Wednesday, November 20, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖ថៅកែលែងហ៊ានស្និតស្នេហ៍ចំហ

សុខ សោម៉ាវត្តី ៖ថៅកែលែងហ៊ានស្និតស្នេហ៍ចំហ

ភ្នំពេញ៖អ្នកមេម៉ាយសុខ សោម៉ាវត្តី ត្រូវបានបុរសវ័យចំណាស់ថៅកែហាងថតរូបដ៍ល្បីឈ្មោះ​ម្នាក់​នៅភ្នំពេញ​បង្ហាញកាយវិការស្និតស្នេហ៍នាងក្រោយពីតារាកូន១ ចែកផ្លូវគ្នាជាមួយសង្សារ​ក្មេងលោកលី វ៉ាហេទ នៅដើម​ឆ្នាំ២០២២ ។ភាពភ្ញាក់ផ្អើលបានកើតមានឡើងនៅពេល​ដែល​ថៅ​កែរូបនេះបានចេញសារលាតត្រដាងរឿង​ស្នេហ៍កាលពីខែឧសភា ឆ្នាំ២០២២ ទៅលើសោ​ម៉ាវត្តី នៅលើអេតស្ទ័រី​ហ្វេស​ធ្វើឲ្យFriends ហ្វេសបុក​របស់លោក​បានឃើញគ្រប់គ្នា ដោយ​មាន​​ខ្លះ​ថាអ្នក​ទាំងពីរសាកសម​គ្នាណាស់ និងខ្លះទៀតវត្ដី ធ្លាប់តែស្នេហ៍ក្មេង ឥឡូវប្ដូរ​ចិត្ត​មក​ចាស់វិញម្ដងហើយ…។ភ្លាមៗ​ក្រោ​យពីថៅកែហ៊ានលាតត្រដាងរឿងបេះដូង​បែបនេះស្រាប់​តែ​មានអ្នក​ថាបុរស​នោះបានដឹងរឿងរ៉ាវវត្តី និងវ៉ាហេទ ច្បាស់ណាស់មិនគូរណាគ្រាន់តែ​ដឹងថា​នាងបែក​អ្នក​ចាស់​ភ្លាម លោក​​ប្រញ៉ាប់ចូលខ្លួនទៅស្អំបេះដូងស្រីស្អាតលឿន​យ៉ាងនេះ​សោះ។​ប៉ុ​ន្ដែ​ពេលនោះ​ថៅ​កែអត់ក្វល់​ឡើយព្រម​ទាំងធ្លាប់បណ្ដើរសោម៉ាវត្តី ទៅចូលរួមកម្មវិធីមិត្តភក្ដិ​របស់លោកទៀត​ផង​។យ៉ាងណាគេសង្កេតឃើញថា​ក្រោយ​សោម៉ាវត្តី និងថៅកែស្វែងយល់​ចិត្ត​គ្នាអស់​រយៈ​ពេ​ល​​ជាង១ឆ្នាំមកនេះ ពេលនេះអ្នកទាំងពីរនៅតែមិនទាន់​បង្ហា​ញសញ្ញា​ស្នេហ៍​បែប​ច្បាស់លាស់​ជាមួយគ្នានៅឡើយ ព្រោះគ្មានដំណឹងភ្ជាប់ពាក្យ ឬគ្រោងដឹកដៃគ្នាចូលរោង​ការ​​ទេ​។អ្វី​ដែ​ល​​​គូរឲ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះតាមព័តមានថា​ថៅកែលែង​ហ៊ាន​បណ្ដើរវត្តី ទៅកម្មវិធី​ពួកម៉ាកលោកដូចមុនទៀតហើយ ខណៈដែលរូបភាពលោកកៀកកើយ​ជាមួយវត្តី នោះក៍ត្រូវបានលោកលាក់ទុក លែងឲ្យគេអាចចូលទៅមើលក្នុងហ្វេសបុករបស់​លោក​ដូចមុន​ទៀតហើយ។ចំណែកវត្តី វិញនាងរក្សារភាព​ស្ងៀម​ស្ងាត់រឿងស្នេហាថ្មីនេះ​ដែល​គេអាច​សន្និ​ដ្ឋាន​បានថាមូលហេតុដែលនាងមិនហ៊ានលាតត្រដាង​រឿងស្នេហានេះ​ជាចំហ​ដូច​នាងសាង​ស្នេហ៍​ជាមួយវ៉ាហេទ គឺដោយសារតែនាងខ្លាចចំណងស្នេហាមានការ​ប្រែប្រួលនាំ​ឲ្យ​មិត្តិភក្ដិ​និងFan របស់នាងឌឺដង ព្រោះមានអ្នកខ្លះធ្លាប់ហៅនាងថាជាតារាបរាជ័យ​ស្នេហ៍​ទៀត​ផង ក្រោយនាងលែង​ប្ដី​លោកទូច ដាណារ៉ា កាលពីឆ្នាំ២០១៤ ដោយបន្សល់កូនស្រី១ និង​ចែក​ផ្លូវគ្នាជាមួយអតីតសង្សារលោកវ៉ាហេទ កាលពីដើមឆ្នាំ២០២២ ។

 សូមបញ្ជាក់ថាសុខ សោម៉ាវត្តី បានទុកជីវិតជាស្រ្ដីមេម៉ាយអស់រយៈពេល​ជាង​៩ឆ្នាំ​មកហើយ ខណៈអតីតប្ដីមាន​គូស្នេហ៍ថ្មីតាំងពីក្រោយលែងលះភ្លាមៗម្លេះ តែនាងនិង​លោក​​ពេជ្រ នៅតែរាប់អានគ្នាជាធម្មតា មិនយកគ្នាជា​សត្រូវ​​ឡើយ​។អ្វីដែល​គូរឲ្យកត់​សម្គាល់​វត្តី នៅតែឈជើងក្នុងអាជីពសិល្បៈបានយ៉ាងរឹងមាំពោល​គឺនាងរក្សារ​ទីផ្សារ​សម្ដែង​បានយ៉ាង​ល្អព្រោះផលិតករនៅតែត្រូវការនាងហើយពួកគេមិនហ៊ាន​ទម្លាក់នាងឲ្យលេងតួតូច​ឡើយ។ពិធីការិនីបាយ័នរូបនេះធ្លាប់សារភាពថាអំឡុងពេលដែលនាងក្លាយជាស្រី្ដមេម៉ាយនេះមាន​ការ​តាមចែ​ចង់ពីបុរសទាំងក្នុងនិងក្រៅស្រុក រហូតមានអ្នកខ្លះចង់ធានានាងនិងកូន​ស្រី​ទៅ​រស់នៅ​ប្រទេសគេជាអចិនត្រេយ៍​ទៀតផង។តែ​នាងហាក់បាក់ស្បាតឬលែងសូវ​មានទំនុក​ចិត្ត និងរឿង​ស្នេហា ព្រោះនាងថាគ្មានអ្វីទៀងទាត់ឡើយ ដោយសារតែរូបនាងនិង​អតីត​ប្ដីបាន​ស្រលាញ់​គ្នា​ដល់ទៅជាង៥ឆ្នាំ មុនរៀបការ តែទីបំផុតនៅតែបែកគ្នា ហេតុ​នេះ​នាងថា​ពេលឭ​ថា​មានមន្រ្ដីធំ ឬកូនអ្នកធំស្រលាញ់ សម្រាប់រូបនាងអត់រំភើបទេ ព្រោះបើនាងចង់វបានតំ​ណែង​​ជំទាវ តើនាង​ចាំបាច់លែងប្ដីធ្វើអី?

 តាមព័តមានថាចំណងស្នេហាថ្មីរបស់សុខ សោម៉ាវត្តី និងថៅកែហាងថតរូបនោះស្ថិត​ក្នុង​តំណាក់កាល​មើល​ចិត្តគ្នានៅឡើយ មិនទាន់មានអ្វីច្បាស់លាស់និងគ្នាតាមរយៈការ​ធ្វើពិ​ធីភ្ជាប់ពាក្យ ឬចាស់ទុំទាំងសង​ខាងដឹង​ឭនោះទេ។សម្រាប់តារារួមអាជីព​មួយចំនួនដែលស្និត​វត្តី ពួកគេនៅតែចង់ជម្រុញឲ្យនាងគូរតែឆក់តំណែង​ជំ​ទាវហើយលែងស្នេហាប្រុសក្មេង តែ​អតីតFreshie ២០០៧ រូបនេះមិនក្វល់ឡើយពោលគឺរឿងស្នេហា​នាងធ្វើទៅ​តាម​បេះដូងបើ​នាងមានអារម្មណ៍ស្នេហ៍បុរសរូបនោះដែរទើបអាចទៅរួច មិនមែនលុយជាត្រីមុខទេ។វត្ដី ធ្លាប់​ប្រាប់អ្នកយកព័តមាន​យើង​ថាដោយសារតែរូបនាងធ្លាប់រៀបការម្ដងរួចទៅហើយ ហេតុនេះ​ការរៀបការជាលើក​ទី២ មិនមែនជាជម្រើសឬបំណងនាងឡើយ ។នាងនិយាយថាចង់សាង​ស្នេហ៍ថ្មីដោយមិន​បើកចំហ​ច្រើន​ជាង​បញ្ចេញជាសាធារណៈដូចមុន។

 គូរកត់សម្គាល់ថាសុខ សោម៉ាវត្តី ក្រោយប្រេះឆាស្នេហ៍លោកលី វ៉ាហេទ ពេលនេះ​នាង​ឡើងកាលីពជិះរយន្ដ​ទំនើបម៉ាកJeep Rubicon ដូចគ្នាទៅនិងមាស សុខសោភា ,រ៉េត ស៊ូហ្សា​ណា និងឌី សូនីតា ដែរ៕

RELATED ARTICLES