Wednesday, November 20, 2024
Homeតារាខ្មែរស្រីស្អាតហ្វា ហ្វា ៖លែងហ៊ានលេងឈុតដោះអាវ  

ស្រីស្អាតហ្វា ហ្វា ៖លែងហ៊ានលេងឈុតដោះអាវ  

ភ្នំពេញ៖ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ដែលមិនដែលឆ្លើយថាទេ ចំពោះភាពយន្ដស៊ិចស៊ី ស្នេ​ហា​រោលរាល នោះ​ពេលនេះស្រីស្រស់ចាប់ផ្ដើមពិចារណាឡើងវិញ និងមើលរំលង​ជា​បណ្ដើរៗ​​ហើយ នៅពេលដែល​ផលិត​ករចង់​ឲ្យនាងថតដោះអាវដូចក្នុងរឿង”ល្ងង់+ល្ងង់” ដែលនាង​លេង​​​ម៉ាអស់ដៃជាមួយលោកឡៅ បញ្ញា នោះ។ប៉ុន្ដែចំពោះមូលហេតុដែលហ្វា ហ្វា ដកឃ្លាក្នុង​ការថតសម្ដែងឈុតក្ដៅសាច់ទាំងនោះដោយសារតែនាង​មិន​ចង់​ឲ្យប្រុសដែល​ស្រ​លាញ់នាងប្រចណ្ឌ ឬឈានទៅផ្ដាច់ស្នេហ៍ដូចទាហាន អាមេរិកទៀតឡើយ ទើបនាងលែង​យក​លុយជាធំ តែចាប់ផ្ដើមចង់រក្សារក្រេឌីត និងកេរ្ដិ៍ឈ្មោះក្នុងសិល្បៈវិញ​ម្ដង។ទោះជាយ៉ាង​ណាហ្វា ហ្វា នៅ​តែ​ជាតា​រា​ដែលចូលចិត្តលេងខ្លួនបែបស៊ិចស៊ីនៅក្រៅឆាក តែនាងអាចបត់​បែន​ទៅតាម​​ពេល​វេលាបានទាំងអស់ ពោលគឺ​មិនមែនចេះតែព្រលែងខ្លួនឲ្យឃើញស្បែក​ដ៍ខ្ចី​ល្វក់គ្រប់ពេល​វេលា​​ឡើយ ។

 ហ្វា ហ្វា ជាតារាម្នាក់ដែលហ៊ានសារភាពថានាងពិតជាបានកែពង្រីកដើមទ្រូងមែន ខណៈ​​ដែលតារាខ្លះទៀត​បានធ្វើត្រង់ផ្នែកនេះដែរ តែមិនដែលសារភាពដូចនាងនោះទេ ព្រោះ​ខ្លាចខូចក្រេឌីត។យ៉ាងណាសម្រាប់​នាងស្រី​យី វិញគេឃើញថាក្រោយនាងកែសុដនមក​ស្រី​ស្អាត​រូបនេះហាក់ដូចជាមានយ៊ីអ៊ុនល្អ ក្នុងអាជីពសិល្បៈ ព្រោះក្រ​សោបបានតួឯកជាបន្ដ​បន្ទាប់​​ទាំងរឿងដុំ និងរឿងភាគ ទើបធ្វើឲ្យនាងឡើងកូដ និងស្ថិតក្នុងចំណោមតារាវ័យក្មេង​ដែលលេចធ្លោនារយៈពេលចុងក្រោយនេះ។ប៉ុន្ដែក្នុងវ័យ២៥ឆ្នាំនេះស្រីយី បានបែកបាក់​សង្សារ​អស់​២​នាក់ទៅ​ហើយ នោះគឺចែកផ្លូវគ្នាជាមួយនាយចឺម ទាំងចម្រូងចម្រាស និងផែន​ការណ៍ជួបគ្នាផ្ទាល់ជាជាមួយ​ទាហានខ្មែរ​នៅ​អាមេរិកកាលពីខែ៤ ឆ្នាំ២០២៣ ត្រូវលុបចោល​យ៉ាងទាន់ហន់ ក្រោយប្រុសនោះឆេះដុំរឿងនាងលេងរឿង18+ នាំឲ្យតួប្រុសអោបថើប​នាង​យ៉ាង​រោលរាលសឹងគ្រប់កន្លែង។ហ្វា ហ្វា មិនទាន់បង្ហាញម្ចាស់ចិត្តថ្មីទៀតឡើយ ប៉ុន្ដែនាង​ធ្លាប់និយាយ​ថាបុរសដែលអាចធ្វើជាម្ចាស់ចិត្តនាងបានគឺគ្មានល័ក្ខខណ្ឌច្រើនទេ ពោលគឺឲ្យតែ​ចេះ​​យល់​ចិត្តនាងច្បាស់ ក្នុងនាមនាងជាតារាសម្ដែងម្នាក់នោះនាងថាអាចរស់នៅជាមួយ​គ្នា​បានហើយ ។តែគេកត់​សម្គាល់​ថាក្រោយហ្វា ហ្វា បរាជ័យស្នេហ៍អស់២លើក​មកនេះនាង​ងាក​ទៅ​ស្និត​ តារាសម្ដែងរូបសង្ហារលោកប៉ែន ភ័ក្រ​សុធារិទ្ធ ជាងតារាប្រុសផ្សេង ពោលគឺសកម្ម​ភាព​​របស់ពួក​គេ​ដូចជាគូសង្សារ បើទោះជានាងថាគ្រាន់តែ​ជាមិត្តរួម​អាជីពហើយ​នាងចាត់ទុក​លោកធារិទ្ធ ជា​រៀម​ច្បង ឬដូចជាបងប្រុសក្ដី ។

 ប្រភពបានឲ្យដឹងថាហ្វា ហ្វា នៅតែចង់បានសង្សារថ្មីជាបុរសអាណិកជនក្រៅស្រុក​ដដែល ព្រោះក្រោយប្រេះ​ឆាស្នេហ៍ជាមួយនាងចឺម ទាំងមិននឹកស្មានដល់នោះមកនាង​ហាក់​អស់​ជំនឿរលើតារារួមអាជីពដូចគ្នា​ដោយសារ​តែស្នេហ៍បានតែដំបូង បើទោះជាអ្នករួម​អាជីព​ធ្លាប់បានណែនាំនាងថាមិនមែនតារាប្រុសទាំងអស់សុទ្ធតែ​ដូច​នាយ​​ចឺម ក្ដី តែស្រីយី នៅតែ​រារែកចិត្តក្នុងការយកសង្សារថ្មីជាតារាដូចគ្នាទៀត ខណៈដែលតារាប្រុសខ្លះ​សម្ដែង​ចប់​ជាមួយ​នាងនៅក្នុងឆាក ចង់សុំធ្វើជាសង្សារនាងមែនទែននៅក្រៅឆាកទៀតផង ។

 គូររំលឹកថាហ្វា ហ្វា ធ្លាប់ត្រូវបាននាយចឺម លើក១ប្រាវអំឡុងពេលដែលពួកគេ​នៅជា​សង្សារគ្នា តែពេលនេះ​លោក​មេសា មិនដែលហៅនាងថតខារ៉ាអូខេបទថ្មីៗនោះទេ ទោះជា​នាយធ្លាប់​សន្យាថានឹងនៅតែចាប់ដៃអតីត​សង្សារធ្វើការងារសិល្បៈ​រួមគ្នាឲ្យតែបទនោះសាក​សម​ជាមួយនាងក៍ដោយ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់ហ្វា ហ្វា ពិតជាមិនចងគំនុំលោក​មេ​សា មែន ព្រោះ​​​ពួក​គេនិយាយរកគ្នាធម្មតា នៅពេលដែលជួបគ្នាដោយចៃដន្យ​នៅផ្លូវទ័លច្រក នោះ។ អ្នកដឹកនាំសសម្ដែងភាពយន្ដម្នាក់បានបង្ហើបឲ្យដឹងថាហ្វា ហ្វា លេងរឿងស៊ិចស៊ី សម​ជាង​តួសុភាព ហេតុនេះហើយគេជឿរថានៅពេលខាងមុខនេះនាងអាច​នឹងពិចារណា​ថត​រឿង​ស្នេហាដែលមាន​កម្រិត​អាច​ទទួលយលបានឡើងវិញជាមិនខាន តែលោកមិនជឿរថា​នាយ​ចឺម នឹងហៅហ្វា ហ្វា ថតវិញទេ ព្រោះ​អ្នកណាក៍បានដឹងដែរថានាយត្រូវការឡង់សេតារា​ថ្មីៗ​ជា​ជាងយកចិត្តទុកដាក់លើអតីតសង្សាររបស់ខ្លួន។

ក្រៅពីហ្វា ហ្វា តារាដែលត្រូវបានគេចាត់ទុកថាចូលចិត្តលេងខ្លួនស៊ិចស៊ីនៅឆ្នាំ២០២៣ នេះក៍មានអតីតតសង្សារ​នាយចឺម ២នាក់ទៀតនោះគឺនាងអៀ ម៉េងលិ ហៅអូនម៉ី និងអ្នក​មេម៉ាយសេង សុខឃីម ទើបធ្វើឲ្យប្រុសៗមិនតិច​នាក់ទេដេកស្ដាយស្រី​ស្អាតខាងលើជំនួស​នាយចឺម ថាមិនគូរណានាយថ្លោះធ្លោយឲ្យនាងនាងសុទ្ធតែជាស្រី​ស្អាត​​ខាងលើនេះ​ធ្លាក់ទៅ​ដៃប្រុស​ផ្សេងបែបនេះ​សោះ។តែនាយចឺម ធ្លាប់និយាយថាអតីតសង្សារនាយ ទាំងអស់​នៅ​តែ​រាប់អាន និង​សប្បាយពេលជួបនាយម្ដងៗ ដែលនេះបញ្ជាក់ថានាយជាមនុស្សល្អ មិនមែន​ព្រាននារី ដូច​អ្នក​លេង​បណ្ដាញសង្គមចោទនោះទេ៕

RELATED ARTICLES