Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអុីស្រាអែល ​សុំអភ័យទោស ​ចំពោះការគំរាម រដ្ឋមន្ត្រី​អង់គ្លេស

អុីស្រាអែល ​សុំអភ័យទោស ​ចំពោះការគំរាម រដ្ឋមន្ត្រី​អង់គ្លេស

អុីស្រាអែល៖ ស្ថានទូត​អ៊ីស្រាអែល​​ ប្រចាំក្រុងឡុង​បាន​ ស្វែងរក​ការ​ទប់ ស្កាត់​ការ​ព្យុះ ភ្លៀង​ផ្នែក​ការ ទូត​​កាលពី ថ្ងៃ​អាទិត្យ​ ដោយ​ការ​សុំ​ ទោស​បន្ទាប់ពី​ក្នុង​ចំណោម​ បុគ្គលិក​ការ​​ ទូត​របស់​ ខ្លួន​ត្រូវបាន ​ចាប់​បាន​ តាមការមេរ៉ា​ ដោយមានការ​ គំរាមកំហែង​​​ ទម្លាក់​ រដ្ឋមន្ត្រី​ម្នាក់​ក្នុងជួរ ​រដ្ឋាភិបាល​អង់គ្លេស ។

តាម​កាសែត​មួយ​ ចេញ​ផ្សាយ​ ថា​មន្ត្រីស្ថានទូត ​​បាន​ថ្លែងប្រាប់ ​អ្នក​សារព័ត៌មាន​ថា​ ខ្ញុំ​ចង់​ទម្លាក់​អនុរដ្ឋមន្ត្រី​ការបរទេស អង់គ្លេសលោក Alan Duncan ​​ដែល​ជាអ្នក​រិះគន់ ​អ៊ីស្រាអែល ​ជាយូរ មក​ហើយ​នោះ ។ លោកបានបន្ថែម ថា​លោក Duncan បាននិងកំពុង ​ធ្វើ​ឲ្យ​មាន​ បញ្ហា​ជាច្រើន ។

តែយ៉ាងណា​ស្ថាន ទូត​​អ៊ីស្រាអែល ​បាន​ចេញមក​សុំ​ អភ័យទោស​ភ្លាមៗ​ ដោយ​លើកឡើង​ថា​ ខ្លួន​សូម​ធ្វើ ការ​បដិសេធ ​នូវអ្វី​ដែល​ ពាក់ព័ន្ធគួរឲ្យ​កត់សម្គាល់​នឹង ​លោករដ្ឋមន្ត្រី Duncan ដែល​មិន​អាច​ ទទួលយក​បាន​ ។

លោកបានបន្ថែម ទៀត​ថា​ការ​ ធ្វើអត្ថាធិប្បាយ​នេះ ​ត្រូវបានធ្វើឡើង​ ដោយ​​​បុគ្គលិក ​ស្ថានទូត​វ័យ​ក្មេង​ម្នាក់ ​ដែលពុំមែនជា​ អ្នក​ការទូត​ អ៊ីស្រាអែល ឡើយ និងជាអ្នក ​ដែល នឹង​បញ្ចប់​ អាណត្តិ​​ជា មួយ​និង ​ស្ថានទូត​នេះ ​ក្នុង​ពេល​ដ៏​ ខ្លីខាងមុខនេះ ។

ឯក​អគ្គរដ្ឋទូត ​អ៊ីស្រាអែល​លោក Mark Regev បាន​​សុំទោស​​ ដោយផ្ទាល់ ​​ចំពោះ​លោក​ Duncan កាលពីថ្ងៃសុក្រ​ នេះបើតាម​ការ ឲ្យ​ដឹងពីស្ថានទូត ។ ចំណែក​ ការិយាល័យ ​ការបរទេស ​របស់អង់​គ្លេស ​បានអះអាង​ថា ​ពួកគេ​បាន ទទួលយក ​នូវការ​សុំ អភ័យ​ទោសនេះ និង​លើក ឡើងថា​បច្ចុប្ប​ន្ន​​ ខ្លួន​​ចាត់ទុកថា​បញ្ហា ​​បាន​ចប់ហើយ ។​

RELATED ARTICLES