្គលិក ស្ថានទូតវ័យក្មេងម្នាក់ ដែលពុំមែនជា អ្នកការទូត អ៊ីស្រាអែល ឡើយ និងជាអ្នក ដែល នឹងបញ្ចប់ អាណត្តិជា មួយនិង ស្ថានទូតនេះ ក្នុងពេលដ៏ ខ្លីខាងមុខនេះ ។
ឯកអគ្គរដ្ឋទូត អ៊ីស្រាអែលលោក Mark Regev បានសុំទោស ដោយផ្ទាល់ ចំពោះលោក Duncan កាលពីថ្ងៃសុក្រ នេះបើតាមការ ឲ្យដឹងពីស្ថានទូត ។ ចំណែក ការិយាល័យ ការបរទេស របស់អង់គ្លេស បានអះអាងថា ពួកគេបាន ទទួលយក នូវការសុំ អភ័យទោសនេះ និងលើក ឡើងថាបច្ចុប្បន្ន ខ្លួនចាត់ទុកថាបញ្ហា បានចប់ហើយ ។