Wednesday, November 20, 2024
Homeតារាខ្មែរអេង វ៉ាណង ៖ពេទ្យថាជំងឺមហារីកសដុន់តំណាក់ កាលទី៣ នាងព្យាបាលជាបើសិនគ្រប់​គ្រង​ផ្លូវចិត្តបាន

អេង វ៉ាណង ៖ពេទ្យថាជំងឺមហារីកសដុន់តំណាក់ កាលទី៣ នាងព្យាបាលជាបើសិនគ្រប់​គ្រង​ផ្លូវចិត្តបាន

ភ្នំពេញ៖អតីតកញ្ញាឯកលេខ២ សាប៊ូLux អ្នកនាងអេង វ៉ាណង ដែលកំពុងព្យាបាលជំងឺមហារីក​សុដន់តំណាក់​កាលទី៣ នោះបានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថាជំងឺរបស់​នាងអាច​ព្យា​បាលជាប្រសិន​បើនាងមាន​ថវិការគ្រប់គ្រាន់ថ្លៃពេទ្យ ហើយរូបនាងផ្ទាល់អាចគ្រប់គ្រង​បញ្ហា​​ផ្លូវចិត្តបានរឹងមាំ។នាងថាបានកើតជំងឺដ៍កាច​សាហាវនេះកាលពីឆ្នាំ២០២២ ហើយដំបូង​គ្រាន់តែ​កើតដុំគីសតូចមួយនៅលើសុដន់ តែការវះកាត់លើកទី១ បរា​ជ័យទើបពេលបណ្ដាល​ឲ្យដុំគីសនោះក្លាយទៅជាគីសកាច ​ឈានដល់ប្រភេទជំងឺនេះកាន់តែសាហាវឈាន​ដល់តំ​ណាក់កាលទី៣ហើយដែល  ព្យាបាលដោយ​ចាក់​គីមី​ម្ដងត្រូវចំណាយថវិការដល់ទៅ​៨០០​ដុល្លារ ហើយនាង​ព្យាបាលទាំងនៅពេទ្យខ្មែរ​និងទៅ​ពេទ្យនាទីក្រុងបាងកក ប្រទេសថៃ ផង​ដែរ។សាច់ញាត្តិនាងក៍បានប្រាប់​អ្នក​សារ​​ព័តមានថា​វ៉ាណង បាក់ទឹកចិត្តខ្លាំងណាស់​នៅពេល​ដែលនាងបាន​ដឹងថាខ្លួនកើតជំងឺមួយនេះ​ដោយដំ​បូងៗសម្ងំ​តែនៅផ្ទះនិងបិតភ្លើង ខណៈ​ដែល​រូបសម្រស់របស់នាងក៍ធ្លាក់ចុះ សក់ ជ្រុះអស់រហូតដល់​កោ​សក់​នេះនាងមានការខ្មាសអៀន​ច្រើន​។ប៉ុន្ដែមូលហេតុដែលវ៉ាណង ដាច់ចិត្តទម្លាយពីស្ថាន​ភាព​ជំងឺ​របស់នាងទៅ​មហាជន​និង​មិត្តរួមអាជីពនាពេលនេះព្រោះ​នាងអស់លទ្ធភាពព្យាបាល​ជំងឺមួយនេះហើយ ក្រោយបាន​លក់​ផ្ទះនិងរថយន្ដអស់ដើម្បីយកលុយព្យាបាល តែសព្វថ្ងៃ​អស់​អ្វីលក់ទៀត។ក្រុមគ្រួសារវ៉ាណង ថាដំបូងតារា​សម្ដែង​រូបនេះមិនចង់ប្រាប់ពីជំងឺនេះទៅ​អ្នក​ណាឲ្យបានដឹងនោះទេ  ដោយសារ​តែ​នាងខ្លាចចិត្តទស្សនិក​ជនថាតារាឲ្យ​តែធ្លាក់​ខ្លួនឈឺ​គឺគិត​តែពីលើកម្រាបដៃសុំជំនួយ អីចឹង​ហើយ​បានជានាងមិនហ៊ានប្រាប់ រួម​ទាំងលាក់បាំងពីមិត្ត​រួម​អាជីពទៀតផង។

 ក្នុងរលកសម្លេងពេញទៅដោយទុក្ខសោកលាយឡំទៅដោយតំណក់ទឹកភ្នែកនោះអេង វ៉ាណង និយាយ​ថានាង​ចង់រស់នៅជាមួយកូនៗនិង​ម្ដាយនាង…។នាងថាអត់​ទាន់ចង់ទៅណា​ទេ ព្រោះកូននាងនៅតូចៗណាស់ អត់ទាន់​រៀនចប់ មានការងារធ្វើទេ អីចឹងបើអត់ពី​នាងទៅ​តើ​ពួក​គេ​នឹងក្លាយទៅជាយ៉ាងណា?

 ដោយសារតែអេង វ៉ាណង ជាតារាស្លូតបូតសុភាពរាបសារទើបក្រុមសិល្បករបានផ្ដល់​ថវិការជា​បន្ដបន្ទាប់ទៅ​តាមលទ្ធភាពដើម្បីជួយសម្រាលបន្ទុកថ្លៃព្យាបាលជំងឺនាង។វ៉ាណង បានលើកម្រាបដៃដប់សំពះថ្លែង​អំណរ​គុណ​ដល់សប្បុរសជនទាំងអស់ដែលបានជួយស្រោចស្រង់ជីវិតនាង។ចំណែកលោកជំទាវចន ច័ន្ទលក្ខិណា ប្រធាន​សមាគមន៍សិល្បករខ្មែរ ក៍បាន​ប្រកាសកាលពីពេលថ្មីៗនេះថាកូនទាំង៣(ស្រី១)របស់អេង វ៉ាណង ត្រូវបានលោក​ឧកញ៉ា​សៅ វលក្ខណ៍ និងលោកជំទាវផ្ដល់អាហាររូបករណ៍១០០% ដល់ពួកគេក្នុងការសិក្សារ​រហូត​ដល់ថ្នាក់ទី១២ តែម្ដងដែលដំណឹងនេះធ្វើឲ្យវ៉ាណង រំភើបលាយឡំតំណក់ទឹកភ្នែក។

 គូររំលឹកថាអេង វ៉ាណង ជាតារាម៉ូឌែល សម្ដែងខារ៉ាអូខេ និងបានថតភាពយន្ដជាច្រើន​រឿង​​ដូច​ជារឿង”ប្រហុក​ស្រែ ស្នេហ៍ខ្ញុំ”ចាក់បញ្ចាំងនៅPnn និងរឿងមួយចំនួនទៀតរបស់​ប៉ុស្ដិ៍​លេខ៥ ។វ៉ាណង ត្រូវបានអ្នករួមអាជីព និងFan  សរសើរថានាងជាតារាម្នាក់ដែលសាមញ្ញនិង​ចេះគោ​រពរៀមច្បង តែមិនគូរណានាងជួបរឿង​អភ័ព្វក្នុង​ជីវិតមកកើតជំងឺដ៍កាច​សាហាវនេះ​សោះ​។វ៉ាណង ថានៅពេល​ដែល​​​ជំងឺ​នាងមិនទាន់ធ្វើទុក្ខខ្លាំងនាងតែង​តែ​ទៅថតសម្ដែង រឿង​និងផ្សព្វផ្សាយផលិតផល​ផ្សេង​ៗដើម្បីយកលុយឲ្យកូនរៀនសូត្រ តែពេលនេះនាងមិន​អាច​ធ្វើ​ការងារទាំង​នោះបាន​ទៀត​ទេ។យ៉ាងណាតារាជាច្រើនបានទៅលើកទឹកចិត្តដល់វ៉ាណង ថាឲ្យ​នាងរឹងមាំឡើង នឹង​ប្រឹងប្រែងគ្រប់គ្រងអារម្មណ៍ផ្លូវចិត្តឲ្យបានល្អ កុំបាក់ទឹកចិត្ត ហើយធ្វើទៅ​តាមវេជ្ជបញ្ជារ​គ្រូ​ពេទ្យ​នោះទើប​នាង​អាចជះសះស្បើយឡើងវិញ។សាច់ញាត្តិវ៉ាណង ដែល​នៅ​មើលថែរនាង​នៅ​មន្ទីពេទ្យផ្ទាល់នោះនិយាយ​ថាថ្លៃព្យាបាលសរុបរបស់ជំងឺវ៉ាណង នា​ពេល​​នេះអស់រាប់ស៊ិប​ម៉ឺន​ដុល្លាទៅហើយ នឹងត្រូវការថវិការបន្ដទៀត​ដើម្បីចាក់គីមី ឲ្យបាន​ទៀង​ទាត់​ដូចច្នេះមាន​តែ​សង្ឃឹមលើសប្បុរសជនទាំងឡាយ​ដែលបន្ដជួយស្រោចស្រង់​ជីវិត​នាង​តទៅទៀត ព្រោះនាង​ចង់រស់ជាមួយកូនៗនិងម្ដាយជាទីស្រលាញ់របស់នាង៕

RELATED ARTICLES