Wednesday, November 20, 2024
Homeតារាខ្មែរតើខេមរៈ សិរីមន្ដ ៖ធ្វើយ៉ាងណាកុំឲ្យដូចច័ន្ទសីម៉ា ?

តើខេមរៈ សិរីមន្ដ ៖ធ្វើយ៉ាងណាកុំឲ្យដូចច័ន្ទសីម៉ា ?

ភ្នំពេញ៖លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានប៉ៈជាមួយFan របស់ខ្លួន២ដងគឺលើកទី១​កាលពីខែ​សីហា ឆ្នាំ២០២២ ដែលលោកបានបបួលប្រជាពលរដ្ឋទៅដាំដើម​ឈើឡើងវិញ​នៅ​ភ្នំតាម៉ៅ ក្រោយ​ក្រុមហ៊ុនលោកឡេង ណាវ៉ាត្រា ទៅឈូសឆាយឲ្យរាបស្មើដល់ដីអស់​ជាង​៦០០ហិកតា និងលើកទី២​កាលពីខែចុងខែឧសភា លោកបាន​ចេញមុខការពារថៅកែសារជាថ្មី ពាក់ព័ន្ធភាពចម្រូងចម្រាសរឿងកក់លុយទិញផ្ទះអស់ អត់ទាន់បានផ្ទះតាមកិច្ច​សន្យាដែល​ធ្វើ​ឲ្យអ្នកគាំទ្រ​លោ​ក​​ជា​ច្រើនបញ្ចេញសារឌឺដងជាខ្លាំង ព្រោះពួកគេទាំងនោះមិន​ឯកភាពតាម​គំ​និត​លោក​ទាំង​ស្រុង​ឡើយ ហេតុនេះហើយបានជាមានការព្រួយបារម្ភពីសំណាក់​អ្នកនិយម​ស្ដាប់បទចម្រៀង​របស់​លោកថាខ្លាចតែអតីតតារាហង្សមាសរូបនេះជួបវាសនាដូចនាងតន់ ច័ន្ទសីម៉ា ។ការ​លើក​ឡើងបែបនេះ​ដោយ​សារ​តែ​លោកប៊ុនថៃ និងច័ន្ទសីម៉ា ជាតារាសកម្ម​ជាង​មិត្តរួមក្រុមក្នុងការ​ចេញ​មុខការពារថៅកែ ហើយមុននេះ​នាង​សីម៉ា ត្រូវបានគេសង្កេត​ឃើញថា​ចំនួនអ្នក​គាំទ្រ​បទ​ចម្រៀងរបស់នាងមាន​Views ធ្លាក់ជាងមុននា​ពេលនេះ​ព្រោះ​តែនាងមិន​ស្ដាប់​​តាមយោបល់ ឬការសំណូមពររបស់Fan ឡើយ។

ដោយឡែកសម្រាប់លោកសិរីមន្ដ ក៍ធ្លាប់ធ្វើដូចនាងសីម៉ា ដែរពោលគឺទោះជាមានអ្នកគាំទ្ររបស់ខ្លួនសំណូមពរ​កុំឲ្យចេញ​មុខLive ទាក់ទងរឿងថៅកែយ៉ាងណាក៍​លោកមិន​ស្ដាប់ ហើយអ្វីដែលគេរឹតតែហួសចិត្ត​ទៀតនោះគឺ​រឿង​លោកមិនត្រូវយំសោះ បែជាលោកបង្ហូរ​ទឹក​ភ្នែកទាល់តែបាន…។ប៉ុន្ដែសិរីមន្ដ មិនបានប្រតិកម្ម ឬផ្ទុះជម្លោះ​ទៅ​ Fan របស់ខ្លួនដែល​មាន​គំនិតផ្ទុយពីលោកនោះទេ ព្រោះ​លោក​ថាគំនិតខ្វែងគ្នារវាងរូបលោកនិងអ្នក​ផ្សេងៗ​ទៀត គឺក្នុងគោលបំណងតែមួយគត់​នោះ​គឺចង់ឃើញសង្គមជាតិរីកចម្រើន។ទោះជាសិរីមន្ដ ប្រើចិត្ត​ត្រជាក់​ហើយបង្ហាញកាយវិការ​ហាក់​​ទន់ភ្លន់ដាក់​​Fan ក្ដី ប៉ុន្ដែវីដេអូដែលលោកLive និងស្វែង​រក​ជនបំផ្លាញព្រៃឈើទាំង​នោះគឺដក់ជាប់អារម្មណ៍របស់មហាជនទៅហើយ ហេតុនេះគេជឿរ​ថា​សន្ទុះនៃការគាំទ្រទៅ​លើលោកប៊ុនថៃ អាចនឹងមានការប្រែប្រួលខ្លះៗជាមិនខាន បើទោះ​ជាមានអ្នកថា​ចំនួន​អ្នក​ចុចLike នៅលើហ្វេសបុក​លោក​បាន​ធ្លាក់ចុះក្រោយ​លោកចេញមុខនិ​យាយ​​ការពារថៅកែក្ដី ប៉ុន្ដែលោកប៊ុនថៃ បានបង្ហាញភស្ដុ​តាងថាគឺ​នៅ​ដដែល​ពោលគឺ2.5 M ។

 យ៉ាងណាគេមិនទាន់អាចធ្វើការសន្និដ្ឋានចំពោះបទចម្រៀងរបស់លោកខេមរៈ សិរីមន្ដ នាពេលនេះថានៅតែ​ខ្លាំងដូចមុន ឬចុះខ្សោយបន្ដិចដូចនាងតន់ ច័ន្ទសីម៉ា នោះទេ ព្រោះ​ចម្រៀង​ថ្មីៗរបស់លោកមិនទាន់ចេញបុក​ស្ទួនឡើយ។ប៉ុន្ដែការដែលលោកប៊ុនថៃ មកដល់​Galaxy ជិត៦ខែនេះលោកនៅតែត្រូវបានគេមើលឃើញថា​ស្ថិតក្នុងលំដាប់តារាជូរមុខ​របស់​ផលិតកម្មនេះនៅឡើយ បើទោះជាព្រាប សុវត្ថិ និងខេម បានមកឈជើងមុន​លោកក៍ដោយ​។ចំណែក​អ្នក​ជំនាញសិល្បៈបានលើកឡើងថាកា​ដែលសិរីមន្ដ ល្បីថែមទៀត ឬចុះខ្សោយទៅ​វិញ​នោះ​មួយផ្នែកសំខាន់គឺនៅលើលោកខេមរៈ ភារុណ ជាបងប្រុសរបស់​លោកជាអ្នកកំ​ណត់ ព្រោះបទចម្រៀង​ល្បីៗ​របស់លោកភាគច្រើនគឺទីប្រឹក្សារ​របស់លោកម្នាក់នេះហើយ​ជា​អ្នកនិ​ពន្ធឡើង។តែយ៉ាងណាគេមិនអាច​មើល​ស្រាលមតិរបស់មហាជនបានទេ ព្រោះបើតារា​ល្បី​ម្នាក់មានគំនិតផ្ទុយពីអ្នកគាំទ្ររបស់ខ្លួនហើយតើ​ច្រៀង​ឲ្យអ្នកណាស្ដាប់ទៅ?

 តាមព័តមានថាខេមរៈ សិរីមន្ដ បានចុះកុងត្រានៅGalaxy ដូចលោកព្រាប សុវត្ថិ ដែរ​ពោល​គឺរយៈពេល៥ឆ្នាំ ហេតុនេះនៅឆ្នាំដំបូងរបស់ខ្លួននេះគេមិនទាន់អាចវាយតម្លៃ​ថាលោក​ខ្លាំងជាង ឬអន់ជាងកាលនៅហង្ស​មាសនោះទេ ព្រោះអ្នកជំនាញសិល្បៈបានលើកឡើងថា​អ្នក​ចម្រៀងម្នាក់ចង់ដឹងថាល្បីឬអត់ត្រូវ​ការពេល​វេលារហូតដល់ទៅ៥ឆ្នាំ ឯណ្ណោះទើបអាច​មើល​​ឃើញជាក់ស្ដែងតែម្ដង។ប៉ុន្ដែការជួបព្រាប សុវត្ថិ  ជាលើកទី២ របស់ខេមរៈ សិរីមន្ដ នា​ពេលនេះគេជឿរថាលោកមិនមែនស៊ីផុយ ឡើយព្រោះនៅឆ្នាំទី៣នេះឧកញ៉ាសុវត្ថិ ហាក់មាន​បទចម្រៀងប្រសើរជាងឆ្នាំទី១និងទី២ នៅGalaxy ។តែចំណុចដែលសិរីមន្ដ មានប្រៀបជាង​តារា​ល្បីៗផ្សេងទៀតគឺលោកមានបងប្រុសជាអ្នកនិពន្ធ​ឲ្យច្រៀងហេតុនេះហើយការ​ធ្វើបទ​ចម្រៀង​ឲ្យត្រូវនិងសម្លេង​លោកប៊ុនថៃ គឺតារាកូន៣ រូបនេះនៅតែអាចល្បីបាន​គ្រប់ពេល​ដដែល​។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាក្រោយមានរឿងដល់ទៅ២លើកជាមួយFan បែបនេះ​លោក​ខែម ប៊ុនថៃ នឹងហ៊ាន​ចេញមុខLive ការពារថៅកែជាលើកទី៣ ដែរឬទេ?

RELATED ARTICLES